ក្រសួងអប់រំ ដាក់បញ្ចូលសុវត្ថិភាពកុមារ​តាម​ប្រព័ន្ធអនឡាញ ជាផ្នែក​មួយ​នៃមុខវិជ្ជា​បំណិនជីវិត​តាម​មូលដ្ឋាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា ក្រសួងអប់រំ នឹង​ដាក់បន្ថែម​នូវ​ចំណេះ​ដឹងស្តីពីសុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធអនឡាញ ជាផ្នែកមួយ នៃមុខវិជ្ជា​បំណិន​ជីវិត​តាម​មូលដ្ឋាន ដោយផ្តោតសំខាន់ទៅលើគ្រូបង្រៀន មាតាបិតា សិស្សានុសិស្ស អ្នកពាក់ព័ន្ធនានា ឱ្យបានយល់កាន់តែច្បាស់ពីការកេងប្រវ័ញ្ចកុមារគ្រប់ទម្រង់តាមប្រព័ន្ធអនឡាញ និងយន្តការកាពារ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ជាមុខវិជ្ជាមួយដែលបានរៀបចំឡើងក្នុងទិសដៅដើម្បីជំរុញឱ្យសិស្សានុសិស្សមានបំណិនសតវត្សរ៍ទី២១ ដែលកំពុងរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាឌីជីថល។ លោកជំទាវបន្តថា ក្នុងសម័យ​បច្ចេកវិទ្យាឌីជីថល មិនត្រឹមតែទាមទារឱ្យប្អូនៗចេះប្រើប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏​ត្រូវយល់ដឹងពីហានិភ័យ ចេះការពារខ្លួន មានបំណិនធ្វើការងារជាក្រុម ចេះដោះស្រាយបញ្ហា អាចសម្របខ្លួន និងអាចបំពេញការងារក្នុងសតវត្សរ៍ទី២១។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ខ្លឹមសារមេរៀនដែល​មាន​នៅក្នុងឯកសារសុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធអនឡាញ នឹងជួយដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នក​ពាក់ព័ន្ធផ្សេងៗបានយល់ដឹងកាន់តែច្បាស់អំពីការកេងប្រវ័ញ្ចកុមារគ្រប់ទម្រង់លើប្រព័ន្ធអនឡាញ (សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត) ហានិភ័យដែលអាចកើតមានលើកុមារនៅពេលប្រើប្រាស់ ការរាយការណ៍ពីសកម្មភាពរំលោភបំពាន និងវិធីការពារប្រកបដោយសុវត្ថិភាព សុខុមាលភាពនៅពេលប្រើប្រាស់អ៊ីនធឺណិត។

“អ្នកប្រើប្រាស់អ៊ីនធឺណិត ចាំបាច់ត្រូវមានចំណេះដឹង និងឥរិយាបថប្រកបដោយសុវត្ថិភាព ព្រមទាំងសុខុមាលភាព ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ ព្រមទាំងហានិភ័យផ្សេងៗដែលអាចកើតមានលើកុមារ”

បើតាមលោកជំទាវ ឃួន វិច្ឆិកា សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ជាប្រធានបទមួយក្នុងប្រធានបទជាច្រើនទៀត ដែលលោកគ្រូ អ្នកគ្រូ អាចជ្រើសរើសយកទៅប្រើប្រាស់នៅក្នុងសាលារៀនរបស់ខ្លួន ដើម្បីធ្វើឱ្យសិស្សមានបំណិនសតវត្សរ៍ទី២១។ ប្រធានបទសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ត្រូវបង្រៀន និងរៀននៅកម្រិតមធ្យមសិក្សាបឋមភូមិ ស្របតាមកម្មវិធីសិក្សាជាតិមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន។

គួរជម្រាបជូនថា សៀវភៅណែនាំបង្រៀនស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ កម្រិតមធ្យមសិក្សា បឋមភូមិ អនុវត្តតាមគំរូសង្គម ដែលមាន ៥មេរៀន បានផ្សព្វផ្សាយដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០២៥ និងបានបែងចែកឯកសារដល់មន្ទីរអប់រំ យុវជន និងកីឡា សម្រាប់យកទៅបង្រៀននៅកម្រិតថ្នាក់ទី៧ នៃមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *