មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ លើកទឹកចិត្តគ្រូបង្រៀន និងសិស្សានុសិស្សប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល ដើម្បីគាំទ្រការបង្រៀន និងរៀនក្នុងបរិបទថ្មី

មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកិឡា លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា លើកទឹកចិត្តដល់គ្រូបង្រៀន សិស្សានុសិស្ស ក៏ដូចជាគណៈគ្រប់គ្រងសាលា សូមចូលរួមប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលទាំងក្នុងការបង្កើតគណនេយ្យ (Account) ក៏ដូចជាទាញយកធនធាននានាមកប្រើប្រាស់ដើម្បីជាប្រយោជន៍ក្នុងដំណើរការនៃការបង្រៀន និងរៀនក្នុងបរិបទថ្មី។

លោកជំទាវ ឃូន វិច្ឆិកា ថ្នាលអប់រំសាលាឌីជីថល ជាសាលារៀននិម្មិតសម្រាប់គ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹង ក្នុងនោះសិស្សានុសិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅលើសាលាឌីជីថលដោយឥតគិតថ្លៃ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា។ បច្ចុប្បន្ន មានអ្នកប្រើប្រាស់រហូតដល់ជាង៩ម៉ឺននាក់ ដែលចម្រុះដោយឯកសារជាច្រើនប្រភេទ និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ក្នុងនោះ អ្នកអាចស្វែងរកឯកសារស្រាវជ្រាវ និងទស្សនាវីដេអូមេរៀន ​ ព្រមទាំងអាច​បង្កើតសាលារៀន និងបញ្ចូលមេរៀនបានដោយឥតគិតថ្លៃ។

គ្រូបង្រៀនប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល។

ថ្នាលអប់រំសាលាឌីជីថល បានបង្កើតឡើងក្នុងគោលបំណង ជំរុញលើកកម្ពស់ការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន និងរៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ ផ្ដល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើតសាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានានៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សាដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។

បើតាម អ្នកនាំពាក្យក្រសួងអប់រំ ថ្នាលអប់រំសាលាឌីជីថលនេះ ក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយអាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

សិស្សានុសិស្សប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមឆ្នាំនេះ បានប្រកាសដាក់ឱ្យដំណើរការថ្នាលអប់រំសាលាឌីជីថល ដោយបានណែនាំដល់ សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និងបង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យ នៅក្នុងថ្នាលអស់សាលាឌីជីថល ដើម្បីឱ្យធនធានឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ីនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និងស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត។

ថ្នាលអប់រំសាលាឌីជីថល មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន និងរៀនស្របទៅតាមបរិបទថ្មី នៃការអប់រំបែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្ដិសិទ្ធិភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...