អ្នកជំនាញអប់រំ ៖ ការសិក្សាពេញមួយជីវិត ផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបានការអប់រំចាប់តាំងពីវ័យក្មេងរហូតដល់វ័យចំណាស់

ភ្នំពេញ – ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ការ​ផ្លាស់ប្តូរ​អក្ខរ​កម្ម​ឆ្ពោះ​ទៅ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត និង​ការ​អភិវឌ្ឍជំនាញ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការនៃគណកម្មាធិការជាតិសម្រាប់ការអប់រំពេញមួយជីវិត មានប្រសាសន៍ថា នៅក្នុងគោលនយោបាយជាតិស្ដីពីការអប់រំពេញមួយជីវិត គឺផ្ដោតទៅលើការផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបចាប់តាំងពីវ័យក្មេងរហូតដល់វ័យចំណាស់ទទួលបានការសិក្សារៀនសូត្រ អនុវត្តចំណេះដឹងដែលបានមកពីការរៀនសូត្រ ដើម្បីធ្វើឱ្យជីវិតល្អប្រសើរឡើង។

ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត បន្ថែមថា ការសិក្សាពេញមួយជីវិតជួយ​ឱ្យប្រជាជនគ្រប់រូបបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងមានប្រាក់ចំណូលស្របតាមយុគ្គសម័យបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មាន ដែលឱ្យតម្លៃសង្គម ជាសង្គមពុទ្ធិ ជាសង្គមមួយដែលគេប្រើប្រាស់ចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួនឯង។

ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត

“ការរៀនសូត្រពេញមួយជីវិត ផ្ដោតសំខាន់ធ្វើយ៉ាងណាឱ្យបុគ្គលគ្រប់រូប គ្រប់វ័យ យល់ថាការរៀនសូត្រគឺជាជីវិត ហើយត្រូវតែរៀនពេញមួយជីវិត”

តើប្រជាជនគ្រប់រូបគួររៀនចាប់ពីពេលណាដល់ពេលណា? ឆ្លើយនឹងសំណួរនេះ ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការនៃគណកម្មាធិការជាតិសម្រាប់ការអប់រំពេញមួយជីវិត បញ្ជាក់ថា ការរៀនសូត្រ គឺរៀនតាំងពីនៅក្នុងផ្ទៃម្ដាយមកម៉្លេះ គឺមិនមានដែនកំណត់នោះទេ ហើយប្រសិនបើយើងបដិសេធឈប់រៀន មនុស្សគ្រប់គ្នាគេនឹងចាកចេញពីយើង ហើយយើងនឹងបាត់បង់ឱកាសក្នុងការរៀនសូត្រ។ ដូច្នេះ ការរៀនសូត្រ នឹងធ្វើឱ្យយើងប្រសើរឡើង ប្រកបការងារប្រសើរឡើង ហើយចេញទៅណាមកណាក៏ចូលគេចុះដែរនៅពេលដែលយើងមានចំណេះវិជ្ជាគ្រប់គ្រាន់។

ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត

” សម្រាប់តួនាទីរបស់យើងក្នុងនាមជារដ្ឋាភិបាល ក្នុងនាមជាអ្នកកាន់ស្ថាប័ន គឺធ្វើយ៉ាងណាបង្កើតប្រភពនៃចំណេះដឹងសម្រាប់អ្នករៀន ដូចជា កម្មវិធី ឯកសារ និងជាអ្វីៗគ្រប់យ៉ាងដើម្បីឱ្យអ្នកសិក្សាបានរៀនសូត្រពីអ្វីដែលយើ ងបានរៀបចំសម្រាប់ពួកគេ។ ដូច្នេះ ត្រូវបង្កើតមាតិកាអប់រំឱ្យសម្បូរបែប ព្រោះបើសិនមានអ្នកចង់រៀន ហើយយើងបែរជាអត់មានអ្វីឱ្យគេរៀនក៏មិនអាចទៅរួចដែរ”

គួរជម្រាបជូនថា បើតាមគោលនយោបាយជាតិស្ដីពីការអប់រំពេញមួយជីវិត ប្រជាជនកម្ពុជានឹង​ត្រូវ​ជំរុញ​ដើម្បី​ឱ្យ​ក្លាយជាប្រជាជនសកលស្របតាមតម្រូវការសង្គម និងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទទីផ្សារការងារដែលត្រូវការវិជ្ជាសម្បទា បំណិនសម្បទារ ចិរិយាសម្បទា កាតសម្បទា និងគុណសម្បទា។ បុគ្គលម្នាក់ៗត្រូវអភិវឌ្ឍទាំងជំនាញរឹង និងជំនាញទន់ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងបរិបទសង្គមពុទ្ធិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...