អ.វ.ត.ក. ប្រារព្ធ​ទិវា​សប្ដាហ៍​ប័ណ្ណសារ​អន្ដរជាតិ​ឆ្នាំ២០២៥ លើក​កម្ពស់​សាធារណជន​ស្វែងយល់​អំពី​តួនាទី​ដ៏សកម្ម​របស់​ប័ណ្ណសារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ចំណេះដឹង​សមូហភាព

អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) បាន​រៀបចំ​ប្រារព្ធ​ទិវា​សប្ដាហ៍​ប័ណ្ណសារ​អន្ដរជាតិ​ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ប័ណ្ណសារ​អាចចូល​ប្រើប្រាស់​បាន–ប័ណ្ណសារ​សម្រាប់​អ្នករាល់គ្នា” រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅ​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ដោយ​អនុញ្ញាត​ឱ្យសាធារណជន​ស្វែងយល់​អំពីតួនាទី​ដ៏សកម្ម​របស់​ប័ណ្ណសារ​ក្នុង​ប្រព័ន្ធយុត្តិធម៌ និង​ចំណេះដឹង​សមូហភាព។

លោក ពាង តុលា មន្ត្រី​ប័ណ្ណសារ និងកំណត់ត្រា មានប្រសាសន៍​ថា អ.វ.ត.ក. ប្រារព្ធ​ទិវាសប្ដាហ៍​ប័ណ្ណសារ​អន្តរជាតិ ឆ្នាំ២០២៥ ក្នុង​គោល​បំណង​លើក​កម្ពស់​ការយល់ដឹង​ជាធារណៈ​អំពីសារៈសំខាន់ តម្លៃ និង​ភាព​ចាំបាច់​ក្នុងការ​ថែរក្សា​ប័ណ្ណសារ និង​ផ្សព្វផ្សាយ​អំពី​យុត្តិធម៌ តម្លាភាព គណនយ្យភាព ការពិត និង​ការ​ចងចាំ​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា អំពី​ការងារ និង​ការចូលទៅ​ប្រើប្រាស់​ប័ណ្ណសារ​ទាំងអស់​នេះ។

ស្វែងយល់អំពីតួនាទីដ៏សកម្មរបស់បណ្ណសារក្នុងប្រព័ន្ធយុត្តិធម៌

លោក ពាង តុលា បន្ថែម​ថា ខណៈ​ពេល​ដែល អ.វ.ត.ក. បាន​និងកំពុង​បន្តការ​អនុវត្តកិច្ចការ​ដែលនៅ​សេសសល់​របស់​ខ្លួន ប័ណ្ណសារ​ទាំងអស់​នេះ កាន់​តែ​មាន​សារៈសំខាន់​ទ្វេឡើង ព្រោះ​វាជា​កំណត់ត្រា​ដែល​បង្ហាញ​អំពី​កិច្ចខិតខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ស្វែងរក​យុត្តិធម៌ បង្រួប​បង្រួម និង​ការ​ផ្សះផ្សារ​ជាតិ​បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ។

មន្ត្រី​ប័ណ្ណសារ និង​កំណត់ត្រា រូបនេះ បញ្ជាក់​ថា ប័ណ្ណសារ គឺជា​កំណត់ត្រា​មានសារៈសំខាន់​ណាស់​សម្រាប់​សាធារណៈជន ដើម្បី​ស្វែងយល់​អំពី​ការ​ពិត នៃ​អតីតកាល។ វាជា​ភស្តុតាង​ដ៏មាន​សក្តានុពល លាត​ត្រដាង​អំពី​ការ​ពិតអ្វីមួយ​ដែល​បាន​កើត​ឡើង ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ បង្រួប​បង្រួម និង​ការ​ផ្សះផ្សា​ជាតិ និង​ជាអ្វីមួយ​ដែល​សង្គម​ជ្រើសរើស​ដើម្បី​ធ្វើការ​ចងចាំ និង​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

«អតីត​កាល គឺជាអ្វី​មួយ​របស់​យើង ដែល​យើង​ត្រូវ​ប្រឈម​រៀនសូត្រ និង​ស្វែងយល់។ ប័ណ្ណសារ​អាចឱ្យ​អ្នកយល់ដឹង​អំពីវា ហើយការ​យល់ដឹង​អំពីវា​នឹងអាចធ្វើ​ឱ្យអ្នកមាន​អំណាច​ក្នុងការ​សម្រួច​អនាគត​របស់អ្នក។ ប័ណ្ណសារ​ជាកំណត់ត្រា​រស់ ដែល​បាន​កត់ត្រា​រឿងរ៉ាវ​ជាច្រើន​រួមមាន ការ​តស៊ូ ការ​ឈឺចាប់ ការរស់រាន ការ​ស្វែងរក​យុត្តិធម៌ និង​ការផ្សះផ្សារ»

មន្ត្រី​ប័ណ្ណសារ និង​កំណត់ត្រា បញ្ជាក់​បន្ថែម​ថា សម្រាប់​យុវជន ការ​យល់ដឹង​អំពី​ប័ណ្ណសារ​អាចនឹង​ជួយពួកគេ​ក្នុងការ​ផ្សារភ្ជាប់​ខ្លួនជាមួយ​នឹង អតីតកាល​កម្ពុជា គិត​វិភាគ និង​រួមចំណែក​ក្នុងការ​កសាង​សង្គម​ឱ្យកាន់​តែ​ប្រសើរ​ឡើង ដែល​ពោរពេញ​ដោយ​យុត្តិធម៌ និង​សន្តិភាព។ តាមរយៈ​ការ​រុករក​ប័ណ្ណសារ យុវជន​នឹងទទួលបាន​ការយល់ដឹង​អំពី​របៀប​ដែល​ឯកសារ​គាំទ្រ​ដល់​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌ ការពារ​សិទ្ធិមនុស្ស ការពារ​ការ​បដិសេធ​ប្រវត្តិសាស្រ្ត និង​ការពារ​នូវ​ការត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍។

គួរជំរាបជូនថា ចំណុច​សំខាន់ៗ​នៃប័ណ្ណសារ អ.វ.ត.ក. មាន​ឯកសារ​សំណុំរឿង​ទាំង​អស់ជាង ២៣២.០០០ ឯកសារ (២,៥ លានទំព័រ) នៅក្នុង​ប័ណ្ណសារ​តុលាការ, សាលក្រម សាលដីកា និងសេចក្តី​សម្រេច​របស់តុលាការ ជាង ១.៣៦០, ឯកសារ​ប្រតិចារឹកសវនាការ ៦៧០, ឯកសារជាភស្តុតាង រាប់ម៉ឺនឯកសារ, មាន ៣ ភាសា (ខ្មែរ អង់គ្លេស បារាំង), ខ្សែអាត់​សម្លេង និង​វីដេអូ​សវនាការ ជាង ១១.០០០ ម៉ោង និង​កំណត់ត្រា​មិនមែន​ជា​ឯកសារ​តុលាការ រាប់ពាន់​ឯកសារទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *