លោកបណ្ឌិត យង់ ពៅ ៖ សិស្សតាមខេត្តគួរសម្លឹងមើលជំនាញវិជ្ជាជីវៈ និងចាប់យកឱកាសរៀនពេញមួយជីវិត

ភ្នំពេញ – ក្រោយ​ការ​ប្រកាស​លទ្ធផល​បាក់ឌុប សម្រាប់​សិស្សានុសិស្ស​​ដែល​រស់នៅជនបទ ឬតាមបណ្តាខេត្ត​នានា ប្រាកដជា​កំពុង​តែពិបាក​ក្នុង​ការ​សម្រេច​ចិត្តថា តើពួកគេ​គួរ​តែ​មកបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ ឬក៏​គួរ​រៀន​នៅ​មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ដែលមាន​នៅ​តាម​បណ្តា​ខេត្ត​របស់ពួកគេ?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជ្យបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា​នៅ​ភ្នំពេញ ឬបន្តការសិក្សានៅ​តាម​សាកលវិទ្យាល័យតាមបណ្តា​ខេត្ត គឺជាជម្រើសល្អដូចគ្នា ប៉ុន្តែវា​ក៏​អាស្រ័យទៅលើលទ្ធភាពរបស់សិស្ស ឬអាណាព្យាបាល។

អគ្គលេខាធិការនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បន្តថា វាមិនពិបាកក្នុងការជ្រើសរើសជំនាញសិក្សាឡើយ ។ លោកថា ប្រសិនបើយុវជនរៀននៅខេត្ត គឺអាចសម្លឹងមើលទៅថា ឱកាសការងារណាដែលមាននៅក្នុងខេត្តរបស់ខ្លួន បើទោះជាគ្រូបឋមសិក្សា គ្រូមធ្យមសិក្សា ឬរៀនវិជ្ជាជីវៈផ្សេងដែលខេត្តកំពុងត្រូវការ។ លោកបណ្ឌិត​បាន​លើក​ឧទាហរណ៍ថា ដូចជាខេត្តដែលនៅតំបន់ទេសចរណ៍ ខេត្តនៅមាត់សមុទ្រ ខេត្តសៀមរាប យុវជន​គួរតែរៀនផ្នែកវិស័យទេសចរណ៍ ។ តែលោក​ក៏​បាន​បញ្ជាក់ថា ការ​ណែនាំនេះ គឺសម្រាប់សិស្សរស់នៅក្នុងខេត្តនោះ ហើយ​មានឧបនិស្ស័យចំពោះការងារ និងមានឧបនិស្ស័យទៅលើជំនាញជាចំណង់ចំណូលចិត្ត។

លោកបណ្ឌិត យង់ ពៅ បន្ថែមថា ការ​ជ្រើសរើសរៀននៅខេត្ត គឺគួរ​តែគិត​លើ២ចំណុច ទី១.គួរជ្រើសរើសជំនាញវិជ្ជាជីវៈដែលអាចបម្រើនៅក្នុងសង្គមសេដ្ឋកិច្ចខេត្តរបស់ខ្លួន ទី២.សមស្របនឹងចំណង់ចំណូលចិត្តអ្វីដែលយើងមានសេចក្ដីប៉ងប្រាថ្នា និងស្របទៅតាមតម្រូវការទីផ្សារដែលសង្គមត្រូវការ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជ្យបណ្ឌិត្យសភាកម្ពុជា

“ខ្ញុំលើកទឹកចិត្តឱ្យយុវជនរៀនជំនាញវិជ្ជាជីវៈ (TVET) ព្រោះងាយនឹងរកការងារធ្វើ បង្កើតការងារធ្វើ អាចធ្វើជាថៅកែខ្លួនឯងបានលឿន ហើយជំនាញវិជ្ជាជីវៈនេះ ទ្រទ្រង់សេដ្ឋកិច្ចសង្គមបានរឹងមាំ ព្រោះអ្នករៀនទាំងអស់ត្រូវតែមានការងារធ្វើ និងត្រូវតែមានមុខរបរ”

អគ្គលេខាធិការ នៃរាជ្យបណ្ឌិត្យសភាកម្ពុជា បន្តថា ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) នេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះសូម្បីតែប្រទេសជឿនលឿនបំផុតដូចជា​សហរដ្ឋអាមេរិក ប្រទេសនៅអ៊ឺរ៉ុបក៏ដោយ ពេលនេះ TVET នៅតែដើរតួនាទីសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចសង្គម ក៏ដូចជាបុគ្គលផ្ទាល់ ។ មានន័យថា រៀន TVET គឺឆាប់មានឱកាសធ្វើការ អាចបង្កើតមុខរបរដោយខ្លួនឯងបាន ហើយ​ជំនាញវិជ្ជាជីវៈ (TVET) នេះ ចំណាយដើមទុនតិច អាចបង្កើតមុខរបរបាន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជ្យបណ្ឌិតសភាកម្ពុជា

“ឧទាហរណ៍ថា ឥឡូវមនុស្សចូលចិត្តហូបកាហ្វេ ដូចនេះ ការៀនឆុងកាហ្វេដែលមានឱជារសឆ្ងាញ់ ដែលផ្សំដោយសារធាតុល្អ បើកតែតូប ឬហាងលក់កាហ្វេមួយ រៀបចំរចនាហាងឱ្យស្អាតនៅតំបន់ខេត្តទេសចរណ៍គឺនឹងលក់ដាច់ ឬក៏ជំនាញធ្វើម្ហូប ជំនាញជួសជុលយានយន្ត និងជំនាញជាច្រើនទៀតដែលជាឱកាសការងារងាយស្រួលផ្ដល់ឱ្យយុវជនមានការងារធ្វើ និងធ្វើជាថៅកែដោយខ្លួនឯង”

ជាមួយ​គ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរ​ទៅដល់យុវជនទាំង​ត្រូវចាប់ឱកាសរៀនពេញមួយជីវិត ដោយកុំគិតថារៀនចប់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចប់បណ្ឌិត ឬប្រឡងបាននិទ្ទេស A ឬប្រឡងធ្លាក់ហើយក៏ឈប់រៀន ។ លោកថា នោះមិនមែនជារឿងល្អទេ ពោល​គឺមនុស្សទាំងអស់ត្រូវតែរៀនពេញមួយជីវិត ហើយជាមួយ​គ្នា​ក៏​សូមកុំបាក់ទឹកចិត្តប្រសិនបើប្រឡងធ្លាក់បាក់ឌុប ដោយ​យើងអាចរៀនជំនាញវិជ្ជាជីវៈ (TVET)បាន។ ដូចនេះ ទាំងអ្នកប្រឡងបានលទ្ធផលល្អ ឬមិនល្អត្រូវចាប់យកឱកាសរៀនពេញមួយជិវិត និងសម្លឹងមើលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដែលជាឱកាសល្អបំផុតក្នុងដំណាក់កាលនៃការអភិវឌ្ឍប្រទេស។ លើសពីនេះ ក៏​ត្រូវសម្លឹងមើលនិន្នាការសង្គមដែរ ដោយ​ប្រសិនជាយុវជនពូកែផ្នែកវិទ្យាសាស្រ្ត (STEM) គួរ​ចាប់យក​ខាងបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រោះសង្គមកំពុងត្រូវការធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសក្នុងយុគ្គសម័យ៤.០នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...