បណ្ឌិត យ៉ង់ ពៅ ៖ ស្មារតីជ្រោមជ្រែង និង​លើកទឹកចិត្ត​កីឡាករ នឹងជួយ​ឱ្យ​ជាតិយើងលេចធ្លោ​ឡើង​នៅលើឆាកអន្តរជាតិ

ស្ទើរតែគ្រប់វិញ្ញាសា នៃការប្រកួតកីឡាស៊ីហ្គេម​លើកទី៣២ ជាការកត់សម្គាល់គេឃើញថា ប្រជាពលរដ្ឋ​ខ្មែរស្ទើរតែគ្រប់ស្រទាប់បានផុសផុល​ក្នុងការ​គាំទ្រក្រុមកម្ពុជា មិន​ថានៅទីលានផ្ទាល់ ឬនៅ​តាម​បណ្តាញ​សង្គមនោះទេ។ ស្មារតីនេះ សម្រាប់​លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា វាជារបត់ដ៏ល្អមួយ ខណៈ​ដែល​រាជរដ្ឋាភិបាលក៏​បានខិតខំប្រឹងប្រែងក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្រ្តនេះ។

បើតាម​ប្រសាសន៍របស់លោកបណ្ឌិត​ យ៉ង់ ពៅ កីឡា គឺជា​ប្រភេទ​ល្បែង​សង្គម ដែលការប្រកួតប្រជែង​គ្នា​ដោយ​សមធម៌នៅក្នុងសង្គម ហើយ​គ្រប់ប្រទេស​នៅ​លើសាកលលោកតែងតែមានកីឡា និង​គ្មាន​ប្រទេស​ណាមួយ​ដែល​គ្មានកីឡានោះទេ។ ហេតុនេះ លោកបណ្ឌិត​លើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់បន្ត​ការ​គាំទ្រជាប្រចាំ​ដើម្បីលើកទឹកចិត្ត​កីឡាករយើង។

” អញ្ចឹងខ្ញុំលើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋយើងមានការគាំទ្រជាប្រចាំ… សូមគាំទ្រជាប្រចាំក្នុងការលើកទឹកចិត្តដល់កីឡាករ ក៏​ដូចជាលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ចូលរួមជាមួយរាជរដ្ឋាភិបាលក្នងវិស័យកីឡានេះ ពីព្រោះកីឡារបស់យើងប្រាកដណាស់ថា ត្រូវការគាំទ្រជានិរន្ត…

ក្រៅពីនេះ ​ស្មារតីជ្រោមជ្រែងកីឡាកររបស់ពលរដ្ឋយើងនៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​នេះ លោកបណ្ឌិតក៏មើលឃើញដែរថា គឺជា​ស្មារតីល្អជួយ​ជ្រោមជ្រែង​ឱ្យ​ជាតិរបស់យើង​លេចធ្លោ​ឡើង​នៅ​ក្នុង​ឆាកអន្តរជាតិ ហើយមេរៀន​ពីស៊ីហ្គេម​លើកទី៣២នេះ ក៏​ជាមេរៀន​ដ៏​ល្អមួយ​ដែរ ដែល​រាជរដ្ឋាភិបាលយើងបានរៀបចំ​ឡើងធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើលតាមរយៈ​ការមិន​យកថ្លៃលើ​ការ​ស្នាក់នៅ ធ្វើដំណើរ និង​សិទ្ធិផ្សព្វផ្សាយ​ជា​ដើម ដោយ​ទាំងអស់នេះ គឺជា​អ្វី​ដែល​ស៊ីហ្គេម និង​ការ​រៀបចំ​កីឡា​ពិភពលោក​មិន​ដែលមាន​នោះទេ។

” អញ្ចឹងរាជរដ្ឋាភិបាលបានធ្វើកិច្ចការនេះ ហើយបានធ្វើ​ផលិតផលទាំងនេះផ្សព្វផ្សាយចេញទៅពិភពលោកយ៉ាងផុសផុល ដែលធ្វើ​ឱ្យ​គេស្គាល់​កម្ពុជា​យ៉ាងច្បាស់។ ទាំងអស់នេះ​ដែលយើង​ត្រូវ​រៀនសូត្រ និងបន្តជ្រោមជ្រែងបន្តទៅទៀត…”

ជាមួយ​គ្នានេះដែរ លោកបណ្ឌិត យ៉ង់ ពៅ ក៏​បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​គាំទ្រ​កីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមិនថាដោយផ្ទាល់ ឬនៅលើបណ្តាញសង្គម សូមបើកចិត្ត​ឱ្យ​ទូលាយ កុំវាយប្រហារគ្នា ដែលនាំ​ឱ្យ​មានអរិយភាពទៅ​ដល់​នយោបាយ និង​មិត្តភាព​នៃបណ្តា​ប្រទេស​ជិតខាង ដោយថា វាមិន​បាន​បង្ហាញ​នូវ​គំរូល្អនោះទេ តែផ្ទុយ​ទៅវិញ យើងគួរសាទរគ្នាទៅវិញទៅមក ព្រោះថា ទ្រឹស្តីនៃកីឡា គឺនាំឱ្យ​យើងមានសុខភាពល្អ មិត្តភាពល្អ ដូច្នេះអ្នកគាំទ្រទាំងអស់សូមកុំភ្លេចនូវគោលគ្រឹះដើមនៃកីឡា ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...