កីឡាការិនីវ៉ូវីណាម ប៉ា ឆរស្មី យកមេដាយស៊ីហ្គេម ៦គ្រឿងជូនកម្ពុជា

ភ្នំពេញ – នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កីឡាការិនី ប៉ា ឆរស្មី និងសម្រាប់កម្ពុជាដែលមានកីឡាករយកមេដាយ ៦គ្រឿងតែម្នាក់ឯកជូនជាតិនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ (Sea Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ។ មេដាយដែលកីឡាការិនី ប៉ា ឆរស្មី យកបានពីការប្រកួតកីឡាវ៉ូវីណាម រួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធមួយគ្រឿង ។

កីឡាការិនី ប៉ា ឆរស្មី បាននិយាយថា លទ្ធផលប្រកួតបានមេដាយ ៦គ្រឿងនេះកើតឡើងលើសពីការរំពឹងទុកបន្ទាប់ពីប្រកួតលើវិញ្ញាសាផ្សេងៗយ៉ាងជាលក្ខណៈក្រុម និងលក្ខណៈឯកត្តជន ។ មេដាយមាសទី១ បានលើវិញ្ញាសានារី ៣នាក់ និងបុរស ៣នាក់លើបច្ចេកទេសការពារខ្លួនមូលដ្ឋានគ្រឹះ, មេដាយមាសទី២ បានលើវិញ្ញាសារដាវក្រុមនារី ៤នាក់, មេដាយមាសទី៣ បានលើវិញ្ញាសាកាំបិតធំឯកត្តជននារី, និងមេដាយមាសទី៤ បានលើវិញ្ញាសារកាំបិតភ្លោះឯកត្តជននារី ។

កីឡាការិនី ប៉ា ឆរស្មី បានបញ្ជាក់បន្ថែមថា

“ស៊ីហ្គេមនៅកម្ពុជាពិតជាអស្ចារ្យសម្រាប់ខ្ញុំជាអត្តពលិក អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយព្រោះតែវិស័យកីឡាថ្ងៃនេះធ្វើឱ្យខ្មែរមានមុខមាត់លើឆាកអន្តរជាតិ និងអរគុណដល់បងប្អូនប្រជាជនកម្ពុជាដែលបានចូលរួមគាំទ្រលើសពីអ្វីដែលខ្ញុំរំពឹងទុក”

សូមជម្រាបថា កន្លងទៅកីឡាការិនី ប៉ា ឆរស្មី អាយុ ៣៧ឆ្នាំ បានចូលរួមប្រកួតកីឡាវ៉ូវីណាមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមចំនួន ៣លើករួមមកហើយរាប់នៅទាំងកម្ពុជា ។ បន្ទាប់ពីទទួលបានជោគជ័យមេដាយមាសលើកទី៣នេះ កីឡាការិនី ប៉ា ឆរស្មី កំពុងត្រៀមខ្លួននិងហ្វឹកហាត់ដើម្បីចូលរួមប្រកួតជើងឯកពិភពលោកនៅខែវិច្ឆិកាខាងមុខ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសវៀតណាម ។ ទន្ទឹមទេពកោសល្យនិងសមត្ថភាពកីឡាវ៉ូវីណាម កីឡាយូដូ និងកីឡាតៃក្វាន់ដូ កីឡាការិនី ប៉ា ឆរស្មី ក៏កំពុងបង្ហាត់វឹកយុវជនកម្ពុជាពីប្រភេទកីឡារ៉ូវីណាមនេះផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...