ភ្នំពេញ – ប្រជាពលរដ្ឋកម្ពុជាមួយចំនួនហាក់នៅមិនទាន់យល់ច្បាស់ និងខ្លាចរអារនៅឡើយ ចំពោះការបរិច្ចាគឈាម ក្រោមហេតុផលផ្សេងៗ ។ តែបើតាមលោកវេជ្ជបណ្ឌិត លី សុវិត្យ អនុប្រធាន នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ការបរិច្ចាគឈាមម្តង គឺប្រៀបដូចជាបានទទួលការពិនិត្យសុខភាពម្តង ព្រមជាមួយនឹងការធ្វើអំពើល្អជួយសង្រ្គោះដល់ជីវិតមនុស្សថែមទៀត។

តាមការលើកឡើងរបស់លោកវេជ្ឌបណ្ឌិត នៅពេលទៅធ្វើការបរិច្ចាគឈាម អ្នកបរិច្ចាគនឹងទទួលបានការពិនិត្យ ពិគ្រោះសុខភាព ដោយធ្វើឱ្យគាត់អាចដឹងអំពីសុខភាព ក៏ដូចជាដឹងពីជំងឺឆ្លងផ្សេងៗ ដូចជាជំងឺថ្លើមប្រភេទ B ប្រភេទ C ជំងឺស្វាយ ជំងឺអេដស៍ ។ល។ ដោយក្រុមការងារមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងលាក់ការណ៍សម្ងាត់ជូន។
ក្រៅពីនោះ ការបរិច្ចាគឈាម ក៏នឹងជួយកាត់បន្ថយផងដែរ នូវហានិភ័យ នៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាមក្រហម , ការលើសជាតិដែក ដែលនាំឱ្យមានផលប៉ះពាល់ថ្លើម និងលំពែង , ជួយធ្វើឱ្យប្រសើរឡើងនូវជំងឺបេះដូង , កាត់បន្ថយការឡើងទម្ងន់ និង ជំងឺដាច់សរសៃឈាមខួរក្បាល ។
ហើយអ្វីដែលពិសេសបំផុតនោះ អ្នកបរិច្ចាគ នឹងមានភាពសប្បាយរីករាយ ដោយបានធ្វើអំណោយទាន ធ្វើអំពើល្អ រួមចំណែកជាមួយសង្គមជាតិ ក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។
លោកវេជ្ជបណ្ឌិត លី សុវិត្យ
” សូមចងចាំថា កិច្ចការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយ គឺពីមនុស្ស ហើយរហូតមកដល់សព្វថ្ងៃនេះ គឺមិនទាន់មានរោងចក្រណាផលិតឈាមបានឡើយ។ សូមកុំរង់ចាំដល់វេលាមួយ នៅពេលដែលយើងចង់ធ្វើអំណោយទាន បែរជាហួសពេល… “

បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅរៀងរាល់៦នាទី កម្ពុជាត្រូវការឈាម១ប្លោកដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ ។ នៅក្នុងឆ្នាំ២០២១ តម្រូវការឈាមមានប្រមាណជាង២០០ប្លោកនៅរាជធានីភ្នំពេញ ខណៈតម្រូវការឈាមនៅទូទាំងប្រទេសមានរហូតដល់ទៅជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០ភាគរយ។ ដោយឡែកការទទួលឈាមតាមរយៈសប្បុរសជន គឺបានតែប្រមាណ១០ភាគរយប៉ុណ្ណោះក្នុងទូទាំងប្រទេស ខណៈប្រទេសជិតខាងកម្ពុជា គេអាចផ្គត់ផ្គង់ឈាមបានរហូតលើសពី៩០ភាគរយ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...
អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2025
សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...


























