លោកបណ្ឌិត លី រតនា ៖ កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ ជួយសម្រួលដល់ការងារបង្រៀន និងរៀនរបស់សិស្សមានពិការភាពភ្នែក ឬខ្សោយគំហើញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ បានបង្កើតឡើងជាទម្រង់ឌីជីថលដោយប្រើប្រាស់បញ្ញាសិ្បនិម្មិត​ ក្រោមការសហការគ្នារវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីជួយសម្រួលដល់ការងារបង្រៀន និងរៀនរបស់សិស្សមានពិការភាពភ្នែក ឬខ្សោយគំហើញ។

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) មានប្រសាសន៍ថា កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ ត្រូវ​បង្កើតឡើងនៅឆ្នាំ២០២២ និងចាប់ផ្ដើមចេញរូបរាងដំបូងនៅឆ្នាំ២០២៤។ ការបង្កើតកម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ គឺក្នុងគោលបំណងជួយសម្រួលដល់ការងាររបស់លោកគ្រូ អ្នកគ្រូ នៅខាងផ្នែកអប់រំពិសេស អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីបកប្រែពីភាសាខ្មែរ ទៅជាភាសាប្រៃយ៍ខ្មែរ ឬអាចបកប្រែពីភាសាប្រៃយ៍ខ្មែរទៅជាភាសាខ្មែរវិញ ក៏ដូចជាជួយក្នុងការផលិតមាតិកាសម្រាប់បង្រៀនសិស្សានុសិស្សដែលមានពិការភាពភ្នែក ហើយសិស្សានុសិស្សអាចរៀនសូត្របានកាន់តែមានប្រសិទ្ធភាពជាងមុន។

លោកបណ្ឌិត លី រតនា ជាប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)

“ភាសានីមួយៗមានភាសាប្រៃយ៍រៀងៗខ្លួន ហើយខ្មែរក៏មានភាសាប្រៃយ៍ជារបស់ខ្មែរដែរ ដោយយើងមិនអាចពឹងផ្អែកភាសាប្រៃយ៍របស់ភាសាអង់គ្លេសនោះទេ គឺយើងត្រូវបង្កើតភាសាប្រៃយ៍ខ្មែរដោយខ្លួនឯង”

លោកបណ្ឌិត លី រតនា បញ្ជក់បន្ថែមថា សម្រាប់ការប្រើប្រាស់កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ គឺតាមរយៈការចូលទៅក្នុងវេបសាយ (Website) ដើម្បីចូលទៅបកប្រែ ដោយគ្រាន់តែបញ្ជូលឯកសារមួយចំនួនជាភាសាខ្មែរ នោះកម្មវិធីនឹងបំប្លែងទៅជាភាសាខ្មែរប្រៃយ៍បាន។ លោកបណ្ឌិត លី រតនា បន្តថា កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរនេះ បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចធានាថា ការបកប្រែអាចមានប្រសិទ្ធភាព ៩៩% ទាក់ទងនឹងភាសាប្រៃយ៍ខ្មែរទូទៅ។

បើតាមប្រធានផ្នែកស្រាវជ្រាវ នៃ CADT កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ អាចជួយសម្រួលដល់ការបកប្រែរបស់លោកគ្រូ អ្នកគ្រូបាន ប៉ុន្តែបញ្ហាប្រឈមមួយ គឺកម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរនេះ ត្រូវការម៉ាស៊ីនព្រីនឯកសារជាភាសាប្រៃយ៍មួយទៀត ដើម្បីព្រីនអត្ថបទទាំងនោះចេញមកខាងក្រៅ ទើបការអាន ឬសរសេរកាន់តែងាយស្រួល។

ការសរសេរអក្សរប្រៃយ៍ខ្មែរ

យ៉ាងណាក៏ដោយ បើតាមលោកបណ្ឌិត លី រតនា កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ នឹងព្យាយាមអភិវឌ្ឍ និងកែលម្អបន្ថែមទៀតទៅលើរូបមន្ត ក៏ដូចជានិមិត្តសញ្ញានៅក្នុងមុខវិជ្ជារូបវិទ្យា គណិតវិទ្យា គីមីវិទ្យាជាដើម។ ទន្ទឹមគ្នានេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៅតែបន្តសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស លោកគ្រូ អ្នកគ្រូ ដើម្បីកែលម្អប្រព័ន្ធនេះ។ លោកបណ្ឌិត លី រតនា សង្ឃឹមថា ប្រព័ន្ធនេះ នឹងអាចជួយសម្រួលការងារទាំងគ្រូបង្រៀន សិស្សានុសិស្ស ក្នុងការបង្រៀន និងរៀនរបស់សិស្សមានពិការភាពភ្នែក ឬខ្សោយគំហើញ។

គួរជម្រាបជូនថា កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ ធ្លាប់បានឈ្នះពានរង្វាន់ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដូចជា ជ័យលាភី “Best Digital Research and Innovation of the Year” ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ និងទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “Al for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ ហើយថ្មីៗនេះ កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ ជាប់ពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *