បណ្ឌិត ឃ្លាំង សុវណ្ណ ៖ សម័យបច្ចេកវិទ្យាទំនើប ប្រសិនឪពុកម្ដាយខ្វះការយកចិត្តទុកដាក់ថែទាំកូន អាចនាំឱ្យពួកគេមានបញ្ហា

ភ្នំពេញ – ស្របពេលបច្ចុប្បន្ននេះ ឪពុកម្ដាយភាគច្រើនមមារញឹកជាមួយនឹងការងារ ហើយតែងបណ្ដោយឱ្យកូនលេងទូរស័ព្ទច្រើនម៉ោង ទាំងកុមារមានតម្រូវការអប់រំពិសេស និងកុមារដែលមានការអប់រំធម្មតា ដោយយូរៗទៅកុមារទាំងនោះនឹងមានបញ្ហាទំនាក់ទំនង បញ្ហាភាសា និងបញ្ហាអាកប្បកិរិយាជាដើម។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត ឃ្លាំង សុវណ្ណ នាយកផ្នែកទំនាកទំនងសាធារណៈនៃសាលារៀនបញ្ញវន្តអង្គរ ព្រមទាំងជាទីប្រឹក្សាអប់រំនៅសាលារៀនបញ្ញជនកម្ពុជា និងទារកដ្ឋាន និងមត្តេយ្យអប់រំកុមារតូច ផ្លេបេសត៍លើននីង។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ នាយកផ្នែកទំនាកទំនងសាធារណៈនៃសាលារៀនបញ្ញវន្តអង្គរ មានប្រសាសន៍ថា ការអប់រំពិសេស ជាកម្មវិធីសិក្សាអប់រំមួយប្រភេទមានលក្ខណៈដាច់ដោយឡែកសម្រាប់កុមារ ឬបុគ្គលដែលមានតម្រូវការអប់រំពិសេស រួមមានវិធីសាស្រ្តបង្រៀនពិសេស សម្ភារៈបង្រៀន ឬការជួយថែទាំ និងជួយកុមារទទួលបានការអប់រំប្រកបដោយគុណភាពដូចកុមារដទៃទៀតដែរ។ ឧទាហរណ៍៖ កុមារមានពិការភាព កុមារមានវិបត្តិផ្នែកសតិបញ្ញា ឬកុមារអូទីហ្សឹម។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ

“នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ​ កុមារដែលមានតម្រូវការអប់រំពិសេស មិនទាន់មានការយកចិត្តទុកដាក់ពីអាណាព្យាបាលច្រើននៅឡើយទេ” 

លោកបណ្ឌិត ឃ្លាំង សុវណ្ណ បន្ថែមថា នៅពេលកូនមានអាយុ ៣៦ខែ​ ឬ៣ឆ្នាំ ឪពុកម្ដាយអាចកត់សម្គាល់បានថា កូនមានតម្រូវការអប់រំពិសេសលើបីចំណុច ទី១. មានបញ្ហាផ្នែកទំនាក់ទំនងសង្គម ដូចជា ចូលចិត្តលេងតែឯង មិនសូវចូលចិត្តនិយាយស្ដីជាដើម។ ទី២. បញ្ហាផ្នែកភាសា និយាយមួយម៉ាត់ៗ និយាយដាច់ៗ និយាយពាក្យដដែលៗ ឬនិយាយមិនបានពេញប្រយោគ និងទី៣. មានវិបត្តិអាកប្បកិរិយា សំដៅលើ កុមាររពឹសខ្លាំង ចូលចិត្តខឹងឆេវឆាវ។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ បន្តថា ប្រសិនជាឪពុកម្ដាយអង្កេតទៅសង្ស័យថា កូនអាចមានតម្រូវការអប់រំពិសេស ឪពុកម្ដាយអាចទៅពិភាក្សាជាមួយ​គ្រូពេទ្យជំនាញនៅនៅអង្គការ ការីតាស-CCAMH មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល និងពិភាក្សាជាមួយគ្រូជំនាញនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នៅពេលនោះ ឪពុកម្ដាយនឹងប្រាកដចិត្តថា កូនពិតជាមានតម្រូវការអប់រំពិសេស ឬស្ថិតក្នុងកម្រិតស្រាលអាចព្យាបាលបាន។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ

“នៅពេលថ្នាក់ដឹកនាំសាលារបស់យើងមានចំណេះដឹងទាក់ទងនឹងកុមារមានតម្រូវការអប់រំពិសេស យើងអាចជួយសិស្សតាំងពីកម្រិតស្រាលទៅ និងណែនាំទៅអាណាព្យាបាលសិស្សអំពីកន្លែងព្យាបាលជំនាញក្នុងករណីសង្កេតឃើញកូនៗរបស់ពួកគាត់មានកម្រិតធ្ងន់”

គ្រូបង្រៀនជំនាញអប់រំកុមារតូចរូបនេះ បញ្ជាក់បន្ថែមថា ប្រសិនបើឪពុកម្ដាយសិស្សមានកូនដែលមានតម្រូវការអប់រំពិសេសស្ថិតក្នុងកម្រិតស្រាល គឺអាចព្យាបាលបាន ដោយត្រូវអនុវត្តដូចជា ទី១. ប្រសិនកូនខ្សោយផ្នែកភាសា ឪពុកម្ដាយត្រូវឧស្សាហ៍និយាយជាមួយកូន ដោយមិនត្រូវទុកកូនឱ្យនៅជាមួយយាយតាមើលថែនោះទេ ឬទុកកូនចោល បើធ្វើបែបនេះ ភាសារបស់កូនមិនអភិវឌ្ឍនោះឡើយ ។ ទី២. ប្រសិនបើកូនមានវិបត្តិអាក្បកិរិយា ឆាប់ឆេវឆាវ ឪពុកម្ដាយត្រូវចេះនិយាយជាមួយកូនដោយវិជ្ជមាន មិនត្រូវស្រែកដាក់កូន ឬស្ដីបន្ទោសកូននោះឡើយ ដូចជា ចាប់ដៃអង្អែល ឱបកូនដោយនិយាយភាសាទន់ភ្លន់ជាមួយកូន។ ទី៣. នៅពេលកូនមានវិបត្តិទំនាក់ទំនងសង្គម ឪពុកម្ដាយត្រូវចំណាយពេលវេលានៅជាមួយកូន និងសួរនាំកូនឱ្យបានច្រើន។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ

“ឪពុកម្ដាយត្រូវប្រុងប្រយ័ត្នក្នុងការផ្ដល់អាហារដល់កូន គឺត្រូវផ្ដល់អាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គ្មានជាតិគីមី និងសម្បូរអាហារូបមត្ថម្ភ ជាពិសេសជៀសវាងបរិយាកាសរស់នៅមានការរំខាន និងត្រូវកំណត់ម៉ោងប្រើប្រាស់ទូរស័ព្ទ ឬបច្ចេកវិទ្យាទំនើបសម្រាប់កុមារក្រោមអាយុ៣ឆ្នាំ ព្រោះអាចប៉ះពាល់ដល់ខួរក្បាលកុមារ”» “

លោកបណ្ឌិត ឃ្លាំង សុវណ្ណ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាលារៀនទាំងអស់ គួរចូលរួមជួយកុមារដែលមានតម្រូវការអប់រំពិសេសក្នុងកម្រិតស្រាល ហើយមិនគួរប្រាប់ឪពុកម្ដាយសិស្សទៅកន្លែងមិនត្រឹមត្រូវដែលនាំឱ្យខាតថវិកា ខាតពេល និងមិនអាចជួយកូនរបស់គាត់បានទេ។ លើសពីនេះ ចំពោះគ្រូបង្រៀន និងមន្រ្តីអប់រំ ជាពិសេសគ្រូបង្រៀនផ្នែកកុមារតូច ធ្វើយ៉ាងណាយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីអប់រំ និងបង្រៀនកុមារមានតម្រូវការពិសេស និងកុមារធម្មតា ឱ្យទទួលបានការអប់រំ និងមានឥរិយាបទល្អប្រសើរ ទើបយើងអាចជួយប្រទេសជាតិយើង ក៏ដូចជាជួយសង្គមជាតិយើងឱ្យបានល្អពីមួយថ្ងៃទៅមួយថ្ងៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...