នាវាបណ្ណាល័យចល័ត Doulos Hope កំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជាដែលស្រឡាញ់ការអាន

នាវាបណ្ណាល័យចល័ត Doulos Hope មកពីប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរមកដល់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងមកបំពេញបេសកកម្មលើកកម្ពស់អក្ខរកម្មឱ្យកាន់តែស្រស់បំព្រងនៅតំបន់អាស៊ី និងលើកកម្ពស់អក្ខរកម្មឱ្យកាន់តែប្រសើរឡើង។ ការ​មក​ដល់នៃនាវាដែលមានផ្ទុកសៀវភៅចម្រុះជាង៥ពាន់ចំណងជើង បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា ជាពិសេសយុវជនដែលស្រឡាញ់ការអានឱ្យទៅចូលរួមទស្សនា និងទទួលយកបទពិសោធន៍ថ្មីក្នុងការអានសៀវភៅលើនាវា។

លោក តុន ច័ន្ទរឹទ្ធិ ជាអ្នកនិពន្ធឯករាជ្យ បានប្រាប់ឱ្យដឹងថា លោកមានអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំងដែលបានចូលទស្សនានាវាបណ្ណាល័យចល័ត Doulos Hope ព្រោះនេះជាបទពិសោធន៍សម្រាប់លោកដែលបានមកឃើញនាវាធំមួយដែលមានផ្ទុកទៅដោយសៀវភៅជាច្រើន ក៏ដូចជាសកម្មភាពផ្សេងៗដែលមិនធ្លាប់ឃើញពីមុនមក។

លោក តុន ច័ន្ទរឹទ្ធិ ជាអ្នកនិពន្ធឯករាជ្យ

អ្នកនិពន្ធឯករាជ្យរូបនេះ បញ្ជាក់បន្ថែមថា អ្វីដែលលោកចាប់អារម្មណ៍នៅលើនាវាបណ្ណាល័យចល័ត Doulos Hope នេះ គឺការតាំងពិព័រណ៍សៀវភៅរាប់រយចំណងជើងដែលយើងអាចមកអានបានដោយឥតគិតថ្លៃ និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តអាន។ លោក តុន ច័ន្ទរឹទ្ធិ បន្តថា ពិព័រណ៍សៀវភៅដ៏ធំដែលធ្វើនៅលើនាវា គឺជាបរិយាកាសមួយផ្សេងដែលមិនធ្លាប់ជួប ហើយប្រសិនបើយើងមិនបានមកទទួលបទពិសោធន៍ផ្ទាល់នោះទេ គឺគួរឱ្យសោកស្ដាយបំផុត។

លោក តុន ច័ន្ទរឹទ្ធិ បន្ថែមថា លោកពិតជាចង់ឱ្យប្រទេសកម្ពុជា មាននាវាបណ្ណាល័យចល័តបែបនេះ ហើយធ្វើដំណើរតាមដងទន្លេ គឺពិតជាអាចចូលរួមជំរុញការអាន បង្កើតចំណេះដឹង និងការកម្សាន្តផ្សេងៗដល់ប្រជាជនខ្មែរផងដែរ។ លោក តុន ច័ន្ទរឹទ្ធិ ក៏បានលើកទឹកចិត្តដល់យុវជនផ្សេងទៀត គួរតែមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យមួយនេះ ពីព្រោះនេះជាព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាននៅទីក្រុងភ្នំពេញ។

កញ្ញា សុធារ័ត្ន ដែលជាអាជីករវ័យក្មេង​មួយរូប ក៏​បាន​មក​អានសៀវភៅ​នៅលើនាវានេះដែរ ដោយថា កញ្ញាចាប់អារម្មណ៍មកចូលរួមទស្សនា នាវាបណ្ណាល័យចល័ត Doulos Hope នេះ ដោយសារវាជាព្រឹត្តិការណ៍កម្រមាន និងមានសៀវភៅចម្រុះជាច្រើនប្រភេទ។ កញ្ញា បន្តថា ដំបូងឡើយកញ្ញាមកចូលរួមព្រោះចង់ស្វែងយល់ ប៉ុន្តែក្រោយមកក៏ចាប់អារម្មណ៍ចង់ទិញសៀវភៅទៅអានផងដែរ។

កញ្ញា សុធារ័ត្ន បន្ថែមថា សម្រាប់កម្ពុជា គឺជារឿងល្អដែលកន្លងមកមានការលើកកម្ពស់ការអាន តាមរយៈបណ្ណាល័យចល័ត នៅតាមទីសាធារៈ រថយន្តបណ្ណាល័យចល័ត នៅតាមភ្នំពេញ និងបណ្ដាខេត្តដែលជួយឱ្យអ្នកដែលគ្មានលទ្ធភាពបានអានសៀវភៅ។ លើសពីនេះ ប្រសិនបើកម្ពុជាអាចមាន នាវាបណ្ណាល័យចល័តបែបនេះ ក៏កាន់តែរួមចំណែកលើកកម្ពស់ការអាន និងទេសចរណ៍កម្ពុជាផងដែរ។

អ្នកបើកអាជីវកម្មផ្ទាល់ខ្លួនរូបនេះ បន្ថែមថា កញ្ញាក៏នឹងចូលរួមផ្សព្វផ្សាយអំពី នាវាបណ្ណាល័យចល័ត Doulos Hope នេះនៅតាមបណ្ដាញសង្គម ដើម្បីឱ្យមិត្តភក្ដិបានមកចូលរួមទស្សនា ព្រោះវាបានផ្ដល់អារម្មណ៍រំភើបជាមួយអាកាសធាតុល្អ និងអាចរកបានសៀវភៅដែលយើងពេញចិត្ត។

កញ្ញា ទ្រី ជូអ៊ិញ ជានិស្សិតឆ្នាំទី១ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា កញ្ញាទទួលបានអារម្មណ៍ថ្មីមួយទៀតនៅពេលបានចូលទស្សនានាវាបណ្ណាល័យចល័ត Doulos Hope នេះ។ កញ្ញា ទ្រី ជូអ៊ិញ បន្តថា សម្រាប់សៀវដែលចាប់អារម្មណ៍ និងស្វែងរកទិញនៅទីនេះ​ គឺជាប្រភេទសៀវភៅដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តពិភពលោក។

និស្សិតឆ្នាំទី១ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ថែមថា រូបគេមានអារម្មណ៍សប្បាយចិត្ត នៅពេលបានឃើញសៀវភៅជាច្រើននៅលើនាវានេះ។ កញ្ញាបន្តថា សម្រាប់សៀវភៅជាភាសាខ្មែរដែលធ្លាប់អានកន្លងមក មានស្នាដៃល្អៗជាច្រើន ប៉ុន្តែចាំបាច់ត្រូវជំរុញយុវជនឱ្យចាប់អារម្មណ៍ការអានឱ្យបានច្រើន។ ជាពិសេស ការបង្កើតឱ្យមានការតាំងពិព័រណ៍សៀវភៅនៅលើនាវាបណ្ណាល័យចល័តបបែបនេះ។

កញ្ញា ទ្រី ជូអ៊ិញ ក៏បានលើកទឹកចិត្តឱ្យយុវជនចូលរួមនាវាបណ្ណាល័យចល័ត Doulos Hope នេះ មកស្វែងយល់បន្ថែមអំពីការរៀបចំពិព័រណ៍សៀវភៅនៅលើនាវា ដើម្បីចូលរួមអភិវឌ្ឍសៀវភៅរបស់ខ្មែរ ក៏ដូចជាលើកកម្ពស់ការអានផងដែរ។

កញ្ញា ទ្រី ជូអ៊ិញ ជានិស្សិតឆ្នាំទី១ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោក ខុម ពុទ្ធិ ជានិស្សិតឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងដែរថា រូបគេចូលទស្សនានាវាបណ្ណាល័យចល័ត Doulos Hope នេះ ក៏ព្រោះតែរូបគេចូលចិត្តអានសៀវភៅ ក៏ដូចជាចង់ដឹងអំពីសៀវភៅថ្មីៗ។ លោក ខុម ពុទ្ធិ បន្តថា ការអានសៀវភៅ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងថ្មីៗជាច្រើនតាមរយៈអ្នកនិពន្ធ ដែលអាចជួយដល់ការសិក្សា និងការបំពេញការងារ។

និស្សិតឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនខ្មែរត្រូវចូលរួមអានសៀវភៅឱ្យបានច្រើន និងចែករំលែកចំណេះដឹងដែលបានមកពីការអានសៀវភៅ តាមរយៈការនិពន្ធស្នាដៃថ្មីៗឱ្យបានច្រើន។

លោក អ៊ុក ង៉ែត ប្រធានផ្នែករដ្ឋបាល នៃកំពង់ផែស្វាយយ័ត្នភ្នំពេញ មានប្រសាសន៍ថា ការដឹកនាំសៀវភៅជាច្រើនប្រភេទរបស់នាវាបណ្ណាល័យចល័ត Doulos Hope មកដល់ប្រទេសកម្ពុជា គឺជារឿងល្អប្រសើរមួយ ខណៈបច្ចុប្បន្នយុវជនក៏មានការចាប់អារម្មណ៍អានសៀវភៅច្រើន ហើយការដឹកនាំសៀវភៅមកក្នុងគោលបំណងចែករំលែកចំណេះដឹងមកក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ចំពោះយុវវ័យ។

ប្រធានផ្នែករដ្ឋបាល នៃកំពង់ផែស្វាយយ័ត្នភ្នំពេញ បញ្ជាក់បន្ថែមថា លោកចង់ឱ្យយុវវ័យ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចាប់អារម្មណ៍ទៅលើការបើកឱកាសឱ្យនាវាបណ្ណាល័យចល័ត Doulos Hope មកដល់ប្រទេសកម្ពុជា ដើម្បីជំរុញការអាន ផ្ដល់ចំណេះដឹង រីកចម្រើនផ្នែកខួរក្បាល និងចង់ស្វែងយល់អ្វីដែលថ្មី។

គួរជម្រាបជូនថា ប្រជាពលរដ្ឋខ្មែរ អាចចូលរួមទស្សនានាវាបណ្ណាល័យចល័ត Doulos Hope ចាប់បីថ្ងៃទី៥ ដល់១៦ មិថុនា និងថ្ងៃទី២២ មិថុនា ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤ នៅចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ។ ក្នុងនោះ ការទស្សនាពិព័រណ៍ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យចន្លោះម៉ោង ១២:៣០រសៀល ដល់ម៉ោង ៧:៣០យប់ ដោយសម្រាកនៅថ្ងៃចន្ទ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...