ការបង្រៀនភាសាអង់គ្លេសបច្ចុប្បន្ន​ត្រូវផ្សាភ្ជាប់ជាមួយចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញក្នុងសតវត្សទី២១

ភ្នំពេញ – ថ្លែងក្នុងវេទិការគ្រូបង្រៀនលើកទី៦ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការបង្រៀនភាសាអង់គ្លេសត្រូវផ្សារភ្ជាប់ជាមួយចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញក្នុងសតវត្សទី២១ ដើម្បីជំរុញសិស្សានុសិស្សឱ្យ​ក្លាយជាធនធានមនុស្សក្នុងយុគសម័យឌីជីថល។

បើតាម​ការ​បញ្ជាក់របស់​លោក គង់ សំនៀង បច្ចុប្បន្ន​ពិភពលោកមានការប្រែប្រួល ហើយការបង្រៀនក្នុងសតវត្សទី២១នេះ ក៏មានការផ្លាស់ប្តូរយ៉ាងលឿនផងដែរ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន ហើយសិស្សានុសិស្សចាំបាច់ណាស់ត្រូវតែមានការយល់ដឹងមិនត្រឹមតែភាសាអង់គ្លេសតែប៉ុណ្ណោះទេ គឺពួកគេត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញសំខាន់ៗជាច្រើនទៀតដូចជា ជំនាញក្នុងការដោះស្រាយបញ្ហា ជំនាញក្នុងការធ្វើការសម្រេចចិត្ត ជំនាញក្នុងទំនាក់ទំនង និងជំនាញធ្វើការងារជាក្រុមជាដើម។

លោកបានសង្កត់ធ្ងន់ថា រាល់ការបង្រៀនត្រូវបញ្ជ្រាបជំនាញទាំងអស់ដល់សិស្សានុសិស្ស ហើយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បាននិងកំពុងធ្វើរឿងទាំងអស់នេះដោយយកចិត្តដាក់បំផុត ដូច្នេះហើយទើបលើកយកប្រធានបទ វិធីសាស្ត្របែបទំនើបសម្រាប់ការបង្រៀនក្នុងសតវត្សទី២១និងការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការបង្រៀនភាសាអង់គ្លេស។

ដើម្បីពង្រឹងចំណេះ និងជំនាញឱ្យ​កាន់តែល្អប្រសើរបន្ថែមទៀតនោះ លោក គង់ សំនៀង បានក្រើនរំលឹកដល់គ្រូបង្រៀនទាំងអស់ត្រូវអភិវឌ្ឍខ្លួនដោយផ្អែកលើកត្តាពីរយ៉ាង ៖ ទី១ គឺឆ្លុះបញ្ចាំងលើខ្លួនឯងនិងប្រៀបធៀបជាមួយអ្នកដទៃ និងទី២ គឺក្រឡេកមើលថា តើក្នុងនាមជាអ្នកអប់រំអាចរៀនសូត្រយល់ដឹងពីអ្វីខ្លះពីពិភពខាងក្រៅ ដើម្បីជាប្រយោជន៍ក្នុងការយកមកអនុវត្តក្នុងអាជីពជាគ្រូបង្រៀន និងជួយជំរុញឱ្យ​សិស្សានុសិស្សទទួលបាននូវគុណភាពពេញលេញ។

សូមជម្រាបថា វេទិការគ្រូបង្រៀនខាងលើនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាចំការដូង ដោយ​មានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្រៀនភាសាអង់គ្លេសកម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ  កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីភាសាចិន ចំនួន២២០នាក់ រួមទាំងគ្រូជនជាតិខ្មែរ និងជនជាតិបរទេសមកពីសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍គ្រប់សាខា។ វេទិការនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចែករំលែកនូវគំនិត និងបទពិសោធន៍ក្នុងការបង្រៀនភាសាអង់គ្លេសឱ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...