លោក ជុំ បូរី ៖ បច្ចេកវិទ្យាភូមិសាស្ត្រ (GIS) ជួយជំរុញឱ្យការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួលជាងមុន

ភ្នំពេញ – បច្ចេកវិទ្យាភូមិសាស្ត្រ (GIS) នឹងជួយជំរុញឱ្យការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួលជាងមុន ។ នេះបើតាមការលើកឡើងរបស់ លោក ជុំ បូរី នាយកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ នៃ ស.ស.យ.ក នៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា និងចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងការប្រើប្រាស់សុសវែរ ArcGIS Pro រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ STEAMING Cambodia និងក្រុមហ៊ុន ESRI Thailand កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

លោក ជុំ បូរី មានប្រសាសន៍ថា បច្ចេកវិទ្យាភូមិសាស្ត្រ (GIS) និងការប្រើប្រាស់សុសវែរ ArcGIS Pro ជាវិទ្យាសាស្ត្រនៃការសិក្សាថ្មីមួយសម្រាប់កម្ពុជា ដែលវិទ្យាសាស្ត្រនៃការសិក្សានេះ រាប់បញ្ចូលនូវសមាសធាតុ៣ គឺប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS), Remote Sensing (RS), និង GPS។ លោកបន្តថា នៅកម្ពុជាមានតម្រូវការជំនាញនេះច្រើន ដោយសារជំនាញ GIS នឹងជួយឱ្យរាជរដ្ឋាភិបាល ឬក្រុមហ៊ុន បង្កើតផែនទីការប្រើប្រាស់ដី ផែនទីសម្រាប់ការគ្រប់គ្រងទីក្រុង ការផលិតប្លង់ដី ការបង្កើត Smart City និងជួយក្រុមហ៊ុនដឹកជញ្ជូន ដែលមានសារៈសំខាន់ទាំងការប្រើប្រាស់នៅក្នុងការគ្រប់គ្រង និងប្រើប្រាស់សម្រាប់ជីវភាពទូទៅ។

លោក ជុំ បូរី ជានាយកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍នៃស.ស.យ. ក រាជធានីភ្នំពេញ

“យើងធ្វើសិក្ខាសាលាថ្ងៃនេះ ដើម្បីបណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាព GIS ថ្មីៗ ពីព្រោះបច្ចេកវិទ្យា GIS ប្រៀបដូចជាទូរស័ព្ទដែរ ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំដើម្បីដើរឱ្យទាន់សភាពការរបស់ពិភពលោក”

នាយកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ បន្ថែមថា ក្រោយបញ្ចប់ការសិក្សាជំនាញ GIS សិស្ស និស្សិត អាចមានឱកាសធ្វើការក្នុងក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនធ្វើស្ពានថ្នល់ ឬក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងដែនដីនិងនគរូបនីយកម្ម ក្រសួងបរិស្ថានដែលកំពុងតែមានតម្រូវការជាចាំបាច់។ លើសពីនេះ បើសិនយុវជនចាប់អារម្មណ៍លើការងារធុរៈកិច្ចថ្មី (Start Up) សហគ្រិន ឬចង់ធ្វើការនៅក្នុងក្រុមហ៊ុន ឬស្ថាប័នរដ្ឋ ជំនាញនេះក៏អាចជាផ្នែកមួយដើម្បីជួយយុវជនឱ្យអាចដំណើរការបានផងដែរ។

លោក Panuwat Thipruck អ្នកគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល ESRI មានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានេះ សិស្សានុសិស្សពួកគេនឹងដឹងអំពីរបៀបប្រើប្រាស់កម្មវិធី GIS សម្រាប់បំពេញការងាររបស់ពួកគេនៅថ្ងៃអនាគត ព្រោះបច្ចុប្បន្នក្រុមហ៊ុនជាច្រើន នៅប្រទេសថៃ កម្ពុជា និងនៅតំបន់ឥណ្ឌូចិនទាំងមូល កំពុងប្រើទិន្នន័យជាច្រើនដោយផ្អែកលើ Location base ។ ហើយទិន្នន័យទាំងនោះរួមបញ្ចូលនូវ texture data និងទិន្នន័យអំពីទីតាំង ដែលបង្កើតដោយ យន្តហោះ UAV ដ្រូន ឬក៏រូបភាពដែលចាប់ដោយផ្កាយរណប (Satellite image)។

លោក Panuwat Thipruck បន្ថែមថា មុខងាររបស់ GIS បានរួមបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Deep learning ឬ មុខងារបញ្ញាសប្បនិម្មិត ដែលអាចរកឃើញកម្មវត្ថុជាច្រើនដូចជា ផ្ទះ ឡាន ឬការផ្លាស់ប្ដូរនៃតំបន់មួយដោយស្វ័យប្រវត្តិ។ កាលពីសម័យមុន យើងត្រូវគូសផែនទីដោយដៃ ដើម្បីកំណត់ថា តើតំបន់មួយមានភូមិសាស្ត្របែបណាខ្លះ? ប៉ុន្តែឥឡូវយើងអាចប្រើមុខងារ Detect object ដើម្បីដឹងពីទិន្នន័យទាំងនេះ។

លោក Panuwat Thipruck អ្នកគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល ESRI

“យុវជនជាច្រើនកំពុងចាប់អារម្មណ៍ការសិក្សាអំពីបច្ចេកវិទ្យាថ្មីៗ ហើយសកម្មភាពនេះ នឹងជំរុញឱ្យកម្ពុជាមានអ្នកជំនាញផ្នែក GIS កាន់តែច្រើននៅថ្ងៃអនាគត ដែលអាចបំពេញការងារជូនរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនផងដែរ”

យុវសិស្ស គង់ ដេត ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញភូមិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា រូបគេសម្រេចចិត្តចូលរួមសិក្ខាសាលាថ្ងៃនេះ ដោយសារកម្មវិធីនេះទាក់ទងលើជំនាញដែលខ្លួនកំពុងសិក្សាជំនាញប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ដែលសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាមានដូចជា Drone, Satellite និង Sensor ជាដើម។

យុវសិស្ស គង់ ដេត បន្ថែមថា ជំនាញប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) មានសារៈសំខាន់ណាស់សម្រាប់យុវជន បើនិយាយពីបច្ចេកវិទ្យាមិនថាបច្ចេកវិទ្យាអ្វីទេ ជាពិសេសបច្ចេកវិទ្យា GIS ឬ ArcGIS ដែលអាចប្រើកំណត់ទីតាំងនៅពេលមានការរីករាលនៃជំងឺកូវីដ-១៩ លើតំបន់ប្រឈមតិច និងតំបន់ប្រឈមច្រើន ដើម្បីមើល និងដឹងច្បាស់ឱ្យច្បាស់ពីតំបន់ប្រឈមខ្លាំងជៀសជាងការចុះទៅផ្ទាល់។ ដេត ក៏បានលើកទឹកចិត្តយុវជនឱ្យខិតខំសិក្សាលើជំនាញដែលខ្លួនកំពុងរៀន ព្រមទាំងអនុវត្តឱ្យបានច្រើនចំពោះមេរៀនបច្ចេកវិទ្យា តាមរយៈការចូលរួមសិក្ខាសាលា ការស្រាវជ្រាវតាមរយៈយូធូបជាដើម។

គួរជម្រាបជូនថា សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកវិទ្យា និងចំណេះដឹងអំពី GIS និងការប្រើប្រាស់សុសវែរ ArcGIS Pro ធ្វើឡើងដើម្បីពង្រឹងចំណេះដឹង និងជំនាញទាក់ទងនឹង GIS ក៏ដូចជាផែនដីវិទ្យាជូននិស្សិត និងសាស្ត្រាចារ្យប្រមាណ១៥០នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន០៤ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ,សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦