ប្រឡងបាក់ឌុប ៖ បេក្ខជនត្រៀមខ្លួនរួចជាស្រេច និង​មានក្តីសង្ឃឹមច្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បេក្ខជនប្រឡងបាក់ឌុបទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងរយៈពេលពីរថ្ងៃខាងមុខ បន្ទាប់ពីពួកគេបានទៅមើលដោយផ្ទាល់អំពី បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ។ ទន្ទឹមគ្នានេះ បេក្ខជនប្រឡងបាក់ឌុប មានក្ដីសង្ឃឹមថានឹងប្រឡងជាប់ ព្រមទាំងខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបាននិទ្ទេសល្អ។

យុវតី ផាត់ ម៉ូនីកា ជាសិស្សថ្នាក់ទី១២ នៃសាលារៀនសុវណ្ណភូមិ និយាយថា រូបគេបានមកមើលឈ្មោះប្រឡងបាក់ឌុប លេខតុ លេខបន្ទប់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម៉ូនីកា បន្តថា រូបគេសង្ឃឹមសម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ នឹងធ្វើបានដោយរលូន ហើយរំពឹងថា នឹងយកលទ្ធផលល្អជូនគ្រួសារឱ្យបាន។

យុវតី ផាត់ ម៉ូនីកា ជាសិស្សថ្នាក់ទី១២ នៃសាលារៀនសុវណ្ណភូមិ

យុវតី ផាត់ ម៉ូនីកា បញ្ជាក់បន្ថែមថា សម្រាប់រូបគេប្រសិនបើមានពេលវេលាច្រើនជាងនេះ នឹងកាន់តែត្រៀមខ្លួនបានល្អ ប៉ុន្តែឥឡូវនេះបើតាមសមត្ថភាព និងចំណេះដឹង គឺអាចប្រឡងបានដោយទំនុកចិត្ត។ ម៉ូនីកា បន្តថា រូបគេបានខិតខំរៀនតាំងពីដើមឆ្នាំ ស្វ័យសិក្សាដោយខ្លួនឯង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងបាកឌុបនេះ។

សិស្សថ្នាក់ទី១២ នៃសាលារៀនសុវណ្ណភូមិ បន្ថែមថា អ្វីដែលសំខាន់សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ គឺការប្រមូលអារម្មណ៍ឱ្យមូល ទើបសរសេរទៅមុខបានល្អ ព្រមទាំងកុំឱ្យភ័យដែលនាំឱ្យភ្លេចមេរៀន។

យុវសិស្ស ម៉ន ហុងលី ជាសិស្សថ្នាក់ទី១២​ នៃវិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា ការមកមើលឈ្មោះសម្រាប់ប្រឡងបាក់ឌុបថ្ងៃស្អែក រូបគេមានអារម្មណ៍ភ័យខ្លះៗដែរ ពីព្រោះការប្រឡងកាន់តែខិតជិតមកដល់ ប៉ុន្តែក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡង។

យុវសិស្ស ម៉ន ហុងលី ជាសិស្សថ្នាក់ទី១២​ នៃវិទ្យាល័យបាក់ទូក

សិស្សថ្នាក់ទី១២​ នៃវិទ្យាល័យបាក់ទូក រូបនេះ បន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃខាងមុខនេះ រូបគេសង្ឃឹមថានឹងធ្វើដោយរលូន និងមានភាគរយខ្ពស់អាចប្រឡងជាប់។ ហុងលី បន្តថា រូបគេបានត្រៀមខ្លួនសម្រាប់ការប្រឡងបាក់តាំងពីដើមឆ្នាំ ដូចជា ការសិក្សា សុខភាពរាងកាយ សម្ភារៈសម្រាប់ប្រឡងមាន ប៊ិក បន្ទាត់ គឺរៀបចំរួចជាស្រេច។ យុវសិស្ស ម៉ន ហុងលី ក៏បានជូនពរខ្លួនឯង និងបេក្ខជនប្រឡងដទៃទៀតឱ្យប្រឡងជាប់ទាំងអស់គ្នា ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យជាមួយគ្នាទៀត។

យុវសិស្ស ប៉ុល ពិភពរង្សី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក លើកឡើងដែរថា រូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ។ ពិភពរង្សី សង្ឃឹមថា រូបគេនឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការប្រឡង ព្រមទាំងអាចយកនិទ្ទេស B ឬនិទ្ទេស C ឱ្យបាន។

យុវសិស្ស ប៉ុល ពិភពរង្សី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក

យុវសិស្ស ប៉ុល ពិភពរង្សី បញ្ជាក់បន្ថែមថា អ្វីដែលសំខាន់បំផុតសម្រាប់ការប្រឡងបាក់ឌុប គឺការថែរក្សាសុខភាពឱ្យបានល្អ ព្រោះប្រសិនបើយើងមិនស្រួលខ្លួន (ឈឺ) នឹងធ្វើឱ្យការប្រឡងមិនដំណើរការដោយរលូននោះទេ។ ពិភពរង្សី ក៏បានលើកទឹកចិត្តដល់បបេក្ខជនប្រឡងទាំងអស់ ត្រូវគេងឱ្យបានគ្រប់គ្រាន់ ខំប្រឹងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រឡងថ្ងៃស្អែក បើទោះលទ្ធផលជាប់ ឬធ្លាក់ កុំបាក់ទឹកចិត្ត ព្រោះវាមិនមែនជាការកំណត់ជោគវាសនារបស់យើងឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *