ពលករខ្មែរ​នៅ​កូរ៉េ រៀបចំ​ពិធី​កាន់បិណ្ឌ បង្ហាញ​ពីប្រពៃណី និង​វប្បធម៌ជាតិ

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២២​កន្លងទៅនេះ ពលករ​ ក៏​ដូចជាពលរដ្ឋ និងនិស្សិត​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ និង​សិក្សា​​នៅសាធារណរដ្ឋ​កូរ៉េ​ ប្រមាណជាង​១ម៉ឺននាក់ បាន​មក​ជួប​ជុំ​គ្នា​​នៅ​ពហុកីឡដ្ឋាន Wastadium ក្នុងទីក្រុង​អានសាន ដើម្បី​រៀបចំ​កម្មវិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ។

ឯកឧត្តម អ៊ិត សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ចូលរួម​ជាអធិបតី​ក្នុង​ពិធីនោះ បាន​កោតសរសើរ​ចំពោះ​បងប្អូន​ពលករ​ខ្មែរ ក៏ដូចជា​ សិស្ស-និស្សិត និង​សហគមន៍​ខ្មែរ​ ដែល​ចេះ​ថែរក្សា​ប្រពៃណី និងវប្បធម៌ខ្មែរ។ ឯកឧត្តម​មាន​ប្រសាសន៍ថា ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅសាធារណរដ្ឋកូរ៉េ ពិតមែនមិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារ នៅតាមស្រុកកំណើតក៏ពិតមែន តែបញ្ជាក់ឱ្យឃើញថា ខ្មែរយើងទៅដល់ទីណាក៏នៅតែជាខ្មែរ ទោះជាសម្បូរសប្បាយយ៉ាងណាក្ដី ក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ខ្មែរឡើយ។

ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បាន​រំលឹកទៅដល់បងប្អូនពលករដែលមានឱកាសបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចងចាំថា ដោយសារតែកិច្ច​ខិតខំប្រឹងប្រែងរបស់ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ។ ក្នុងនោះដែរ ប្រមុខ​រាជរដ្ឋាភិបាលក៏​បានជួបចរចារជាមួយប្រធានាធិបតីកូរ៉េជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត រវាងប្រទេសទាំងពីរ។

ឯកឧត្តម អ៊ិត សំហេង បាន​បញ្ជាក់ថា ជាការពិត ទីផ្សារការងារនៅប្រទេសកូរ៉េ គឺជាទីផ្សារការងារមួយដ៏ល្អ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន និងប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងមានប្រាក់ខែខ្ពស់។

បើយោង​តាម​របាយការណ៍​របស់ក្រសួងការងារ​ បច្ចុប្បន្ន​មានពលករ​កម្ពុជា​ប្រមាណជិត​៥ម៉ឺននាក់ កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋកូរ៉េ ដោយ​ពួក​គេ​ធ្វើ​ការងារ​នៅ​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់។ ប៉ុន្តែ​បើ​គិត​ទាំង​ស្ត្រី​ដែល​រៀបការ​ជាមួយ​បុរស​កូរ៉េ និង​ចំនួន​និស្សិត​ដែល​កំពុង​រៀន​នៅទីនោះ​​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ជាង ៦​ម៉ឺន​នាក់​ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..