នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាធំ ដែលទាមទារឱ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្ន

ភ្នំពេញ- នៅលើពិភពលោកនេះ ការប្រែប្រួលអាកាសធាតុជាបញ្ហាធំ ដែលទាមទារឱ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្ន ។ នេះជាការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា យើងអាចដឹងបានថាសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីនឹងត្រូវបញ្ចប់គ្រាន់តែមិនដឹងនៅពេលណា ប៉ុន្តែរឿងដែលគ្រោះថ្នាក់ជាងគេដែលមិនដឹងពេលណាបញ្ចប់នោះ គឺការប្រែប្រួលអាកាសធាតុ។ សម្តេចបន្តថា ឥឡូវនេះ ​ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានការប៉ះពាល់ធំទូលាយ, ជាក់ស្ដែង នៅប្រទេសកម្ពុជា កាលយប់ម្សិល (២៩ មីនា) បាតុភូតកើតឡើងនៅខេត្តសៀមរាបដែលមានខ្យល់កន្រ្តាក់ដោយសារភ្លៀងផង បានធ្វើឱ្យដួលរលំសម្ភារៈផ្សេងៗ ដោយមានប្រជាជនស្លាប់ និងរបួសទៀតផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

“ឆ្នាំនេះ តាំងពីខ្ញុំកើតមកមិនដែលមានជំនន់ខែប្រាំង ប៉ុន្តែពេលនេះយើងមានជំនន់ខែប្រាំង”

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បន្ទាប់ពីមានជំងឺកូវីដ យើង​មិន​ដឹងថា តើនឹងមានរឿងអ្វីកើតឡើងទៀតដោយ​សារ​តែការ​ប្រែប្រួលអាកាសធាតុ ដែលទាមទារ​ឱ្យយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនឆ្លើយតបជាមួយនឹងគ្រោះអាសន្ននៃសុខភាពសាធារណៈ។

របាយការណ៍វាយតម្លៃ របស់ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ(IPCC) បានបញ្ជាក់យ៉ាងច្បាស់ថា ភពផែនដីកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុបង្កដោយសកម្មភាពមនុស្ស។ យ៉ាងណាក៏ដោយ ការប្រែប្រួលអាកាសធាតុនេះ បានកំពុង​ក្លាយជាប្រធានបទសំខាន់ដែលពិភពលោករួមគ្នារកដំណោះស្រាយដើម្បីបញ្ជៀសពីផលប៉ះពាល់ដែលនឹងអាចកើតមានគ្រប់ពេល។

បើតាមសន្ទានុក្រមការប្រប្រែប្រួលអាកាសធាតុរបស់ក្រសួងបរិស្ថាន បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ គឺអាចបញ្ជាក់បានតាមរយៈការបង្កឱ្យមានភ្លៀងធ្លាក់តិច ឬច្រើន, កើតមានកម្តៅខុសប្រក្រតី, ខ្យល់ព្យុះ, ខ្យល់កន្រ្តាក់, កង្វះទឹកស្អាតប្រើប្រាស់, ភ្លើងឆេះព្រៃ, ធ្វើ​ឱ្យកសិផលធ្លាក់ចុះ, កើតជំងឺភ្នែក និងស្បែក, កើតគ្រោះទឹកជំនន់ ឬកើតមានបាតុភូតមិនប្រក្រតីផ្សេងៗជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។