កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១១៨ ក្នុងរបាយការណ៍សន្ទស្សន៍ភាព​រួចរាល់​នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល

កម្ពុជា​បាន​បង្ហាញពីមោទនភាពជាតិថ្មីមួយ​ទៀត​នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការ​ទទួលបាន​ចំណាត់ថ្នាក់​លេខ១១៨ លើពិភពលោក ក្នុងរបាយការណ៍សន្ទស្សន៍ភាព​រួចរាល់​នៃ​បញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights។

បើតាមរបាយការណ៍សន្ទស្សន៍ សហរដ្ឋអាមេរិក​បាន​ទទួលចំណាត់ថ្នាក់លេខ១ ក្នុងពិន្ទុ ៧៩.៧៥ ដោយសារភាពខ្លាំងលើវិស័យឯកជន ការស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា, ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងក្រុមអាស៊ីបូព៌ា ដោយទទួលបានពិន្ទុ ៧៥.៤ តាមពីក្រោយ​ដោយ​ប្រទេស​សឹង្ហបុរី ដែលទទួលបានពិន្ទុ ៧៥.១ ខណៈកម្ពុជា​ទទួលបានពិន្ទុ ៣៣.៥។

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានលើក​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មានថា ចំណាត់ថ្នាក់សាកលរបស់កម្ពុជា ស្ថិត​នៅលេខ១១៨ ក្នុង​ចំណោម ១៩៥ប្រទេស គឺបង្ហាញពីវឌ្ឍនភាពគួរ​ឱ្យ​កត់សម្គាល់ ខណៈកាលពីឆ្នាំ២០២៤ កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ ១៤៥។ ការកើនឡើងចំណាត់ថ្នាក់រហូត​ដល់់ ២៧លំដាប់នេះ បានបង្ហាញថា កម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវលើការចាប់យកបញ្ញាសិប្បនិម្មិតជាឧបករណ៍យុទ្ធសាស្ត្រ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រឹងមូលធនជំនាញ ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តអំណោយផល ការលើកទឹកចិត្តផ្នែកនវានុវត្តន៍និងធុរកិច្ចថ្មី និងការជំរុញប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។

បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន មានដូចជា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់បញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ ការដាក់ចេញនូវរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ការរៀបចំឯកសារសំខាន់ៗ ដូចជា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការដាក់ឱ្យប្រើប្រាស់កម្មវិធីដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយចំនួន ដូចជា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កម្មវិធីបកប្រែ TranslateKH កម្មវិធីសារិកា (Sarika) កម្មវិធីម៉ាស៊ីនបកប្រែខ្មែរប្រៃយ៍ (Khmer Braille) កម្មវិធីបំប្លែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer ASR) កម្មវិធីខ្មែរ Fastype និងថ្នាលបញ្ញា សិប្បនិម្មិតកម្ពុជា (https://ai.gov.kh)។

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​បានសម្តែង​ការ​ជឿជាក់ដែរថា កម្ពុជានឹងអាចទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរបន្ថែមទៀតនៅពេល ដែលមជ្ឈមណ្ឌលទិន្នន័យជាតិ និងម៉ូឌែលភាសាខ្មែរធំ (Khmer LLM) ត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...