ភ្នំពេញ – កម្ពុជាបានកំណត់យកថ្ងៃទី២០ ខែសីហាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ។ ការប្រារព្ធពិធីនេះឡើងក្នុងគោលបំណងប្រឆាំងរាល់សកម្មភាពជួញដូរមនុស្ស និងណែនាំឱ្យគ្រប់និកាយសាសនាទាំងអស់អប់រំសាវ័ករបស់ខ្លួន ព្រមទាំងជួបជុំ រំឮក និងពិនិត្យអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។ នេះបើតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា នាឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា គ្រប់និកាយសាសនាដែលមាននៅកម្ពុជា បើអាចមានការជួបជុំគ្នានៅតាមខេត្ត តាមស្រុក ឬប្រសិនបើអាចគឺធ្វើនៅក្នុងក្របខណ្ឌមូលដ្ឋានភូមិ-ឃុំតែម្តង ដើម្បីរកឱ្យឃើញចំណុចខ្លាំង ចំណុចខ្សោយនៅភូមិ-ឃុំមានសុវត្ថិភាពរបស់ខ្លួន ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចថា
“ចាប់ពេលនេះ ឆ្នាំនេះតទៅរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២០ ខែសីហាជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស អញ្ចឹងនៅពេលនោះនៅគ្រប់ទីកន្លែង គ្រប់និកាយសាសនា ជម្រាបជូនទៅសាវ័ករបស់ខ្លួនឱ្យបានជ្រាបថា រៀងរាល់ថ្ងៃ២០ ខែសីហា ត្រូវធ្វើការជួបជុំ រំឮក និងពិនិត្យអំពីលទ្ធផលដែលយើងធ្វើបានទៅលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស”
ទន្ទឹមគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សកម្មភាពប្រឆាំងការជួញដូរមនុស្សមិនមែនអនុវត្តត្រឹមតែមួយថ្ងៃទី២០ ខែសីហា នោះទេ ពោលគឺធ្វើរយៈពេលពេញ ៣៦៥ថ្ងៃ ។ បន្ថែមលើនេះ តួអង្គរបស់រដ្ឋក៏ត្រូវធ្វើសកម្មភាពដោយព្រមៗគ្នា និងទាមទារឱ្យមានការចូលរួមគ្រប់កម្លាំងទាំងអស់ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ។

សូមជម្រាបថា កន្លងទៅរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសអាមេរិក បានបង្ហាញថា កម្ពុជាធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាប ។ យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ និងបានប្តេជ្ញាថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជន ឬភារវជន ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាប្រឆាំងនិងទប់ស្កាត់ការជួញដូរមនុស្ស ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាសជ្រើសរើសសំណើគម្រោងស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកស្រាវជ្រាវ ពីការជ្រើសរើសសំណើគម្រោង ដោយមជ្ឈមណ្ឌលស៊ីមេអូ SEPS សម្រាប់កម្មវិធីគម្រោងគាំទ្រការស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































