កម្ពុជាបន្តការប្តេជ្ញាចិត្តខ្ពស់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការបញ្ជ្រាបយេនឌ័រ

រាជរដ្ឋាភិបាលកម្ពុជា បន្តការប្តេជ្ញាចិត្តខ្ពស់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះឆ្លើយតបតាមរយៈយេនឌ័រ ដោយរួមបញ្ចូលទាំងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់អំណាចស្រ្តីក្នុងវិស័យបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

ក្នុងកិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាក់ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់នូវវិស័យចំនួន៦ សម្រាប់ដាក់ចូលផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ ២០២៥-២០៣៥ ដែលវិស័យអាទិភាពទាំង៦នោះមានដូចជា ៖ វិស័យឧស្សាហកម្មថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម។

លោកស្រី យ៉ូតសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានស្នើឱ្យមានការផ្ដល់អំណាច និងការសម្រេចចិត្តរបស់ស្ត្រី សម្រាប់ផែនការក្នុងការប្រកបអាជីវកម្ម ការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការលើកកម្ពស់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្ម ការទទួលបានហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងអាជីវកម្ម និងការប្រកបមុខរបរនានា ជាដើម។

លោកស្រី យ៉ូតសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំប្រទេសកម្ពុជា

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បន្ថែមថា គោលនយោបាយអាកាសធាតុ ដែលឆ្លើយតបនឹងយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (NDCs) អាចជួយដោះស្រាយវិសមភាពយេនឌ័រជាប្រព័ន្ធ និងនាំទៅរកផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្ត្រីភាគច្រើនធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលការណ៍នេះទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់បញ្ចូលបញ្ហារបស់ពួកគាត់ចូលទៅក្នុងផែនការជាតិសម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (NDC2.0) ជាមួយគោលដៅកាត់បន្ថយការបំភាយឧស្ម័ន៤១,៧ភាគរយ សម្រាប់សេណារីយ៉ូអាជីវកម្ម ដូចធម្មតានៅឆ្នាំ២០៣០។ ហើយក្នុងឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានធ្វើការត្រួតពិនិត្យឡើងវិញនូវ NDC 2.0 ជាមួយការរួមបញ្ចូល ការវាយតម្លៃយេនឌ័រ ដើម្បីកំណត់វិសាលភាព នៃការធ្វើសមាហរណកម្មយេនឌ័រ នៅក្នុងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សរុបចំនួន១៦៦ ក្នុងការកាត់បន្ថយ ការបន្សាំ និងការងារបង្កលក្ខណៈធន់នឹងអាកាសធាតុ។

គួរជំរាបជូនថា ក្នុងកិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់ឆ្នាំ២០២៥-២០៣៥ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងចំណុចខ្លាំង ការប្រឈម នៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥ ព្រមទាំងការកំណត់នូវចំណុចខ្លាំង តម្រូវការជាក់ស្តែង សម្រាប់ដំណាក់កាល១០ឆ្នាំខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *