ភ្នំពេញ – ការរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មីដោយគូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវទៅលើ ការរៀបនិងអនុវត្តផែនការគ្រួសារ លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារជាលក្ខណៈរួម។ ចុះចំណែកបន្ទុករៀបការ តើគួរធ្លាក់លើខាងប្រុស ឬទទួលខុសត្រូវរួមគ្នាដែរ?
កញ្ញា ខេតធឺរីន ហេរី អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម សម្តែងការយល់ឃើញថា បន្ទុករៀបការនេះ គួរតែស្មើគ្នា ដោយថា មនុស្សប្រុស និងមនុស្សស្រីពួកគាត់អាចជួយរ៉ាប់រងបានដូចគ្នាទៅលើបន្ទុករៀបការ។ មនុស្សមួយចំនួននិយាយថា មនុស្សប្រុសដែលមានតួរនាទីខ្ពស់ ឬក៏អាចរកលុយបានច្រើនជាង ត្រូវចំណាយលើបន្ទុករៀបការ ដូច្នេះហាក់បីដូចកំពុងតែបន្ទាបតម្លៃរបស់មនុស្សស្រីថាមិនមានសមត្ថភាពដូចទៅនឹងមនុស្សប្រុសដែរ។

“ខ្ញុំគិតថានៅពេលដែលមនុស្សពីរអ្នករៀបការជាមួយនឹងគ្នាចាប់ដៃគូរជាគ្នា អំណាចនៅក្នុងការរៀបការស្មើគ្នា មិនថាស្មើគ្នាតែនៅក្នុងទំនាក់ទំនងនោះទេ ប៉ុន្តែការស្មើគ្នាក៏នៅក្នុងផ្នែកហិរញ្ញវត្តុផងដែរ”
កញ្ញា ខេតធឺរីន ហេរី
ចំណែកឯ លោក ឈី ពិសិទ្ធ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបានលើកឡើងថា បុរសគួរតែចេញចំណាយរ៉ាប់រងទាំងអស់ ដោយថា វាជារឿងសមគួរ និងត្រឹមត្រូវបំផុត។ លោកថា នៅពេលដែលមនុស្សប្រុសមានទំនួលខុសត្រូវ វាបានឆ្លុះបញ្ចាំថា មនុស្សប្រុសមានសមត្ថភាពខ្ពស់ដែលអាចឱ្យខាងស្រីទុកចិត្តបាន។ យ៉ាងណាមិញ អាចនិយាយបានថា ជីវិតគូររបស់មនុស្សស្រីមានតម្លៃណាស់ ហើយអ្វីដែលអាចធ្វើបានគួរជួយលើកកិត្តិយសរបស់គាត់ ដោយទទួលខុសត្រូវរ៉ាប់រងបន្ទុករៀបចំអាពារហ៍ពិពារហ៍ឱ្យបានរលូន។
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជាទូទៅប្រពៃណីមនុស្សគ្រប់គ្នាគួរនាំគ្នាគោរព ហើយវាជារឿងល្អណាស់ដែលជាតិសាសន៍មានការគោរពប្រពៃណី ប៉ុន្តែពេលខ្លះប្រពៃណីដែលអនុវត្តន៍ទៅធ្វើឱ្យមនុស្សជួបបញ្ហាលំបាក ដូច្នេះក៏គួរមានការប្រែប្រួលខ្លះដែរ។ ជាក់ស្ដែងដូចជានៅក្នុងសម័យមុន នៅក្នុងសម័យលង្វែក ឬក្រោយសម័យលង្វែកប្រកាន់ប្រពៃណីនំមិនធំជាងនាឡិ៍ ប៉ុន្តែក្រោយមកមនុស្សជួបការលំបាកដោយសារតែកូនប្រុសកូនស្រីមិនមានសិទ្ធិក្នុងការជ្រើសរើសគូរស្រករ មនុស្សក្នុងសង្គមក៏រើបម្រាស់រឿងនំមិនធំជាងនាឡិ៍នេះបាន ។ ដូច្នេះ បញ្ហានេះក៏ដូចគ្នាផងដែរ។

“ខ្ញុំគិតថាបើបុរសនោះមានលទ្ធភាព គួរតែបន្តអនុវត្តន៍តាមប្រពៃណីនោះទៅ ប៉ុន្តែបើសិនបើបុរសនោះមិនមានលទ្ធភាពលើការចំណាយទេ គួរតែមានការរួមចំណែកពីស្រ្តីផងដែរ។ មិនមែនជាការដាក់បន្ទុកនោះទេ ប៉ុន្តជាការជួយគ្នាទៅវិញទៅមក! ហើយក៏មិនមែនជាកាតព្វកិច្ចតែខាងបុរសនោះទេ តែវាជាការយោគយល់អាធ្យាស្រ័យគ្នា”
លោកបណ្ឌិត ឈត ប៊ុនថង
ទន្ទឹមនឹងគ្នានោះដែរ លោកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុនឬទ្ឋិពល មានប្រសាសន៍ថា តាំងពីដឹងក្ដីមក លោកស្រីឱ្យតម្លៃទៅលើការទទួលខុសត្រូវជារួម ដោយលោកស្រីលើកជាឧទាហរណ៍ថា កាលពីបងស្រីរបស់លោកស្រីរៀបអាពាហ៍ពិពាហ៍ ក៏មានការចូលស្ដីដណ្តឹងតាមប្រពៃណី ហើយពេលនោះឪពុកម្ដាយលោកស្រីក៏មិនបន្តឹងថ្លៃបណ្ណាការនោះទេ ប៉ុន្តែពួកគាត់ជជែកគ្នាទៅលើការចំណាយថ្ងៃរៀបការ និងក្រោយរៀបការទៅវិញនោះទេ។

លោកស្រីបន្តថា ការគិតបែបនេះមិនមែនប្រឆាំងជាមួយប្រពៃណីនោះទេ ប៉ុន្តែវាការធ្វើទំនើបភាពរូបនីយកម្មដើម្បីឱ្យវាទាន់សម័យកាល និងអាចឱ្យមនុស្សកសាងសេចក្ដីសុខសុភមង្គលបាន។ ពេលខ្លះកុំឱ្យបុរសតែម្នាក់ដែលមានសម្ពាធទៅលើបន្ទុករៀបការខ្លាំងពេក ត្រូវការជួយគ្នា យល់ពីគ្នាទើបនាំឱ្យមានសេចក្ដីសុខល្អ និងសុភមង្គលក្នុងគ្រួសារ។
ជារួមមក តាមរយៈការបញ្ជាក់របស់អ្នកជំនាញខាងលើអាចបញ្ជាក់បានថា បន្ទុករៀបអាពាហ៍ពិពាហ៍មិនអាចកំណត់ថាដាក់បន្ទុកទៅលើខាងណាម្នាក់នោះទេ ប៉ុន្តែអាស្រ័យទៅលើលទ្ធភាពរបស់បុគ្គលរៀងៗខ្លួន ព្រមទាំងការយល់ពីគ្នា ផ្ដល់តម្លៃឱ្យគ្នា និងចេះជួយគ្នាតាមដែលអាចធ្វើទៅបាន៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...



























