សាលាបឋមសិក្សា​នៅ​តំបន់ដាច់ស្រយាល​ក្នុង​ស្រុកសំបូរ ទទួលបានសម្ភារៈការិយាល័យពីសប្បុរស​ជន

ក្រចេះ – សម្ភារៈការិយាល័យ មាន​តុ និង​កៅអី ចំនួន​១៥០ឈុត ព្រមជាមួយ​នឹង​ម៉ាស់​អាច​ប្រើ​ឡើងវិញ​ចំនួន​៥សែន​ម៉ាស់ សម្រាប់​សាលា​បឋមសិក្សា​ចំនួន​១២៤ ព្រមជាមួយ​មណ្ឌលសុខភាព​ចំនួន១៤ ដែលជា​អំណោយ​របស់សប្បុរសជន​នៅ​ប្រទេស​សឹង្ហបុរី ត្រូវ​បានអង្គការ​ទស្សនពិភពលោក​អន្តរជាតិកម្ពុជា ប្រគល់ជូន​ដល់​សាលាស្រុកសំបូរ ក្នុង​ខេត្ត​ក្រចេះ កាលពីថ្ងៃទី១៣ ខែតុលា។

លោក ទួន ផល្លា ប្រធានការិយាល័យអប់រំស្រុកសំបូរ បាន​សម្តែងក្តីសោមនស្ស និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានផ្តល់ជូននូវសម្ភារៈទាំងនេះ។ លោកថា កន្លងមក សាលាបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលជាច្រើន ពុំសូវទទួលបានជំនួយបែបនេះទេ។ លោករំពឹងថា សម្ភារៈការិយាល័យទាំងនេះ នឹងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចរក្សាទុកសម្ភារៈបង្រៀនបានល្អ។  ចំណែកជំនួយជាម៉ាស់ប្រើប្រាស់ឡើងវិញ ក៏នឹងជួយកាត់បន្ថយចំណាយរបស់ អាណាព្យាបាលសិស្ស ផងដែរ។

សូម​បញ្ជាក់ថា សម្ភារៈទាំងនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនពីរនៅប្រទេសសឹង្ហបុរី តាមរយៈអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី សម្រាប់កម្មវិធីអភិវឌ្ឍន៍តំបន់របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំខេត្តក្រចេះ។

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានធ្វើ​ការ​វាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងគុណតម្លៃនៃភាពជាដៃគូរវាងអង្គការទស្សនៈពិភពលោក និងក្រុមហ៊ុនទាំងពីរ។ លោកបន្តថា សម្ភារៈការិយាល័យទាំងនេះ នឹងចូលរួមចំណែកក្នុងការគាំទ្រវិស័យអប់រំ នៅខេត្តក្រចេះ។ ហើយ​លោក​ជឿជាក់ថា លោកគ្រូ អ្នកគ្រូ និងអង្គការទស្សនៈពិភពលោក នឹងឃើញពិធីប្រគល់សម្ភារៈបែបនេះ ត្រូវបានរៀបចំបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...