“ត្រីវិស័យ” ប្រព័ន្ធ​តម្រង់​ទិស​យុវជន​ក្នុង​ការ​ជ្រើសរើស​ជំនាញ និងអាជីព ស្រប​តាម​បុគ្គលិក​លក្ខណៈ

«ត្រីវិស័យ» គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ របស់​ក្រសួងអប់រំ យុវជន និងកីឡា ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​គាំទ្រ​ដល់​សិស្សានុសិស្ស​កម្រិត​ថ្នាក់ទី៩ ដល់ទី ១២ ក្នុង​ការ​តម្រង់​ទិសវិជ្ជាជីវៈ​តាមរយៈការ​ធ្វើស្វ័យវាយតម្លៃអំពីជម្រើសមុខរបរ អាជីព​និង​ការ​សិក្សា ដែល​ជាទុន​បម្រុង​មួយ​ជួយពួកគេ​ឱ្យ​មាន​មូលដ្ឋាន​ក្នុង​ការរៀបចំ​ផែនការ​សិក្សា និង​អាជីព​នាពេល​អនាគត​បាន​សមរម្យ។

លោក តាំង សុភា ប្រធាន​ការិយាល័យ នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និង​ជាអ្នក​ជំនាញ «App ត្រីវិស័យ» មានប្រសាសន៍ថា ការជ្រើសរើស​មុខ​ជំនាញ​សិក្សា​បាន​ត្រឹមត្រូវ ស្រប​តាម​ចំណង់​ចំណូល​ចិត្ត និង​សមត្ថភាព នឹង​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ចំណេញ​ពេល​វេលា​ក្នុង​ការ​សិក្សា​ជំនាញ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ទូទៅ។ ហេតុនេះ​ទើប «App ត្រីវិស័យ» បង្កើត​ឡើង​ក្នុង​ទម្រង់​មិន​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ប្រើ​បាន​ទាំង​ប្រព័ន្ធ IOS និង Android ក្នុង​គោល​បំណង​ផ្ដល់​ព័ត៌មាន​តម្រង់​ទិស​វិជ្ជាជីវៈ រៀបចំ​ផែន​ការសិក្សា និង​ការ​ចាប់​យក​ជំនាញ​វិជ្ជាជីៈសម្រាប់​បង្កើត​ជា​អាជីព​ការងារ​នៅ​ថ្ងៃ​អនាគត សម្រាប់​សិស្ស​កម្រិត​មធ្យម​សិក្សា ជាពិសេស​ក្រុម​សិស្ស​ពី​ថ្នាក់ទី៩ ដល់​ថ្នាក់​ទី១២។

លោក តាំង សុភា ប្រធានការិយាល័យនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងជាអ្នកជំនាញ «App ត្រីវិស័យ»

លោក តាំង សុភា បញ្ជាក់​ថា ផ្អែក​តាម​ផ្ទាំង​គ្រប់គ្រង​ទិន្នន័យ «App ត្រីវិស័យ» បច្ចុប្បន្ន​មាន​អ្នក​ចូល​ប្រើប្រាស់​សរុប​ចំនួន​ជាង ៣៦ម៉ឺន​នាក់ ឬស្មើ៨៦% បើ​ធៀប​នឹង​ចំនួន​សិស្ស​មធ្យម​សិក្សា​ទុតិយភូមិ​ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ សរុបជាង ៤០ម៉ឺននាក់ ក្នុង​ឆ្នាំ​សិក្សា២០២៣-២០២៤។ លោក​យល់​ថា ការ​វិនិយោគ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា លើ​កម្មវិធី «Appត្រីវិស័យ» នេះ ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព។

“ខ្ញុំសង្ឃឹម​ថា​កម្មវិធី​ត្រីវិស័យ​នេះ នឹង​ក្លាយ​ជា​មគ្គុទ្ទេសក៍ និង​ក្លាយ​ជាទីប្រឹក្សា​ដ៏ល្អ​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​នៅ​កម្រិត​មធ្យម​សិក្សា​គ្រប់រូប”

ប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ បញ្ជាក់​បន្ថែម​ថា លក្ខណៈ​ពិសេស​របស់ «App ត្រីវិស័យ» មាន​ចំនួន ៥ចំណុច​សំខាន់ៗ រួមមាន ទី១. ជា​ឧបករណ៍​តេស្ត​វាយតម្លៃ គឺ​តេស្ត​វាយ​តម្លៃ​មុខរបរ និង​អាជីព ឬ​ហៅថា តេស្ត​បុគ្គលិក​លក្ខណៈ និង​តេស្តពហុបញ្ញា ឬហៅ​ថា តេស្ត​អំពី​ភាព​ឆ្លាតវៃ។ លទ្ធផល​ពីការ​ធ្វើតេស្ត​ទាំងពីរ​នេះ អាច​ជួយ​សិស្សក្នុង​ការជ្រើសរើស​ជំនាញ និង​អាជីព​សមស្រប​តាម​ចំណាប់​អារម្មណ៍ ជំនាញ និង​ទេពកោសល្យ​របស់​សិស្សានុសិស្ស​ពេលបញ្ចប់​ថ្នាក់មធ្យមសិក្សា​ចំណេះទូទៅ។ លើស​ពីនេះ លទ្ធផល​តេស្តនេះ នឹង​ជួយ​ផ្គូរផ្គង​មុខជំនាញ និង​គ្រឹះស្ថានសិក្សា​ដែល​មាន​បណ្ដុះបណ្ដាល​មុខ​ជំនាញ​ត្រូវ​ជាមួយ​បុគ្គលិកលក្ខណៈ​របស់​សិស្សានុសិស្ស។

ទី២. ការផ្ដល់​ព័ត៌មាន​អំពីគ្រឹះស្ថានអប់រំ ទាំង​កម្រិត​ចំណេះដឹង​ទូទៅ និង​កម្រិត​ឧត្តមសិក្សា និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET), ទី៣. បង្ហាញ​ពី​ពិភពការងារ​ក្នុង​វិស័យ​ការងារ​ទាំង១៦ រំលេច​អំពី​ភាពទូទៅ​ លក្ខខណ្ឌ​ការងារ និង​គុណវុឌ្ឍិ​គាំទ្រ​សំខាន់ៗ​ក្នុង​ការងារ​នីមួយៗ, ទី៤. ផ្ដល់ជូន​វីដេអូ​ទាក់ទង​នឹងមុខរបរ ដែល​មាន​ខ្លឹមសារ​តម្រង់​ទិស​អំពី​មជ្ឈដ្ឋាន​ការងារ​ជាក់ស្ដែង​ដោយ​អ្នក​ជំនាញ​ពិតប្រាកដ​ក្នុង​វិស័យ​ការងារ​នីមួយៗ និងទី៥. ផ្ដល់​ជូន​ប្រភព​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ការងារ​តាមរយៈតំណភ្ជាប់​ទៅកាន់​គេហទំព័រ​មួយចំនួន រួមមាន គេហទំព័រ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ គេហទំព័រ​បងស្រី និង​គេហទំព័រ​បងធំជាដើម។ សារៈសំខាន់មុខងារ​ទី៥នេះ គឺធ្វើយ៉ាង​ណាឱ្យសិស្សានុសិស្ស​ទទួលបាន​រូបភាព​ពី​លក្ខខណ្ឌ​ការងារ និង​គុណវុឌ្ឍិ​ចាំបាច់​សម្រាប់​តម្រូវការ​ទីផ្សារការងារ​ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​ពួកគេ​អាច​ផ្គូផ្គង​ការងារ​ទាំងអស់​នោះ​ទៅ​នឹង​ចំណង់​ចំណូល​ចិត្ត សមត្ថភាព និង​ទំនោរ​ផ្ទាល់ខ្លួន​បាន​សមស្រប​មុន​ជ្រើសរើស​ជំនាញ​សិក្សា​ណា​មួយ។

សិស្សានុសិស្សប្រើ App ត្រីវិស័យ ៖ រូបភាពពីអង្គការខេប

លោក តាំង សុភា បន្ថែម​ទៀត​ថា «App ត្រីវិស័យ» នេះ ក៏មានមុខងារ​ពិសេស​មួយទៀត គឺ​មុខងារ​កំណត់​ក្រុម​សិស្ស​ងាយ​រងគ្រោះ​សម្រាប់​គ្រូ​ប្រឹក្សា​តាម​សាលារៀន​ប្រមូល​ទិន្នន័យ ដើម្បី​ផ្ដល់​សេវា​ប្រឹក្សា​ផ្ទាល់​ជាមួយ​សិស្សានុសិស្ស។ លោក តាំង សុភា បន្តថា ជាផែនការ​របស់​នាយកដ្ឋាន​ជំនាញ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃមុខ សម្រាប់​ការងារ​មគ្គុទេស្ទអាជីព និង​ផ្ដល់​ការប្រឹក្សា​តាម​សាលារៀន កម្មវិធី​ត្រីវិស័យ​នេះ នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការណែនាំ តម្រង់​ទិសការសិក្សា និង​ការរៀបចំ​ផែនការ​អាជីព​ដល់​សិស្សានុសិស្ស។

ប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​តម្រង់ទិសវិជ្ជាជីវៈ បាន​លើកទឹកចិត្ត​ប្អូនៗ​ជាសិស្សានុសិស្ស​ចាប់ផ្ដើម​គិតគូរ​ពី​ជម្រើស​អាជីព និង​មុខរបរ​ប្រចាំជីវិត​ឱ្យហើយ​ក្នុងអំឡុង​ពេលសិក្សា​នៅកម្រិត​មធ្យមសិក្សា ដោយ​ទាញ​យក​កម្មវិធី «App ត្រីវិស័យ» ទៅ​ប្រើប្រាស់​ឱ្យ​អស់​សក្ដានុពល ដើម្បី​មាន​មូលដ្ឋាន​ជាក់លាក់​ក្នុង​ការ​សម្រេច​ចិត្ត​រៀន​ជំនាញ ជ្រើសរើស​សាលារៀន និង​លក្ខខណ្ឌ​ការងារ​លើជំនាញ​ដែល​ខ្លួនស្រឡាញ់​នា​ពេល​អនាគត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *