AMS និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការគ្នាបង្កើតមាតិកាជំរុញការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ដល់ពលរដ្ឋ និងយុវជន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) និង​មជ្ឈមណ្ឌល​កម្ពុជា ៤.០ នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងការផលិត និងផ្សព្វផ្សាយ គម្រោង «ប្រជាជនសកល» និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្រោមអធិបតីភាព ឯកឧត្តម ណេប​ សាមុត សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០  និង លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក។

គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ ក៏ដូចជាការប្រកាសជាផ្លូវការពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការក្នុងការផលិត និងផ្សព្វផ្សាយរួមគ្នានូវគម្រោង «ប្រជាជនសកល» ដែលនឹងបានជាប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ព័ត៌មាននិងចំណេះដឹងទូទៅអំពីការវិវត្ត និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យក្លាយជាធនធាន ដែលមានសមត្ថភាព និងចំណេះដឹងសកល។

ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាក្នុងការផលិត និងផ្សព្វផ្សាយនូវមាតិកានានា ក្រោមគម្រោង «ប្រជាជនសកល» ដូចជា៖ ទី១). កម្មវិធី «ឧស្សាហកម្ម ៤.០», ទី២). កម្មវិធី «អក្ខរថិក-Digital Literacy», និងទី៣). ការផលិតមាតិកាផ្សេងៗទៀតក្រោមមូលបទ «ប្រជាជនសកល»។

ឯកឧត្តម ណេប​ សាមុត សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០  

នាឱកាសនោះ ឯកឧត្តម ណេប សាមុត បានសម្ដែងការសាទរចំពោះកិច្ចសហការថ្មីរវាងស្ថាប័នទាំងពីរ និងបានរំលេចនូវចក្ខុវិស័យ ក៏ដូចជាបេសកកម្មរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ រួមជាមួយសកម្មភាពដែលស្ថាប័នទាំងពីរនឹងត្រូវអនុវត្តរួមគ្នាក្រោមអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការជំរុញការផ្សព្វផ្សាយអំពីបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសាធារណជន ជាពិសេសយុវជន បានទទួលព័ត៌មាន និងយល់ដឹងកាន់តែច្រើនពីដំណើរវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ, អាចសម្របខ្លួនបានទាន់ពេលវេលាទៅតាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យា, អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់បច្ចេកវិទ្យា និងអាចអភិវឌ្ឍន៍សមត្ថភាពឱ្យក្លាយជាធនធានដែលមានសក្ដានុពលនៅកម្ពុជា។ ឯកឧត្តម ក៏បានបន្ថែមផងដែរថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់មជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងការពង្រីកខ្លួនបន្ថែម និងទទួលបាននូវបទពិសោធថ្មីបន្ថែមទៀតលើការផ្សព្វផ្សាយឌីជីថល តាមរយៈការធ្វើការជាមួយក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ដែលជាបណ្តាញផ្សព្វផ្សាយដ៏មានសក្តានុពលមួយនាពេលបច្ចុប្បន្ន។

លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក

ជាមួយគ្នានោះដែរ លោក លឹម ឃុនស្រ៊ុន ក៏បានមានប្រសាសន៍ថា ការចាប់ដៃគ្នារវាងក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃនេះគឺជាកិច្ចសហការផលិត និងផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ក្រោមគម្រោង «ប្រជាជនសកល» ។ កម្មវិធីនេះមានគោលបំណងបង្ហាញអំពីដំណើរការវិវត្តនៃសកលលោក ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមឌីជីថល បច្ចេកវិទ្យា ដើម្បីឆ្លុះបញ្ចាំងអំពីវិធីនៃការចូលរួមរបស់ប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវវ័យ ក្នុងការក្តោបយកឱកាសអភិវឌ្ឍន៍ខ្លួននៅក្នុងសម័យឌីជីថលភាវូបនីយកម្មនេះ។ លោកក៏បានបង្ហាញពីក្តីរំពឹងថា កិច្ចសហការនេះនឹងជំរុញភាពខ្លាំងនៃស្ថាប័នទាំងពីរ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងផលិតបាននូវមាតិកាដែលពោរពេញដោយគុណភាព និងគុណតម្លៃ។

សូមបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក និងមជ្ឈមណ្ឌលកម្ពុជា ៤.០ គឺជាការបើកទំព័រថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីកកិច្ចសហការកាន់តែប្រសើរជាមួយស្មារតីសាមគ្គីភាព ក្នុងការសម្រេចបាននូវគោលដៅរួម គឺការជំរុញវិសាលភាពនៃការផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានកាន់តែធំទូលំទូលាយដល់សាធារណជនទូទៅ សំដៅរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឌីជីថល នៅកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *