ការរៀបចំកាលវិភាគរៀនបានត្រឹមត្រូវ ជាឱកាសទទួលបាននិទ្ទេសល្អពេលប្រឡងបាក់ឌុប

ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ហើយ តើប្អូនៗសិស្សានុសិស្សថ្នាក់ទី១២បានត្រៀមខ្លួនអ្វីខ្លះសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃខាងមុខ? ប្រាកដណាស់ថា​ មានសិស្សមួយចំនួនបានត្រៀមខ្លួនរួចរាល់ ចំណែកសិស្សមួយចំនួនទៀត មិនសូវច្បាស់មេរៀននៅឡើយ ស្ទើរកន្លែងនេះផង ស្ទើរកន្លែងនោះផង ហើយថែមទាំងបារម្ភខ្លាំងព្រោះជិតដល់ថ្ងៃប្រឡងទៀត។ យ៉ាងណាក៏ដោយ បើតាម​បទពិសោធន៍​របស់យុវតី សែម ចាន់សុភ័គ ជាអតីតសិស្សនិទ្ទេស B សម័យប្រឡងឆ្នាំ​២០២២ មក​ពីវិទ្យាល័យហ៊ុនសែនគរ ខេត្តកំពង់ចាម ថា ការរៀបចំកាលវិភាគរៀនបានត្រឹមត្រូវ ពិតជាអាចជួយ​ឱ្យ​បេក្ខជន​ទទួលបាននិទ្ទេសល្អនៅពេលប្រឡងបាក់ឌុប។

យុវតី សែម ចាន់សុភ័គ បច្ចុប្បន្នជានិស្សិតពេទ្យនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លើកឡើងថា ពេលវេលាកាន់តែកៀក ហើយរយៈពេលនៃការប្រឡងបាក់ឌុបក៏កាន់តែខិតជិតមកដល់ ដោយសិស្សានុសិស្សគួរតែរៀបចំកាលវិភាគ ក៏ដូចជារៀបចំតារាងពេលវេលារៀនឱ្យបានត្រឹមត្រូវ ដើម្បីកំណត់សកម្មភាពរៀនបានល្អ ដែលអាចធ្វើឱ្យយើងដឹងថា យើងរៀនចប់អ្វីខ្លះ? នៅសល់អ្វីខ្លះ? ឬរៀនមុខវិជ្ជាប្រឡងទាំងអស់ចប់នៅថ្ងៃណា? នៅពេលយើងតាមដានបែបនេះ អាចធ្វើឱ្យកាលវិភាគនៃការសិក្សារបស់យើងមានភាពជាក់លាក់ ហើយយើងបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡងឱ្យទទួលបាននិទ្ទេសល្អផងដែរ។

យុវតី សែម ចាន់សុភ័គ អតីតសិស្សនិទ្ទេសB កាលពីឆ្នាំ២០២២

អតីតសិស្សនិទ្ទេស B រូបនេះ បន្តថា សិស្សានុសិស្សក៏គួរចំណាយពេលវេលាជាមួយខ្លួនឯងឱ្យបានច្រើនដើម្បីស្វ័យសិក្សា ឬរៀនជាមួយមិត្តភក្ដិ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទាំងអស់គ្នា ។ ម៉្យាងវិញទៀត ចំពោះម៉ោងរៀនគួរ ប្រសិនជាអាចកាត់បន្ថយបានក៏គួរកាត់បន្ថយ ដោយយកពេលវេលានេះរៀនដោយខ្លួនឯង គឺជាជម្រើសល្អបំផុត ។

ជាមួយគ្នានេះ សិស្សានុសិស្សក៏ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ដែរថា តើយើងពូកែមុខវិជ្ជាអ្វី និងខ្សោយមុខវិជ្ជាអ្វី? យុវតី សែម ចាន់សុភ័គ បញ្ជាក់ថា យើងដឹងហើយថា ការប្រឡងបាក់ឌុបប្រសិនបើចេះតែមួយ ពីរ ឬបីមុខ គឺមិនអាចប្រឡងជាប់បាក់ឌុបបានទេ។ យើងត្រូវមានសមត្ថភាពចេះមុខវិជ្ជាដែលត្រូវប្រឡងនោះស្មើៗគ្នា។ ឧទាហរណ៍ប្រសិនយើងចូលចិត្តមុខវិជ្ជាគណិតវិទ្យា យើងរៀនតែមុខវិជ្ជាគណិត ចំណែកមុខវិជ្ជាផ្សេងដូចជា រូបវិទ្យា យើងគិតថាពិបាកយើងឈប់រៀនតែម្ដង។ ការធ្វើបែបនេះ គឺមិនត្រឹមត្រូវទេ ប្រសិនបើប្អូនៗស្ថិតនៅក្នុងស្ថានភាពបែបនេះ សូមឈប់ជាបន្ទាន់ហើយយើងត្រូវកែប្រែខ្លួនឯងម្ដងទៀត។

យុវតីរូបនេះ បន្ថែមថា បន្ទាប់ពីយើងដឹងថា យើងខ្សោយមុខវិជ្ជាអ្វី យើងត្រូវចំណាយពេលជាមួយមុខវិជ្ជានោះឱ្យបានច្រើនជាងមុនរាល់ថ្ងៃ។ ឧទាហរណ៍ថា បើយើងរៀនមុខវិជ្ជាដែលគិតថាខ្សោយនេះ មួយថ្ងៃតែមួយម៉ោង យើងអាចបង្កើនម៉ោងរៀនបន្ថែម ពីរទៅបីម៉ោង ហើយយើងចាប់ផ្ដើមរៀនពីមូលដ្ឋានគ្រឹះជាមុន ។ នៅពេលយើងចំណាយពេលវេលាច្រើនទៅលើមុខវិជ្ជាខ្សោយ ធ្វើឱ្យមុខវិជ្ជានោះយើងចាប់ផ្ដើមខ្លាំង ហើយមុខវិជ្ជាដែលខ្លាំងស្រាប់ក៏មិនត្រូវបន្ថយដៃដែរ ។ ចុងក្រោយសមត្ថភាពរបស់យើងនឹងអាចស្មើដៃគ្នាបាន ហើយការប្រឡងបាក់ឌុបនឹងរលូន អាចប្រឡងជាប់ ឬអាចទទួលបាននិទ្ទេសល្អមិនខាន។

យុវតី សែម ចាន់សុភ័គ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលជាបេក្ខជនប្រឡងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយឱ្យបានល្អ កុំបាក់ទឹកចិត្ត កុំដាក់សម្ពាធលើខ្លួនឯង ឬប្រៀបធៀបជាមួយមនុស្សនៅជុំវិញខ្លួន។ លើសពីនេះ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះនៅពេលយើងបានសម្រាកគ្រប់គ្រាន់កម្លាំងក្នុងការរៀនក៏ល្អដែរ។ ហើយរបបអាហារគឺសំខាន់ យើងត្រូវញ៉ាំអាហារដែលផ្ដល់តុល្យភាពដល់រាងកាយ ពេលដែលយើងមានសុខភាពល្អ យើងក៏រៀនឆាប់ចាំផងដែរ។

យើងរៀនហត់ទាំងផ្លូវកាយ ហត់ទាំងផ្លូវចិត្ត រងនូវការស្ដីបន្ទោស មានសម្ពាធ ប៉ុន្តែយើងត្រូវដឹងថាអ្នកដែលព្យាយាមរកលុយមកផ្គត់ផ្គង់ការសិក្សារបស់យើងគាត់ពិបាកជាងយើងទៅទៀត។

យុវតី សែម ចាន់សុភ័គ អតីតសិស្សនិទ្ទេសB កាលពីឆ្នាំ២០២២

យុវតី សែម ចាន់សុភ័គ សង្ឃឹមថា ការចែករំលែកគន្លឹះខាងលើនេះ អាចរួមចំណែកជួយទៅដល់ប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រលងឡងបាក់ឌុបខាងមុខក្នុងការពង្រឹងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ខ្លួន ចាប់ផ្ដើមស្វ័យសិក្សា អនុវត្តលំហាត់ជាប្រចាំ និងចេះរៀបចំកាលវិភាគរៀនបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ ត្រូវចេះលើកទឹកចិត្តខ្លួនឯង និងគិតថាគេអាចធ្វើបានយើងក៏អាចធ្វើបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​