គុណតម្លៃទាំង ៧ចំណុចកើតពីអំណានប្រចាំថ្ងៃ

នៅពេលបុគ្គលម្នាក់ចាប់កាន់សៀវភៅមួយក្បាលអាន ឬកាន់ក្រដាសដែលមានសរសេរអក្សរជាច្រើនទំព័រ នោះគឺជាពេលវេលាដែលបុគ្គលអាចបង្កើនចំណេះដឹងអ្វីមួយតាមរយៈអំណាន ។ ថ្វីត្បិតផលចំណេះដឹងទាំងនេះ មិនអាចដឹងថាតិច ឬច្រើន ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ថា អក្ខរកម្ម (លទ្ធភាពចេះអក្សរ) ជួយឱ្យមនុស្សអាចយល់ខ្លឹមសារនៃសេចក្តីដែលខ្លួនបានអាន ។ បើតាមអង្គការ UNESCO បច្ចុប្បន្នគេចាត់ទុកអំណានជាមូលដ្ឋានគ្រឹះនៃអក្ខរកម្មសម្រាប់មនុស្សគ្រប់រូប ព្រមទាំងចូលរួមអភិវឌ្ឍន៍សមត្ថភាពរបស់មនុស្សជាបន្តបន្ទាប់ ។ អក្ខរកម្មគឺជាសិទ្ធិដើម្បីដឹង ទំនាក់ទំនង និងយល់គ្នាទៅវិញទៅមក ។ ខាងក្រោមនេះ ជាគុណសម្បត្តិទាំង ៧ចំណុចដែលមនុស្សទទួលបានតាមរយៈអំណានប្រចាំថ្ងៃ ។

១. អំណានជួយឱ្យមនុស្សទទួលបានព័ត៌មានទូលំទូលាយ ៖ រហូតមកដល់ពេលនេះនៅតែមិនអាចបដិសេធបានថា អំណានមិនមានប្រយោជន៍សម្រាប់មនុស្សឡើយ ។ នៅពេលដែលមនុស្សអានកាន់តែច្រើន មនុស្សនឹងទទួលបានព័ត៌មានកាន់តែច្រើន ហើយតាមរយៈព័ត៌មានដែលទទួលបានពីអំណាននឹងជួយឱ្យមនុស្សដឹងកាន់តែច្រើនពីអ្វីៗនៅជុំវិញខ្លួន ។ ដោយសារតែគុណតម្លៃនៃអំណាននេះហើយ ទើបកន្លងទៅបណ្ដារប្រទេសជាច្រើននៅក្នុងពិភពលោក តែងឱ្យតម្លៃទៅលើបណ្ណាល័យដែលជាទីតាំងផ្ទុកឯកសារអំណាន ព្រមទាំងរៀបចំទិវាជាតិអំណានជាហូរហែរ ។

២. គិតបានលឿនរហ័ស ៖ ខណៈអំណានដើរតួនាទីសំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃ ព័ត៌មានដែលទទួលបានពីអំណាននឹងជួយឱ្យមនុស្សគិតបានលឿនរហ័ស និងសម្រេចចិត្តបានត្រឹមត្រូវ ។ បុគ្គលដែលចូលចិត្តអាន ឬស្រលាញ់អំណានពួកគេតែងតែមានព័ត៌មានគ្រប់គ្រាន់ក្នុងដៃរាល់ពេលប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ ឬបង្ហាញព័ត៌មានទាំងនោះកាន់តែជាក់លាក់ទៅកាន់នរណាម្នាក់ ។ ការគិតលឿនរហ័សតាមរយៈអំណាន ធ្វើឱ្យបុគ្គលមិនងាយវិនិច្ឆ័យទិដ្ឋភាពអ្វីមួយភ្លាមៗ តាមអារម្មណ៍នោះទេ ។

៣. ស្គាល់ពាក្យថ្មី ៖ ជាការពិតណាស់ពាក្យថ្មីៗនៅក្នុងការប្រើប្រាស់ភាសាតែងតែកើតមាននៅក្នុងសំណេរដែលយើងនឹងប្រទះតាមរយៈការអាន ។ ពេលដែលយើងអានកាន់តែច្រើន នោះយើងនឹងស្គាល់ពាក្យបច្ចេកទេស ពាក្យថ្មីៗ ឬពាក្យគន្លឹះកាន់តែច្រើន ។ ពាក្យគន្លឹះដែលមាននៅក្នុងអំណានសំខាន់ណាស់ ព្រោះបានជួយឱ្យមនុស្សយល់ដល់សេចក្តីផ្សេងៗ នៅក្នុងជីវភាពប្រចាំថ្ងៃ ។

៤. ជំនាញសរសេរ ៖ ជាការពិតអំណាចមានទំនាក់ទំនងដល់ការសរសេររបស់មនុស្ស ។ កាលណាមនុស្សអានកាន់តែច្រើន លំហូរគំនិតទាំងឡាយនៅលើសំណេរនឹងកើតឡើងជាបន្តបន្ទាប់ ។ នៅពេលដែលមនុស្សបោះបង់អំណាន មនុស្សនឹងមិនអាចមានគំនិត ឬសេចក្តីអធិប្បាយនៅលើសំណេររបស់ខ្លួនឡើយ ។ ក្រៅតែពីសរសេរសំណេរ ការនិយាយនៅទីសាធារណៈក៏ពឹងផ្អែកទៅលើចំណេះដឹងដែលទទួលបានតាមរយៈអំណានផងដែរ ។

៥. បង្កើនការចងចាំ ៖ អានច្រើនបង្កើនការចងចាំ គឺជាឃ្លាគន្លឹះមួយដែលអ្នកសិក្សាភាគច្រើនរមែងតែងអនុវត្តឱ្យខ្លួនមានទម្លាប់អាន ។ មិនថាអានលើសន្លឹកសៀវភៅ អានឯកសារស្រាវជ្រាវ ឬអានអត្ថបទនៅលើបច្ចេកវិទ្យានោះទេ ផលរបស់អំណាននឹងជួយឱ្យមនុស្សបង្កើនការចងចាំបានល្អ ។ ការសិក្សាបានរកឃើញថា ការចងចាំតាមរយៈអំណានមានសេចក្តីស៊ីជម្រៅ (គិតស៊ីជម្រៅ) ជាងការចងចាំតាមរយៈមធ្យោបាយផ្សេងៗ ។

៦. ជួយសុខភាពផ្លូវចិត្ត ៖ នៅពេលខ្លះមនុស្សស្ទើរតែមិនជឿថា អំណានជួយដល់សុខភាពផ្លូវចិត្ត ។ តែផ្ទុយទៅវិញអំណានបានជួយដល់សុខភាពផ្លូវចិត្តមនុស្សយ៉ាងច្រើននៅពេលដែលមនុស្សចាប់កាន់សៀវភៅចំណេះដឹងអ្វីមួយអាន ឬអានដើម្បីស្វែងរកដំណោះស្រាយ ។ សៀវភៅខ្លះមិនបានផ្ដល់ពីវិធីសាស្រ្តឱ្យមនុស្សដោះស្រាយបញ្ហាផ្លូវចិត្តដោយផ្ទាល់នោះទេ ។ ក៏ប៉ុន្តែតាមរយៈអំណាន មនុស្សនឹងអាចវិនិច្ឆ័យបទពិសោធន៍ជាក់លាក់មួយចេញពីសៀវភៅ ប្រៀបធៀបទៅនឹងបញ្ហា ឬទិដ្ឋភាពដែលខ្លួនបានជួប ។ ពេលនោះហើយអំណានផ្ដល់សារៈសំខាន់ដល់សុខភាពផ្លូវចិត្ត ។ លើសពីនេះ មនុស្សដែលអានច្រើនរមែនមានចិត្តស្ងប់ និងមានការអត់ធ្មត់ខ្ពស់រាល់ពេលជួបបញ្ហា ។

៧. បង្កើតទឡ្ហីករណ៍បែបវិទ្យាសាស្ត្រ ៖ មនុស្សដែលអានតិច និងមិនចូលចិត្តអំណាន រមែងនិយាយបានតិចតួចបំផុត ឬអាចនិយាយបានថា ជាមនុស្សក្រនិយាយក៏ថាបាន ។ ក៏ប៉ុន្តែប្រសិនបើមនុស្សចូលចិត្តអំណាន ឬបានអានច្រើន បុគ្គលនោះរមែងមានពាក្យពេចន៍និយាយជាហូរហែរ ព្រមទាំងទាញបាននូវហេតុផលនានា ដើម្បីគាំទ្រគំនិតរបស់ខ្លួន ។ រាល់អំណះអំណាងទាំងឡាយនៅពេលដែលនិយាយ សរសេរ ឬស្រាវជ្រាវ នឹងមានទម្ងន់កាន់តែជាក់លាក់នៅពេលដែលមនុស្សបានអានឯកសារបានកាន់តែច្រើន ។ ដូច្នេះហើយទើបមានពាក្យមួយឃ្លាថា អានច្រើន ចម្រើនចំណេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...