អតីតសិស្សនិទ្ទេស A ៖ រៀនជំនាញដែលខ្លួនស្រឡាញ់ទើបទទួលបានលទ្ធផលសិក្សាល្អ

ភ្នំពេញ – និយាយពីការសិក្សានៅសាកលវិទ្យាល័យ បច្ចុប្បន្នមានជំនាញជាច្រើនដែលសិស្សានុសិស្សអាចជ្រើសរើសរៀនបន្តការសិក្សារបស់ខ្លួន ។ ទន្ទឹមគ្នានេះ មានសិស្សមួយចំនួនមិនដឹងថា ខ្លួនឯង​គួររៀនជំនាញមួយណាឱ្យសាកសមនិងចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ខ្លួននោះឡើយ ។ តើគួរតែរៀនជំនាញតាមគ្រួសារ មិត្តភក្ដិ ទីផ្សារការងារ ឬតាមក្ដីស្រឡាញ់របស់ខ្លួនឯង? កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ បាននិយាយថា ជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តទើបទទួលបានលទ្ធផលសិក្សាល្អ ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ សព្វថ្ងៃកញ្ញាជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បាននិយាយថា វិធីរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវនៅសាកលវិទ្យាល័យ សិស្សត្រូវស្វែងរកខ្លួនឯងជាមុនសិនថា ខ្លួនស្រឡាញ់អ្វី? មានទេព្យកោសល្យផ្នែកអ្វី? តើចង់ចេះ ចង់ដឹង ចង់លឺរឿងអ្វីខ្លះ? ហើយម៉្យាងវិញទៀត នៅថ្ងៃអនាគតតើអ្នកចង់ធ្វើអ្វី ឬចង់ធ្វើការនៅកន្លែងណា?

កញ្ញា សេង រ័ត្នសេដ្ឋាមុនី

“យើងជាអ្នកកំណត់ជោគវាសនាខ្លួនឯង យើងជាអ្នកជ្រើសរើសជំនាញដែលយើងពេញចិត្ត ហើយយើងក៏ត្រូវមានទំនួលខុសត្រូវទៅលើជម្រើសរបស់យើងផងដែរ”

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះ បានលើកឡើងថា ប្រសិនបើយើងចង់ជួយសង្គ្រោះជីវិតអ្នកដទៃយើងអាចធ្វើជាគ្រូពេទ្យ។ ជំនាញនេះសិស្សត្រូវ​ដែលមានការប្ដេជ្ញាចិត្តខ្ពស់ ចង់ជួយសង្គ្រោះជីវិតអ្នកដទៃ និងមានការតស៊ូរៀនរយៈពេលច្រើនឆ្នាំ ។ លើសពីនេះប្រសិនចូលចិត្តបង្រៀនអ្នកដទៃ អាចធ្វើជាគ្រូបង្រៀន។ កញ្ញាបន្តទៀតថា មនុស្សគ្រប់គ្នាសុទ្ធតែអាចរៀនជំនាញនេះបាន ប៉ុន្តែប្រសិនបើសិស្សមានទេព្យកោសល្យ មានសមត្ថភាព​ពីកំណើតចូលចិត្តបង្រៀនអ្នកដទៃ ចែករំលែកចំណេះដឹង បណ្ដុះបណ្ដាលអ្នកដទៃ ជំនាញនេះគឺពិតជាសាកសម។

អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម កញ្ញា សេង រ័ត្នសេដ្ឋាមុនី បន្ថែមថា សិស្សានុសិស្សអាចស្រាវជ្រាវអំពីជំនាញរៀនបន្ថែមតាមរយៈប្រព័្ធអ៊ីនធឺណិត ដើម្បីដឹងពីជំនាញនីមួយៗ ។ សិស្សអាចសួរទៅកាន់ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ រាមច្បង ឬអ្នកដែលមានបទពិសោធន៍ឱ្យធ្វើការចែករំលែកជាមួយ។ 

តាមការបញ្ជាក់របស់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យគឺជារឿងសំខាន់ដែលសិស្សានុសិស្សត្រូវស្គាល់ពីខ្លួនឯងឱ្យច្បាស់ បន្ទាប់មកធ្វើការស្រាវជ្រាវ និងស្ដាប់អ្នកដែលមានបទពិសោធ៍ ។ កញ្ញាបញ្ជាក់ថា ដំណាក់កាលចុងក្រោយសិស្សត្រូវត្រិះរិះពិចារណាបន្ថែមទៀត ហើយត្រូវជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តទើបទទួលបានលទ្ធផលសិក្សាល្អ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....