អតីតសិស្សនិទ្ទេស A ប្រាប់គន្លឹះត្រៀមខ្លួនមួយសប្ដាហ៍មុនប្រឡងបាក់ឌុប

ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប គឺជាការប្រឡងដ៏សំខាន់សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ នៅមិនដល់មួយ​សប្តាហ៍​ទៀតទេ ការប្រឡង​ដ៏សំខាន់មួយ​នេះ​នឹង​មក​ដល់ ដែលជាពេលវេលាដ៏តានតឹង ហើយ​បេក្ខជនភាគច្រើនប្រហែលជាមានអារម្មណ៍ភ័យបារម្ភ និងមិនទាន់ប្រាកដចិត្តថា តើគួរត្រៀមខ្លួនបែបណាខ្លះក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយមុនថ្ងៃប្រឡងនេះ។

ដើម្បីជួយសម្រួលដល់ការលំបាកនេះ កញ្ញា ហ៊ុត ម៉ីឡាង ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ជាគន្លឹះសំខាន់ៗចំនួន ៤ ក្នុង​ការ​ត្រៀមខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនទំនុកចិត្តលើខ្លួនឯងសម្រាប់ការ​ប្រឡង​បាក់ឌុប ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី២៨ សីហា ខាងមុខ៖

ទី១. រៀបចំសម្ភារៈប្រឡងដាច់ដោយឡែកឱ្យរួចរាល់ ៖ សម្ភារៈដែលចាំបាច់មានដូចជា ប៊ិក បន្ទាត់ ប៉ារ៉ាបូល កាតប្រឡងជាដើម។ គួរទិញប៊ិកម៉ាកដូចគ្នា ពណ៌ដូចគ្នា ជាប៊ិកធ្លាប់ប្រើប្រាស់ ហើយស្រួលសរសេរ មិនប្រតាក។ យើងអាចត្រៀមពី៣ ទៅ៤ដើម។ ម៉្យាងវិញទៀត អាចត្រៀមជាក្រដាសជូតតុ ជូតទឹកប៊ិកដែលហៀរ, ត្រៀមថ្នាំព្យាបាល ឈឺពោះ និងសម្ភារៈផ្សេងៗទៀត ជាពិសេសនាឡិកាសម្រាប់ផ្ទៀងម៉ោង ដែលជានាឡិកាទ្រនិច មិនមែនជានាឡិកាឆ្លាតវៃ។

ត្រៀមខ្លួនមួយសប្ដាហ៍មុនប្រឡងបាក់ឌុប

ទី២. ទៅមើលទីតាំងប្រឡងជាក់ស្ដែង ៖ ប្អូនៗជាបេក្ខជនប្រឡងអាចជិះទៅមើលទីតាំងមណ្ឌលប្រឡង លេចតុ លេខបន្ទប់ ឱ្យបានយ៉ាងហោចណាស់ម្ដងទៅពីរដង។ ជិះតាមផ្លូវឱ្យស្ទាត់ ហើយស្មានមើលថា រយៈពេលធ្វើដំណើរពីផ្ទះទៅមណ្ឌលប្រឡងចំណាយពេលប៉ុន្មាន? ជៀសវាងការវង្វេងផ្លូវ ធ្វើឱ្យមានការយឺតយ៉ាវនៅក្នុងថ្ងៃប្រឡង។ ក្រៅពីមើលលេខបន្ទប់ និងលេខតុ យើងក៏អាចពិនិត្យមើលបរិវេណសាលា ដើម្បីងាយស្រួលដល់ការប្រឡង។ ឧទាហរណ៍ តើបន្ទប់ទឹកណាដែលនៅជិតបន្ទប់ប្រឡងយើងជាងគេ?

ទី៣. ត្រូវថែរក្សាសុខភាព​ឱ្យបានមាំមួន ៖ ប្អូនៗដែលជាបេក្ខជនប្រឡងគួរគេងឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ៧ទៅ៨ម៉ោង, ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារណាដែលមានសារធាតុបំប៉ន ហើយទទួលទានឱ្យបានទៀងពេល។ កាលណាយើងមានសុខភាពល្អ នោះខួរក្បាលយើងនឹងដំណើរការបានល្អ មិនងាយភ្លេចរូបមន្ត ហើយក៏ធ្វើឱ្យដំណើរការប្រឡងរបស់យើងទទួលបានលទ្ធផលល្អ។ លើសពីនេះ ជៀសវាងញ៉ាំអាហារណាដែលអាចប៉ះពាល់ដល់សុខភាព ដូចជា អាហារខ្ចប់ អាហារបំពង របស់ផ្អាប់ ឬគ្រឿងកំប៉ុងជាដើម។ ជាពិសេស គឺមួយយប់មុនពេលប្រឡង ដោយសារវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើងនៅថ្ងៃប្រឡង និងអាចបង្អាក់ដល់ដំណើរការប្រឡងរបស់យើង។

បេក្ខជនបាក់ឌុប

ទី៤. កុំសម្រុកមើលមេរៀនខ្លាំងពេក ៖ យើងអាចរម្លឹកមេរៀនដែលសំខាន់ៗ ដើម្បីអាចសម្រាកខួរក្បាលបានខ្លះ។ ប្រសិនអាច កុំធ្វើដំណើរផ្លូវឆ្ងាយ ហើយនៅផ្ទះដើម្បីសម្រាកយកកម្លាំង។ មកដល់ពេលនេះប្អូនៗ ច្បាស់ជាមានភាពភ័យខ្លាច មិនដឹងថា ដល់ថ្ងៃប្រឡងធ្វើបានល្អ ឬមិនល្អ ប៉ុន្តែអ្វីដែលសំខាន់ជាងគេត្រូវតាំងស្មារតីឱ្យបាននឹងនរ គិតតែរឿងវិជ្ជមាន ហើយជឿជាក់ទៅលើខ្លួនឯង ដោយសារតែយើងបានរៀនត្រៀមសម្រាប់ការប្រឡងបាក់ឌុបនេះយូរមកហើយ។ ដូច្នេះ យើងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង គិតរឿងវិជ្ជមាន ហើយជឿជាក់ថា ប្អូនៗទាំងអស់គ្នានឹងធ្វើបានលទ្ធផលល្អក្នុងថ្ងៃប្រឡង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *