គោលន​យោបាយ “ថែទាំជំនួសចំពោះកុមារ” ផ្តល់អាទិភាព​ដល់ការថែទាំតាមគ្រួសារសម្រាប់កុមារ​គ្រប់រូបនៅកម្ពុជា

កាលពីដើមសប្តាហ៍នេះ (២៩ កក្កដា)​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ​ស្តីពីការថែទាំ​ជំនួស​ចំពោះកុមារ ក្នុងការលើក​កម្ពស់សិទ្ធិកុមារ ដើម្បីទទួលបាន​ការ​គាំពារ និង​ឧត្តម​ប្រយោជន៍​ពេញលេញ។

បើតាម​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គោលនយោបាយនេះ ត្រូវ​បាន​កែសម្រួល​ឡើងវិញ ដោយមានការ​គាំទ្រ​ពីអង្គការ​យូនីសេហ្វ និង​អង្កការ​ដៃគូពាក់ព័ន្ធ ក្នុងគោលដៅ​ធានាថា កុមារ​ដែលពុំ​ទទួលបាន​ការថែទាំ​ពីឪពុកម្តាយ អាចរស់​នៅ​បរិយាកាស​គ្រួសារ​ដែល​មានស្ថិរភាព ទទួលបាន​ការ​លើក​កម្ពស់​សុខុមាលភាព និង​ការ​លូតលាស់ ព្រមទាំង​កំណត់ថា ការថែទាំ​នៅ​តាមមណ្ឌល គួរ​ត្រូវ​បានប្រើប្រាស់​ជា​ជម្រើស​ចុងក្រោយ នៅពេល​ដែលគ្មានជម្រើស​ថែទាំ​នៅតាមគ្រួសារ និង​សហគមន៍។

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តី​ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មានប្រសាសន៍ថា គោល​នយោបាយ​ស្តីពី​ការ​ថែទាំ​ជំនួសនេះ គឺជា​វឌ្ឍនភាពថ្មីមួយ​លើ​ការ​កំណែទម្រង់​ការងារថែទាំ​ជំនួស​ចំពោះកុមារ ដែលត្រូវចាត់ទុកថា ជាបរិបទ​មួយ​យ៉ាង​សំខាន់​ក្នុងការ​ខិតខំ​គិតគូរ​រួមគ្នា​ដើម្បីឧត្តម​ប្រយោជន៍​កុមារ​នៅ​កម្ពុជា តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាពសេវា ការ​គ្រប់គ្រង​មណ្ឌលថែទាំ​កុមារ ការ​លើក​កម្ពស់​ការ​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ និង​សហគមន៍​ស្របតាម​ច្បាប់​ជាតិ អន្តរជាតិ និង​កម្មវិធីគោលនយោបាយ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ជាពិសេស​គោលការណ៍ នៃការ​ថែទាំ​ជំនួស​ចំពោះ​កុមារ​របស់អង្គការ​សហប្រជាជាតិ ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ការ​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ គឺជា​ជម្រើស​ដ៏​ល្អបំផុត​សម្រាប់កុមារ​គ្រប់រូប ព្រោះវាជំរុញ​ឱ្យ​មាន​ការ​លូតលាស់​ល្អ ទាំងផ្លូវ​អារម្មណ៍ ផ្លូវចិត្ត និង​សង្គម​របស់កុមារ។

គោលនយោបាយ​ដ៏សំខាន់នេះ មានលក្ខណៈស្របតាមស្តង់ដារសកលលោក និង​ត្រូវ​បានរៀបចំ​ឡើង​ដោយ​មានកិច្ច​ខិតខំ​ប្រឹងប្រែង និង​សហប្រតិបត្តិការ​ជាមួយក្រសួង ស្ថាប័នជាតិ និង​អង្គការ​ដៃគូ បានបង្ហាញពីការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​លើក​កម្ពស់​កិច្ច​ការពារ​កុមារ​គ្រប់រូប និង​សិទ្ធិរបស់​ពួកគេ​ក្នុងការ​លូតលាស់​នៅ​ក្នុងបរិយាកាស​មានការ​គាំទ្រ​ ថែរក្សា និង​ស្ថិរភាព

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា

របាយការណ៍​ចេញផ្សាយ​កាលពីឆ្នាំ​២០២៣​បានបង្ហាញថា មាន​កុមារ និងយុវជន ចំនួនជាង ៩ពាន់នាក់ បាន​រស់​នៅ​តាម​កន្លែង​ថែទាំ​ចំនួន ២៧០កន្លែង ដែល​រួមមាន​មណ្ឌលថែទាំ​កុមារ ផ្ទះស្នាក់នៅបណ្តោះអាសន្ន ផ្ទះស្នាក់​នៅជាក្រុម វត្តអារាម និង​អគារសាសនា និង​អន្តេវាសិកដ្ឋាន។ ទិន្នន័យនេះ បានបង្ហាញពីការ​ថយចុះ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ បើធៀបនឹង​ទិន្នន័យ​ក្នុងឆ្នាំ​២០១៥ ដែលមានកុមារ និង​យុវជន​ប្រមាណជាង ៣ម៉ឺន៥ពាន់នាក់ បានរស់នៅ​តាមកន្លែងថែទាំ​ចំនួន ៦៣៩កន្លែង។

យ៉ាងណាក៏ដោយ តាមរយៈ​គោលនយោបាយ “ថែទាំជំនួសចំពោះកុមារ” ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានប្តេជ្ញា​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​បេសកកម្ម​ការងាររបស់ខ្លួនបន្ថែមទៀត ដើម្បី​ធានាថា កុមារ​កំព្រា កុមារ​ត្រូវ​បានគេ​បោះបង់ ក៏​ដូចជា​កុមារ​រងគ្រោះ និង​ងាយរងគ្រោះដ៏ទៃ​ទៀត ទទួលបាន​ការ​ការពារ និងផលប្រយោជន៍ ស្រប​តាម​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយផ្តោត​លើ​ការ​អភិវឌ្ឍមូលធន​មនុស្ស និង​ គោលការណ៍របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិន​ទុក​ប្រជាពលរដ្ឋ​ណាម្នាក់​ចោល ដោយមិនបានយកចិត្តទុកដាក់​នោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...