ឥទ្ធិពលព្រះពុទ្ធសាសនាលើពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា

ព្រះពុទ្ធសាសនា ត្រូវ​បាន​ចាត់ទុកថាជាសាសនារបស់រដ្ឋដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការគោរពគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនខ្មែររាប់សតវត្សរ៍មកហើយ។ ក្នុងចំណោមពិធីបុណ្យជាតិសំខាន់ៗជាច្រើន ពិធីបុណ្យភ្ជុំបិណ្ឌ បានបង្ហាញយ៉ាងច្បាស់ពីការរួមបញ្ចូលគ្នារវាងពិធីបុណ្យប្រពៃណីខ្មែរ និងជំនឿរបស់ពុទ្ធសាសនិក។

ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនគ្រាន់តែជាពិធីបុណ្យធម្មតាឡើយ តែវាជាការឆ្លុះបញ្ចាំងពីជំនឿ និងការគោរពដល់ដូនតា បុព្វការីជន​ដែលបានចែកឋានទៅ។ ឯកឧត្ដម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា មានប្រទេសជាច្រើនដែលគោរពព្រះពុទ្ធសាសាសនា ប៉ុន្តែមិន​មានពិធីបុណ្យភ្ជុំបិណ្ឌទេ គឺមានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ដោយធ្វើ​តាមបែបព្រះពុទ្ធសាសនា រួមជាមួយបែបខ្មែរនិយម។

ឯកឧត្តមបន្ថែមថា ការធ្វើឡើងនេះមិនមែននៅក្នុងន័យពិធីបុណ្យភ្ជុំបិណ្ឌទាំងស្រុងនោះទេ ប៉ុន្តែមានរឿងរ៉ាវខ្លះទាក់ទងនឹងការឧទ្ទិសកុសលទៅកាន់ដូនតា ក៏ដូចជាដើម្បីទំនុកបម្រុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា រហូតដល់​ថ្ងៃ​ចេញ​វស្សា​ ត្បិតក្នុងរដូវវស្សាព្រះសង្ឃមិនអាចនិមន្តទៅជិតឆ្ងាយបិណ្ឌបាត្របានឡើយ។

លុះដល់ឆ្នាំ១៨៤៨ ព្រះបាទអង្គឌួង បានកំណត់យកពេលវេលាត្រឹម១៥ថ្ងៃវិញ ដោយ​មើលឃើញ​ពីភាពលំបាក​របស់​គ្រហស្ថ ដែល​ត្រូវ​ចំណាយ​រយៈពេល ៣​ខែ ដែលជា​រយៈពេល​យូរ​ក្នុងការ​ផ្គត់ផ្គង់​ព្រះសង្ឃ​ ម្យ៉ាងទៀត​ធ្វើ​ឱ្យ​គ្រហស្ថ​ខាត​ពេលវេលា ធ្វើស្រែ​ចម្ការ​ទៀតផង​។ ហេតុ​ដូច្នេះហើយ បានជា​គេព្យាយាម​កែប្រែ​ពី​ការ​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ខែ មក​ត្រឹម​រយៈពេល​១៥​ថ្ងៃ រហូតដល់​បច្ចុប្បន្ន​ ដោយ​រួមបញ្ចូលគ្នារវាងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងនោះ ពុទ្ធបរិស័ទអាចយកចង្ហាន់ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃ និងឧទ្ទិសមហាកុសលទៅកាន់បុព្វការីជនដែលបានចែកឋានទៅ ដើម្បីរំលឹកពីគុណូបការៈ និងការលះបង់ទាំងឡាយសម្រាប់កូនចៅតជំនាន់។

ព្រះពុទ្ធសាសនាបានបង្រៀនឱ្យពុទ្ធបរិស័ទគោរព និងដឹងគុណដល់មាតាបិតាដែលនៅមានជីវិត និងឧទ្ទិសកុសលឱ្យពួកគាត់នៅពេលដែលពួកគាត់បានចែកឋាន។ ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះគ្រូចៅអធិការវត្តនិគ្រោធវ័ន (គល់ទទឹង) មានសង្ឃដីកាថា ការធ្វើទក្ខិណានុប្បទាន ឬបុណ្យបច្ច័យបួន គឺជាកិច្ចដែលត្រូវធ្វើសម្រាប់ដូនតាដែលបានចែកឋាន ដែលជាប្រយោជន៍ដល់អ្នកធ្វើផ្ទាល់ផងដែរ។

ទាក់ទងនឹងការគោរពប្រណិប័តន៍ សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន មានសង្ឃដីកាដោយ​ណែនាំដល់ពុទ្ធសាសនិកជនកម្ពុជាអំពីការធ្វើបុណ្យឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ព្រះអង្គមានសង្ឃដីកាថា ពេលទៅវត្តញាតិញោមអាចអុជធូបត្រឹមតែមួយសរសៃក៏បាន ដោយមិនចាំបាច់អុជច្រើនដើមនោះទេ ព្រោះផ្សែងធូបអាចប៉ះពាល់ដល់សុខភាព។ ចំណែកឯការដាក់បាត្រ និងវេរចង្ហាន់វិញ គួរលើកបង្ហើបបន្តិចឱ្យផុតពីនាប រួចសឹមដាក់ចុះ ដើម្បីឱ្យការប្រគេននោះបានគ្រប់កិច្ចនិងត្រឹមត្រូវតាមលក្ខណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...