សម្តេចធិបតី ៖ សាលាបឋមសិក្សាចំនួន៥០ ត្រូវជ្រើសរើសសម្រាប់អនុវត្តកម្មវិធីពង្រឹងគុណធម៌ សីលធម៌

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តក្រោយរាជរដ្ឋាភិបាលថ្មីឡើងកាន់តំណែង។ ក្នុងនោះសម្រាប់វិស័យអប់រំ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន៥០ ដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ផ្តោតលើសីលធម៌ ចរិយាធម៌ និងការចូលរួមសហគមន៍។

តាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពេលនេះ រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន៥០ ស្ថិតនៅកម្រិតបឋមសិក្សានៅតាមបណ្តារាជធានីខេត្តចំនួន៩ សម្រាប់អនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម រួមមាន៖ វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្តសហគមន៍ ការចូលរួមសហគមន៍ និងវត្តអារាម។

ខ្ញុំសូមបញ្ជាក់ថា ការជ្រើសរើសមូលដ្ឋានដែលចាប់ផ្តើមពីបឋមសិក្សានេះ គឺស្ថិតនៅក្នុងគោលដៅ និងផែនការក្នុងការពង្រឹងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ដែលជាមូលដ្ឋាន, ប៉ុន្តែដោយសារចំនួនសាលាច្រើន យើងចាប់ផ្តើមពីកម្រិត ដែលជាមូលដ្ឋានគ្រឹះចាប់ផ្តើមពីបឋមសិក្សាតែម្តង ដោយចាប់ផ្តើមអនុវត្តគម្រោងជំហានដំបូងចំនួន៥០បឋមសិក្សា…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

បើតាមការបញ្ជាក់របស់សម្តេចធិបតី ការអនុវត្តគម្រោងកម្មវិធីនេះ នឹងអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗនេះ។

គួររំលឹកថា ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងផ្តោតលើការពង្រឹងគុណធម៌ សីលធម៌ ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដោយធ្វើយ៉ាងណាឱ្យការអប់រំមិនត្រឹមតែពង្រឹងមនុស្សឱ្យចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំជាមួយនឹងគុណធម៌ សីលធម៌ និងឥរិយាបទល្អ។ សម្តេចបញ្ជាក់ថា អត្តចរិតពិតជាសំខាន់ណាស់សម្រាប់ធនធានមនុស្សយើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...