ភ្នំពេញ- មានហេតុផលចំនួនបួនចំណុចដែលនាំឱ្យការសិក្សាបែបសហការមានប្រសិទ្ធភាព រួមមាន សិស្សភាគច្រើនសិក្សាយ៉ាងសកម្ម សិស្សរៀនជួយគ្នាទៅវិញទៅមក ការគាំទ្របែបបណ្ដាញជួយកុមារ និងកម្លាំងទឹកចិត្តកើនឡើងតាមរយៈភាពជោគជ័យ ។ ទន្ទឹមគ្នានេះ ការអនុវត្តការបង្រៀនដែលផ្តល់ឱកាសឱ្យសិស្សរៀនរួមគ្នាជាក្រុមតូច គេហៅថា ការសិក្សាបែបសហការ។ ការសិក្សាបែបសហការ គឺសិស្សកំពុងរៀនជាមួយគ្នាក្នុងក្រុម ដែលគេបានរៀបចំជារចនាសម្ព័ន្ធដើម្បីឱ្យសមាជិកក្រុមសហការគ្នាធ្វើកិច្ចការឱ្យបានជោគជ័យ ។ នេះបើតាមឯកសារណែនាំថ្មីសម្រាប់គ្រូបង្រៀន «ការសិក្សាបែបសហការៈ ទ្រឹស្ដី និងការអនុវត្ត» ក្នុងកម្មវិធីសាលារៀនដើម្បីជីវិត របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

ទី១. សិស្សភាគច្រើនសិក្សាយ៉ាងសកម្ម៖ ការសិក្សាបែបសហការជួយឱ្យសិស្សភាគច្រើនចូលរួមក្នុងការសិក្សាច្រើនជាងវិធីសាស្ត្រគ្រូមជ្ឈមណ្ឌល ឬ ការឧទេសបង្ហាញពីគ្រូបង្រៀន។ ក្នុងការប្រើប្រាស់កន្លងមកថ្មីៗនេះ មានតែសិស្សដែលមានសមត្ថភាពម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលមានសមត្ថភាពលើការសិក្សាក្នុងពេលដំណាលគ្នា ។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសិស្សធ្វើការរួមគ្នាជាក្រុម ហើយចូលរួមយ៉ាងសកម្មក្នុងកិច្ចការសិក្សា នោះសិស្សនឹងក្លាយជាអ្នកចូលរួមយ៉ាងសកម្មច្រើនឡើងៗទៅក្នុងការសិក្សាផ្ទាល់ខ្លួន ដែលផ្ទុយនឹងការរៀនបែបអសកម្មដោយសិស្សចាំតែទទួលចំណេះដឹងពីគ្រូបង្រៀន ពោលគឺគេចាំតែស្តាប់ សង្កេត និងកត់ត្រាតែប៉ុណ្ណោះ ។
២. សិស្សរៀនជួយគ្នាទៅវិញទៅមក៖ ការសិក្សាបែបសហការលើកទឹកចិត្តសិស្សឱ្យចេះគាំទ្រមិត្តរួមថ្នាក់នៅក្នុងក្រុម ជាជាងការប្រជែងគ្នាទៅវិញទៅមក ។ ទន្ទឹមគ្នានេះ ការសិក្សាតាមរបៀបនេះ សិស្សអាចរួមផ្សំជំនាញ ឬទេព្យកោសល្យរបស់ពួកគេ និងជួយគ្នាទៅវិញទៅមក ។ ម៉្យាងវិញទៀត សិស្សធ្វើការរួមគ្នាដើម្បីរៀន និងទទួលការខុសត្រូវចំពោះការសិក្សារបស់សមាជិកក្រុម ព្រមទាំងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ។
៣. ការគាំទ្របែបបណ្ដាញជួយកុមារ៖ ការសិក្សាបែបសហការផ្តល់នូវឱកាសឱ្យសិស្សដែលមានសមត្ថភាពខ្ពស់ជួយសិស្សដែលជាអ្នករៀនយឺត ។ ទន្ទឹមគ្នានេះ សិស្សដែលមានសមត្ថភាពខ្ពស់ទាំងនេះប្រហែលជាអាចប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិរបស់ពួកគេបានយ៉ាងងាយស្រួលជាងគ្រូបង្រៀនរបស់ពួកគេ ។ ម៉្យាងវិញទៀត ការជួយគាំទ្រពីសិស្សទាំងអស់នេះអាចបង្កើនបរិមាណនៃការពន្យល់នៅក្នុងថ្នាក់រៀនផងដែរ ។

៤. កម្លាំងទឹកចិត្តកើនឡើងតាមរយៈភាពជោគជ័យ៖ ការសិក្សាបែបសហការជួយបង្កើនកម្លាំងទឹកចិត្តជាច្រើនតាមរយៈការផ្តល់ឱកាសឱ្យសិស្សភាគច្រើនទទួលបានភាពរីករាយ និងជោគជ័យពីការសិក្សា ។ ទន្ទឹមគ្នានេះ នៅក្នុងថ្នាក់រៀនដែលអនុញ្ញាតឱ្យសិស្សបំពេញកិច្ចការជាបុគ្គលអាចមានសិស្សតែពីរបីនាក់ដែលមានសមត្ថភាពទើបអាចទទួលបានបទពិសោធន៍ពីការសិក្សាបែបនេះ ។ ផ្ទុយទៅវិញ នៅក្នុងថ្នាក់រៀនដែលមានការបែងចែកសិស្សជាក្រុមបែបសហការ មានទាំងសិស្សសមត្ថភាពខ្ពស់ និងសិស្សសមត្ថភាពទាបនៅជាមួយគ្នា នោះឱកាសទទួលបានជោគជ័យក្នុងការសិក្សាសម្រាប់សិស្សមានភាគរយច្រើន។
គួរជម្រាបជូនថា លទ្ធផលស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថា យុទ្ធសាស្ត្រការសិក្សាបែបសហការនៅក្នុងថ្នាក់រៀនផ្តល់នូវភាពជោគជ័យយ៉ាងខ្លាំងទាំងផ្នែកសមិទ្ធិផលការសិក្សា ព្រមទាំងការអភិវឌ្ឍសីលធម៌ និងតម្លៃ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។
ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...





























