ភ្នំពេញ – សៀវភៅសិក្សាឌីជីថល នាពេលបច្ចុប្បន្ននេះ បានកំពុងទាក់ទាញចំណាប់អារម្មណ៍សិស្ស និងគ្រូបង្រៀននៅស្ទើរជុំវិញពិភពលោក ដោយសារតែវាផ្តល់បទពិសោធន៍កាន់តែទាក់ទាញ និង ងាយស្រួលក្នុងការចូលប្រើប្រាស់ធនធានតាមរយៈអនឡាញ ដើម្បីពង្រឹងដល់ការរៀន និងបង្រៀន។
តើអ្វីជាសៀវភៅសិក្សាឌីជីថល (digital textbooks)?
បើតាម គេហទំព័រ Hapara សៀវភៅសិក្សាឌីជីថល (digital textbooks) គឺជាសៀវភៅសិក្សាអេឡិចត្រូនិចដែលមានទម្រង់ដូចសៀវភៅបោះពុម្ពតាមបែបប្រពៃណី។ គ្រូបង្រៀន និងសិស្សអាចប្រើវានៅក្នុងបរិយាកាសសិក្សាណាមួយ មិនថាទល់មុខគ្នា ឬពីចម្ងាយ។ លើសពីនេះ សិស្សអាចទាញយកសៀវភៅសិក្សាឌីជីថល ឬចូលប្រើតាមអ៊ីនធឺណិតនៅលើឧបករណ៍ដូចជា Chromebooks, iPads, កុំព្យូទ័រ និងទូរសព្ទជាដើម។ សៀវភៅសិក្សាអេឡិចត្រូនិចមួយចំនួន គឺជាកំណែឌីជីថលនៃសៀវភៅដែលបានបោះពុម្ព ខណៈពេលដែលសៀវភៅផ្សេងទៀតមានមុខងារអន្តរកម្មដែលបង្កើនការចូលរួម និងការយល់ដឹង។

គោលគំនិត និងការអនុវត្តនៃការប្រើប្រាស់សៀវភៅសិក្សាឌីជីថលនៅក្នុងថ្នាក់រៀនតំណាងឱ្យនិន្នាការថ្មីក្នុងការអប់រំ ។ ការសិក្សានៅសកលវិទ្យាល័យរយៈពេល ៤ឆ្នាំដែលធ្វើឡើងដោយ Florida Virtual Campus រាយការណ៍ថា ៧០% នៃអ្នកឆ្លើយសំណួរដែលបានស្ទង់មតិបាននិយាយថា ពួកគេបានចំណាយយ៉ាងហោចណាស់ ៣០០ដុល្លារទៅលើសៀវភៅសិក្សាក្នុងឆ្នាំ២០១៦ ។
ការសិក្សាថ្មីៗបន្ថែមទៀតដោយសាកលវិទ្យាល័យ Central Florida បានរកឃើញថា ដោយសារតែសៀវភៅសិក្សាមានតម្លៃថ្លៃ ៣០%នៃអ្នកឆ្លើយសំណួរបានជ្រើសរើសមិនទិញសៀវភៅសិក្សាយ៉ាងហោចណាស់ម្តង។ ក្នុងនោះ ៤១% បានពន្យារពេលទិញសៀវភៅ។ ដោយឡែក សៀវភៅសិក្សាឌីជីថលមានតម្លៃថោក ហើយជាមធ្យោបាយល្អមួយសម្រាប់សិស្សដែលបោះបង់ថ្នាក់ណាមួយ ឬមិនអាចចូលរៀនវគ្គណាមួយបាន ដោយសារខ្វះថវិកាសម្រាប់ចំណាយលើការទិញសៀវភៅពុម្ភ។
តើការប្រើសៀវភៅសិក្សាឌីជីថលក្នុងថ្នាក់រៀនផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
បើតាមការស្ទង់មតិរបស់ Public Broadcasting Service (PBS) រាយការណ៍ថា ៨១% នៃគ្រូបង្រៀនកម្រិត K-១២ ជឿថា សៀវភៅសិក្សាឌីជីថលជួយបង្កើនការអប់រំក្នុងថ្នាក់ និងបង្កើនការលើកទឹកចិត្តសិស្សក្នុងការរៀន។ ស្របគ្នានេះ ការប្រើសៀវភៅសិក្សាឌីជីថលក្នុងថ្នាក់រៀនផ្ដល់អត្ថប្រយោជន៍ រួមមាន៖
ទី១. សៀវភៅសិក្សាឌីជីថលមានតម្លៃថោក និងស្រាលជាងសៀវភៅសិក្សាបោះពុម្ព ហើយត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថា ជាមធ្យោបាយមួយដើម្បីកែលម្អការអនុវត្តរបស់សិស្ស ព្រមទាំងការរក្សាអត្រាបញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យផងដែរ។
ទី២. សិស្សមានភាពបត់បែនជាងមុន ដោយសារមានកម្មវិធីថ្មី និងមានមាតិការដែលអាចទាញយកបានកំពុងត្រូវបានអភិវឌ្ឍឥតឈប់ឈរ។ លើសពីនេះ សាលារៀន និងមហាវិទ្យាល័យដែលបានណែនាំសៀវភៅសិក្សាឌីជីថលនៅក្នុងថ្នាក់រៀនរបស់ពួកគេ បានឃើញសៀវភៅសិក្សាធ្ងន់ៗបាត់ពីកាបូបសិស្សរបស់ពួកគេ។ ដូច្នេះហើយបានធ្វើឱ្យបន្ទុករាងកាយរបស់សិស្សមានភាពស្រាលជាងមុន។

ទី៣. សៀវភៅសិក្សាឌីជីថល គឺអាចប្រើប្រាស់បាននៅលើស្មាតហ្វូន និងថេប្លេត។ លើសពីនេះ ការប្រើប្រាស់របស់សិស្ស គឺកាន់តែសមស្របទៅនឹងការអនុវត្តគរុកោសល្យទំនើបនៃការរៀនតាមបែបចម្រុះ និងជំនាញសិក្សានៅសតវត្សរ៍ទី២១ ពោលគឺ ការអភិវឌ្ឍសិស្សនូវជំនាញដើម្បីប្រកួតប្រជែងការសិក្សានៅកម្រិតពិភពលោក។ ជាពិសេស ការចូលរួមយ៉ាងសកម្មជាពលរដ្ឋដែលមានព័ត៌មាននៅក្នុងសង្គម និងមានប្រសិទ្ធភាពនៅកន្លែងធ្វើការទំនើបទាន់សម័យ។
ទី៤. សៀវភៅសិក្សាឌីជីថលមានខ្លឹមសារ និងរូបភាពអន្តរកម្ម រូបភាព និងដ្យាក្រាម 3D សំឡេង និងវីដេអូ ដើម្បីធានាឱ្យសិស្សចូលរួម និងធ្វើឱ្យការរៀនមានភាពសប្បាយរីករាយ និងងាយស្រួល។ លើសពីនេះ វាក៏ងាយស្រួលសម្រាប់គ្រូបង្រៀនក្នុងការជ្រើសរើសខ្លឹមសារដ៏ល្អបំផុតសម្រាប់ប្រធានបទនីមួយៗ ហើយគ្រូបង្រៀនក៏អាចកែសម្រួលខ្លឹមសារបាន។
គួរជម្រាបជូនថា ការប្រើសៀវភៅសិក្សាឌីជីថលក្នុងថ្នាក់រៀន គ្រូអាចប្រើបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើឱ្យការរៀនកាន់តែសប្បាយ និងគួរឱ្យចាប់អារម្មណ៍ ហើយកាន់តែស្របតាមចិត្តវិទ្យា និងអនុវត្តការអប់រំបែបទំនើប។ សៀវភៅសិក្សាឌីជីថលក៏លើកកម្ពស់ការរៀនសូត្រដោយខ្លួនឯងផងដែរ ដែលអនុញ្ញាតឱ្យអ្នកសិក្សាស្វែងរកឧបករណ៍អន្តរកម្មឌីជីថលផ្សេងៗ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់ខ្លួនសម្រាប់ចំណេះដឹងបន្ថែម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2026
សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2026
ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































