សាលារៀនសហគមន៍២១ បញ្ចូលជំនាញភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា ក្នុងកម្មវិធីភាសាអង់គ្លេសសិស្សធំ

បច្ចុប្បន្នភាសាអង់គ្លេសបានក្លាយទៅជាភាសាដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងមិនថានៅក្នុងតំបន់ និងអន្តរជាតិ ក្រៅតែពីភាសាសាកលមួយនេះ សាលារៀនសហគមន៍២១បានយកចិត្តទុកដាក់ និងបានបញ្ចូលចំណេះជំនាញសំខាន់៣បន្ថែមទៀត គឺភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា ដើម្បីជំរុញសិស្សអាចប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារនៅក្នុងសម័យកាលឧស្សាហកម្មទី៤ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ជំនាញភាពជាអ្នកដឹកនាំ គឺផ្តោតលើការដឹកនាំជីវិតខ្លួនឯង ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការដឹកនាំមនុស្ស។ ចំពោះចំណេះដឹងសហគ្រិនភាព គឺជាចំណេះដឹងដែលអាចជួយដល់សិស្សពេលប្រកបរបរដោយខ្លួនឯង ឬបម្រើការងារនៅកន្លែងណាមួយ ដោយមានស្មារតីសហគ្រិន។ ចំណែកជំនាញបច្ចេកវិទ្យា គឺកាន់តែសំខាន់ពាក់ព័ន្ធជាមួយនឹងចំណេះដឹងសាកលទូទៅមួយដែលគ្រប់គ្នាត្រូវការ ទោះធ្វើការក្នុងអាជីពអ្វី ឬក៏ប្រកបអាជីវកម្មនៅក្នុងប្រទេសណា ក្នុងបរិបទណាក៏ដោយ ក៏ត្រូវការបច្ចេកវិទ្យាដែរ ។

ទន្ទឹមនេះ សិស្សនឹងទទួលបានជំនាញភាសាអង់គ្លេសសម្រាប់ត្រៀមសាកលវិទ្យាល័យ កន្លែងការងារ និងអាជីវកម្ម ជំនាញភាសាអង់គ្លេស ដើម្បីត្រៀមប្រឡងតេស្ដស្ដង់ដារអន្តរជាតិ Pearson PTE, TOEFL IBT, IELTS, Cambridge Assessment សម្រាប់បន្តការសិក្សានៅបរទេស និងឱកាសប្រឡងយកអាហារូបករណ៍ទៅសិក្សានៅបរទេសផងដែរ។

ចំពោះការចូលរៀនកម្មវិធីភាសាអង់គ្លេសសិស្សធំ សាលារៀនសហគមន៍២១តម្រូវឱ្យ​សិស្សធ្វើតេស្តវាស់ស្ទង់សមត្ថភាពគ្រប់កម្រិត ដើម្បីចូលរៀនឱ្យ​បានត្រឹមត្រូវតាមចំណេះដឹង។ រីឯសិស្សដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាគ្រប់កម្រិត។

សូមជម្រាបថា សាលារៀនសហគមន៍២១ នឹងបើកវគ្គសិក្សាថ្មី ចូលរៀនទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣៥% ឯកសណ្ឋានដោយឥតគិតថ្លៃ ធានារ៉ាប់រងបុត្រធីតា និងការពារការសិក្សារហូតដល់៥ឆ្នាំ ព្រមទាំងសិក្សាវគ្គបំប៉នដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងលេខ 011 888 572 / 011 888 652។

សាលារៀនសហគមន៍២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំមួយរបស់ វេសឡាញ អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន ។ សាលារៀនមានទិសដៅផ្តល់នូវគុណភាពអប់រំប្រហាក់ប្រហែលសាលារៀនក្នុងទីក្រុងជាមួយតម្លៃសិក្សាសមរម្យផងដែរ។

សូមបញ្ជាក់ថា ទីតាំងសាលារៀនសហគមន៍២១មាន៖ ទី១ សាខាក្រាំងធ្នង់(ខណ្ឌសែនសុខ) ទី២ សាខាព្រែកអញ្ចាញ(ស្រុកមុខកំពូល) ទី៣ សាខាផ្សារគគីរ (ស្រុកកៀនស្វាយ) ទី៤ សាខាបឹងធំ (ខណ្ឌកំបូល) ទី៥ សាខាកំបូល (ខណ្ឌកំបូល) ទី៦សាខាសន្ទុក (ខេត្តកំពងធំ) ទី៧ សាខាពញាឮ(ស្រុកពញាឮ) និងទី៨ សាខាតំបែរ (ស្រុកតំបែរ កំពុងសាងសង់)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...