មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាលើកទី១៨ ផ្តោត​លើ​ការ​លើក​កម្ពស់​ចីរភាព នៃបរិស្ថាន តាមរយៈនវានុវត្តន៍បៃតង

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ ប្រព្រឹត្តទៅនៅផ្សារទំនើបអុីអនមានជ័យ នៅថ្ងៃទី១០ និង១១ ខែឧសភា ឆ្នាំ២០២៤ ដោយ​ឆ្នាំនេះ មហោស្រព​នៅ​បន្តបំផុសគំនិតនវានុវត្តន៍ ក្នុងការលើក​កម្ពស់បរិស្ថាន ក៏ដូចជាលើកកម្ពស់ការអប់រំស្ទែម។

នៅក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាលើកទី១៨នេះ មានការតាំងបង្ហាញគម្រោងស្ទែមជាង២០០គម្រោង ស្នាដៃសិល្បៈគំនូរជាង៥៥០ផ្ទាំង និងទស្សនីយភាពសិល្បៈចម្រុះជាង៣០ គម្រោងស្ទែមនីមួយៗសុទ្ធតែស្តែងចេញពីនវានុវត្តន៍ចម្រុះសំខាន់ៗ ដូចជាផ្នែកថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ ការអភិរក្សជីវចម្រុះ និងកសិកម្មប្រកបដោយនិរន្តរភាពជាដើម។

លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយកប្រតិបត្តិនៃអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានថ្លែងថា មហោស្រពរបស់យើងមានសកម្មភាពចម្រុះជាច្រើន ដែលជាអាទិ៍រួមមានការតាំងបង្ហាញគម្រោងវិទ្យាសាស្រ្តរបស់សិស្ស-និស្សិត ការធ្វើពិសោធន៍វិទ្យាសាស្រ្តផ្ទាល់ជាក់ស្តែង ការចែករំលែកចំណេះដឹងរបស់វាគ្មិនសំខាន់ៗ និងការប្រកួតប្រជែងនានាជាច្រើនទៀតផងដែរ។ ទាំងនេះជាកត្តាជំរុញការអភិវឌ្ឍការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានប្រកបដោយចីរភាព និងតួនាទីនៃការអប់រំស្ទែមក្នុងការបង្កើតប្រយោជន៍រួម និងមានផលជាវិជ្ជមាន។ ក្នុងនោះដែរ យើងមានការប្រកួតគំនូរសម្រាប់កុមារ ក្រោមប្រធានបទ “ទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំដើម្បីសង្គ្រោះបរិស្ថាន” ដែលជាមធ្យោបាយមួយក្នុងការជំរុញឱ្យពួកគាត់ចូលរួមថែរក្សាបរិស្ថាន តាមរយៈការអនុវត្តល្អៗ និងភាពច្នៃប្រឌិត។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ មានប្រសាសន៍ថា ក្រសួងបរិស្ថាន​គាំទ្រ​ស្ទែមពេញទំហឹង ដោយថា ស្ទែម គឺជាផ្នែកមួយ នៃ​យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន ដែល​ក្រសួងកំពុងតែអនុវត្ត។ ជាមួយគ្នា ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បានអំពាវនាវ​ដល់សិស្សានុសិស្ស ក៏​ដូចជា​យុវជន ដែល​កំពុង​ចាប់អារម្មណ៍ និង​រៀន​ពីស្ទែម ឱ្យបន្ត​ខិតខំបន្ថែមទៀត ។ តាមប្រសាសន៍​បញ្ជាក់របស់ ឯកឧត្តម ជួប ប៉ារីស៍ ជំនាញស្ទែម គឺជាកត្តាសំខាន់ ក្នុងការ​សម្រេច​បាន​នូវចក្ខុវិស័យ​​កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុងឆ្នាំ​២០៥០។

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាលើកទី១៨ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ត្រូវគេ​រំពឹងថា នឹងក្លាយជាថ្នាលអប់រំសម្រាប់សិស្ស-និស្សិតនៅទូទាំងប្រទេសកម្ពុជា ដើម្បីអាចបង្ហាញស្នាដៃគម្រោងស្ទែមដ៏អស្ចារ្យ និងរស់រវើក ក៏ដូចជាជំរុញការពិភាក្សាគ្នាអំពីការថែរក្សាបរិស្ថាន និងបច្ចេកវិទ្យាបៃតងផងដែរ។ ក្រៅពីការជំរុញការបង្កើតថ្មី មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចីរភាពនៃបរិស្ថាន។ តាមរយៈការអនុវត្តល្អ និងគំនិតផ្តួចផ្តើមសំខាន់ៗ នៅឆ្នាំនេះ គេអាចគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកចំនួន ១០.០០០ មុខ ដូចជាដប កែវ និងបំពង់បឺតផ្លាស្ទិកជាដើម ដែលនេះជាគោលដៅកាត់បន្ថយការបោះចោលកាកសំណល់ចូលបរិស្ថាន និងធ្វើជាគំរូវិជ្ជមានសម្រាប់ព្រឹត្តិការណ៍នាពេលក្រោយៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...