នាយកសាលា TVET ៖ យុវជន​ដែល​ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ ផ្តើមចុះកម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន ដើម្បីពង្រឹងសមត្ថភាព

ក្រោយ​ពី​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​​អស់រយៈពេល​ជាង​៣ខែរួចមក ពេលនេះ​យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ វគ្គទី១ របស់រាជរដ្ឋាភិបាល បានផ្តើម​ចុះ​កម្មសិក្សា​​នៅ​តាម​ក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពលើ​ការ​អនុវត្តផ្ទាល់ ផ្សារ​ភ្ជាប់​ជាមួយ​ការ​សិក្សា​ទ្រឹស្តី​នៅ​ក្នុងថ្នាក់រៀន។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខា​កាម​ដែល​កំពុង​សិក្សា​ក្នុង​កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ១,៥លាននាក់ ត្រូវ​បាន​បញ្ជូន​ចុះ​កម្មសិក្សា​នៅ​តាម​ក្រុមហ៊ុនឯកជន និង​ការ​ដ្ឋាន​ជា​បណ្តើរៗហើយ ដោយ​លោកបញ្ជាក់ថា ការ​ចុះ​កម្មសិក្សា គឺមាន​សារ​សំខាន់​ណាស់សម្រាប់​សិក្ខាកាម​ដែលសិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ពីព្រោះ​ការ​ចុះ​កម្មសិក្សា គឺជា​ការ​ផ្សារភ្ជាប់​ទៅនឹង​មេរៀនដែលបានសិក្សា​នៅក្នុងថ្នាក់ ហើយ​កម្មសិក្សា​ក៏​ជាផ្នែកមួយ​​លើ​ការ​ពង្រឹង​បន្ថែម​ពី​លើ​ការ​អនុវត្ត​នៅ​រោងជាង​ដែលមាន​ស្រាប់​នៅ​ក្នុងវិទ្យាស្ថានផងដែរ។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស

បើតាម​លោកនាយកវិទ្យាស្ថាន ការ​ចុះកម្មសិក្សា​នេះ សិក្ខា​កាម​ទទួលបាន​នូវ​ឱកាស​សំខាន់ចំនួន៣ គឺ ទី១ សិក្ខា​កាម​អាច​ពិនិត្យ​បរិស្ថានការងារ​នៅ​ជុំវិញ​ខ្លួន​ដែលជា​ក្រុមហ៊ុន​ឯកជន, ទី២ សិក្ខាកាម​អាច​ហាត់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​ ទី៣ សិក្ខាកាម​មាន​ឱកាស​ជ្រើសរើស​ធ្វើការ​នៅក្រុមហ៊ុន​ឯកជននោះ​តែម្តង​បន្ទាប់ពី​ហាត់ការរួច។

ដោយឡែកលោក ជិន តារ៉ា នាយកវិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​បានលើកឡើងដែរថា សម្រាប់វិទ្យាស្ថានរបស់លោក​ ក៏​បានបញ្ជូនសិក្ខាកាម​ចុះ​ទៅ​ធ្វើកម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន​ដូចគ្នា​ដែរ ក្រោយ​ពីធ្វើការ​បណ្តុះបណ្តាល​អស់​រយៈពេល​ប្រមាណជាង៣ខែមកនេះ ។ លោក ជិន តារ៉ា មានប្រសាសន៍ថា ការចុះកម្មសិក្សាពិតជាមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមសិក្សាជំនាញ ហើយវាក៏ជាឱកាសសិក្សាមួយសំខាន់បន្ថែមពីលើការអនុវត្តដែលមានស្រាប់នៅក្នុងថ្នាក់។

លោក ជិន តារ៉ា នាយកវិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម

នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្ថែមថា ក្រុមហ៊ុនឯកជននឹងធ្វើការជ្រើសរើសសិក្ខាកាមចុះកម្មសិក្សាទាំងឡាយណាដែលមានឥរិយាបទការងារល្អអំឡុងពេលហាត់ការ ចូលធ្វើការជាបុគ្គលិកក្រុមហ៊ុននោះពេញសិទ្ធិផងដែរ។ ដូច្នេះសិក្ខាកាមដែលចុះកម្មសិក្សាត្រូវតែធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទាក់ចិត្តក្រុមហ៊ុនឯកជននោះ។

គួរ​បញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បានបើកបវេសនកាល​វគ្គទី១ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤ ក្រោយ​ពីប្រកាស​ដាក់​ឱ្យ​ដំណើរការ​ ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ។ កម្មវិធីនេះ មានចក្ខុវិស័យក្នុងការផ្តល់​នូវ​ជំនាញ​ប្រចាំជីវិត​ពិតប្រាកដ​ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដើម្បី​ទទួលបាន​ឱកាស​ការងារ និង​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង​ប្រកបដោយ​ភាពម្ចាស់ការ មានគុណភាព និង​ផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និង​ឆ្លើយតប​បាន​តាម​តម្រូវការ​ទីផ្សារការងារ ។ ជារួម​កម្មវិធីនេះ នឹងលើក​កម្ពស់កម្រិតជីវភាពរស់នៅ​របស់គ្រួសារ នៃយុវជន​គោលដៅ​ឱ្យ​បានល្អប្រសើរ និង​ចាកផុតពីបន្ទាត់ នៃភាពក្រីក្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។