មនុស្សវ័យក្មេងទូទាំងពិភពលោក កំពុងប្រឈមវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងចំណោមកុមារ ក្មេងជំទង់ និងយុវជន ចំនួន ១,២ពាន់លាននាក់ទូទាំងពិភពលោក មាន ១៦ភាគរយ កំពុងស្ថិតក្នុងដំណាក់កាលជីវិត ដែលត្រូវធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើន។ ពួកគេកំពុងប្រឈមមុខនឹងអនាគត ដែលបច្ចេកវិទ្យាមានការវិវត្តន៍ឥតឈប់ឈរ ភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច និងការវិវត្តនៃសង្គម ដែលទាមទារពីមនុស្សវ័យក្មេងច្រើនជាងមនុស្សជំនាន់មុនៗ។

បើទោះបីជាទីផ្សារការងារពិភពលោក មានភាពប្រសើរឡើងក៏ដោយ ភាពអត់ការងារធ្វើរបស់យុវជននៅតែជាកង្វល់ដ៏ធំមួយដដែល។ នៅឆ្នាំ២០២៣ យុវជនចំនួន ៦៤,៩លាននាក់ ដែលមានអាយុពី ១៥ ទៅ២៤ឆ្នាំ កំពុងគ្មានការងារធ្វើ ដែលអាត្រាអត់ការងារធ្វើរបស់យុវជនមាន ១៣,៦ភាគរយ ច្រើងជាងមនុស្សពេញវ័យ៣ដង។ នេះមិនមែនគ្រាន់តែជាស្ថិតិទេ វាតំណាងឱ្យក្ដីសុបិនរបស់មនុស្សរាប់លាននាក់ ដែលត្រូវពន្យារពេលចាប់យកក្ដីសុបិន មិនអាចអភិវឌ្ឍអាជីព និងមិនអាចសម្រេចសក្តានុពលពិតប្រាកដរបស់ខ្លួន។ នៅពីក្រោយតួលេខទាំងនេះ មានឧបសគ្គមួយចំនួន ដែលបង្កើតឱ្យមានបញ្ហានេះ រួមមាន ឧស្សាហកម្មស្វ័យប្រវត្តិកម្មដែលវិវត្តន៍យ៉ាងឆាប់រហ័ស ការរីកធំនៃគម្លាតជំនាញ និងអស្ថេរភាពសេដ្ឋកិច្ច។

ការអប់រំ គឺជាមូលដ្ឋានគ្រឹះ នៃការផ្ដល់សិទ្ធិអំណាចដល់យុវជន ប៉ុន្តែកុមារ និងយុវជនចំនួន ២៤៤លាននាក់ កំពុងនៅក្រៅសាលាទូទាំងពិភពលោក។ កុមារទាំងនេះ ភាគច្រើនរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ជាពិសេសនៅអនុតំបន់សាហារ៉ាអាហ្វ្រិក ដែលមានច្រើនជាងពាក់កណ្ដាលនៃកុមារ ដែលនៅក្រៅសាលា និងក្មេងជំទង់ទាំងអស់នៅទូទាំងពិភពលោក។ កង្វះលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ដែលធ្វើឱ្យឱកាសស្វែងរកការងាររបស់គេមានចំនួនកំណត់ ហើយជំរុញឱ្យវដ្តនៃភាពក្រីក្រកាន់តែធ្ងន់ធ្ងរ។

នៅពេលដែលអង្គការសុខភាពពិភពលោករាយការណ៍ថា ៥០ភាគរយ នៃបញ្ហាផ្លូវចិត្តចាប់ផ្ដើមនៅអាយុ ១៨ឆ្នាំ នេះគឺជាសារដែលគូសបញ្ជាក់ថា ពិភពលោកកំពុងជួបប្រទះនឹងភាពអាសន្នក្នុងជំនាន់មួយ។ ប៉ុន្តែករណីភាគច្រើន នៅតែមិនអាចព្យាបាល ដោយសារការមាក់ងាយ កង្វះលទ្ធភាពទទួលបានការថែទាំ និងសេវាសុខភាពផ្លូវចិត្តមិនគ្រប់គ្រាន់។ ខណៈការធ្វើអត្តឃាត គឺជាមូលហេតុឈានមុខគេមួយ នៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេង។

ទិដ្ឋភាពច្របូលច្របល់នៃបញ្ហាផ្លូវចិត្តយុវជន

ខុសពីមនុស្សជំនាន់មុន យុវជនបច្ចុប្បន្ន ត្រូវប្រឈមនឹងបញ្ហាបែបប្រពៃណី និងសម្ពាធក្នុងយុគសម័យឌីជីថល។ វិបត្តិដែលយុវជនប្រឈមមុខ នឹងមិនអាចយល់ក្នុងភាពដាច់ដោយឡែក ព្រោះវាកើតចេញពីសម្ពាធក្នុងស្រុក និងពិភពលោក ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ៖

កត្តាសេដ្ឋកិច្ចសង្គម ៖ អស្ថិរភាពហិរញ្ញវត្ថុ អសន្តិសុខលំនៅដ្ឋាន និងភាពតានតឹងទាក់ទងនឹងការងារ ដែលបង្កើតបរិយាកាសមិនច្បាស់លាស់សម្រាប់យុវជនទូទាំងពិភពលោក។

ការព្រួយបារម្ភអំពីបរិស្ថាន ៖ ការប្រែប្រួលអាកាសធាតុបានផ្លាស់ទីលំនៅមនុស្សវ័យក្មេង ជាមួយនឹងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដែលរំខានដល់ការអប់រំកុមារយ៉ាងហោចណាស់ ២៤២លាននាក់ក្នុងប្រទេស​ ៨៥ក្នុងឆ្នាំ២០២៤។

បញ្ហាសង្គម ៖ ការប្រើប្រាស់បណ្ដាញសង្គមហួសហេតុ ការគំរាមកំហែងតាមអ៉ីនធឺណិត ភាពឯកាដែលមានអត្រាខ្ពស់បំផុត ការមិនឱ្យតម្លៃខ្លួនឯង និងការថយចុះនៃទំនាក់ទំនងក្នុងសង្គម។

សម្ពាធក្នុងការសិក្សា និងគ្រួសារ ៖ ប្រព័ន្ធអប់រំរឹងមាំ ការប្រកួតប្រជែងកើនឡើង និងការរំពឹងទុកខ្ពស់ពីគ្រួសារបង្កើតបរិយាកាសដែលបង្កភាពតានតឹងរយៈពេលវែងយ៉ាងច្រើនសម្រាប់សិស្ស។

ផលប៉ះពាល់នៃអំពើហិង្សា និងការប្រើប្រាស់សារធាតុញៀន ៖ កុមារជិត ១នាក់ ក្នុងចំណោម ៥នាក់ នៅទូទាំងពិភពលោករស់នៅក្នុងតំបន់ជម្លោះ ដោយមានកុមារជាង ៤៧៣លាននាក់ ទទួលរងអំពើហិង្សាធ្ងន់ធ្ងរ ដែលជាចំនួនខ្ពស់បំផុត ចាប់ពីតាំងសង្គ្រាមលោកលើកទី២មក។

ជំហានសំខាន់ៗ សម្រាប់ការគាំទ្រយុវជន

ការដោះស្រាយបវិបត្តិសុខផ្លូវចិត្តយុវជន ទាមទារឱ្យមានវិធានការជាបន្ទាន់ និងសម្របសម្រួលពីភាគីពាក់ព័ន្ធផ្សេងៗ ជាច្រើនរួមមាន ៖

អ្នកបង្កើតគោលនយោបាយ ៖ វិនិយោគលើវិស័យអប់រំ សុខភាពផ្លូវចិត្ត និងហេដ្ឋារចនាសម្ព័ន្ធការងាររបស់យុវជន និងចូលរួមជាមួយយុវជនឱ្យបានសកម្មក្នុងការពិភាក្សា អំពីគោលនយោបាយ ។

សាជីវកម្ម ៖ ផ្ដល់ការណែនាំ ការបណ្ដុះបណ្ដាលជំនាញ និងបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍអាជីព។ តាមរយៈការគាំទ្រដល់យុវជន ក្រុមហ៊ុន សាជីវកម្ម កំពុងតែបង្កើតមូលដ្ឋានគ្រឹះសម្រាប់កម្លាំងការងារនាពេលអនាគត ដោយដោះស្រាយបញ្ហាប្រឈមផ្នែកសុខុមាលភាពសម្រាប់ពួកគេ។ តាមរយៈការផ្ដល់ឱ្យយុវជននូវកៅអី សម្រាប់ការសម្រេច ដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។

សហគមន៍ និងបុគ្គល ៖ តស៊ូមតិ ដើម្បីជំរុញការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់យុវជន និងគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗជុំវិញការលើកកម្ពស់សុខភាពផ្លូវចិត្ត។

បើតាមវេទិកាសេដ្ឋកិច្ចពិភពលោកបញ្ជាក់ថា ប្រសិនបើបរាជ័យក្នុងការធ្វើសកម្មភាពឥឡូវនេះ នោះមនុស្សពេញមួយជំនាន់ ដែលផ្លូវចិត្តនឹងចុះខ្សោយ ភាពមិនប្រាកដប្រាជាខាងសេដ្ឋកិច្ច និងការបាត់បង់សក្តានុពល។ ប៉ុន្តែជាមួយនឹងការរៀបចំគោលនយោបាយត្រឹមត្រូវ ការរៀបចំបរិយាកាសការងារប្រកបដោយបរិយាប័ន្ន និងការផ្ដល់សិទ្ធអំណាចដល់សហគមន៍ យើងនឹងអាចដោះស្រាយបញ្ហានេះបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។