លោក ស៊ី ជិនពីង ចេញ​ផ្សាយ​អត្ថបទ ស្ដីពី​ការ​កសាង​ចិនឱ្យ​ក្លាយជា​ប្រទេស​ឈាន​មុខក្នុង​វិស័យ​អប់រំឆ្នាំ​២០៣៥

អត្ថបទ​មួយ​សរសេរ​ដោយ​លោក ស៊ី ជិនពីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន (CPC) ស្តីពីការ​ពន្លឿន ការកសាង​ប្រទេស​ចិនឱ្យ​ទៅជា​ប្រទេស​ឈានមុខ​គេ​ក្នុង​វិស័យអប់រំ បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃអាទិត្យ ដើម​សប្ដាហ៍​កន្លង​ទៅ, នេះបើតាមសារព័ត៌មានចិន Xinhua

អត្ថបទ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនាវដ្តី Qiushi Journal លើកទី ១១ ដែលនេះ​ជាទស្សនាវដ្តី​ដ៏ល្បី​របស់​គណៈកម្មាធិការ​កណ្តាល CPC ។

ក្នុងអត្ថបទ លោក ស៊ី សង្កត់​ធ្ងន់​ថា ការអប់រំ​ដើរ​តួនាទី​ជាមូលដ្ឋាន​គ្រឹះ ក្នុង​ការកសាង​ប្រទេស​ដ៏រឹងមាំ​មួយ និង​សម្រេច​បាន​នូវ​ភាព​រស់រវើក​របស់​ប្រជាជាតិ​ចិន ដោយបង្ហាញ​ពីគោលដៅ​ជាយុទ្ធសាស្ត្រ​នៃការ​ធ្វើឱ្យ​ប្រទេស​ចិន ជា​ប្រទេស​ឈាន​មុខគេ​ក្នុង​វ័យ​អប់រំ​នៅ​ឆ្នាំ​២០៣៥។

ខ្លឹមសារ​អត្ថបទ បាន​ជំរុញ​ឱ្យមាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​អនុវត្ត​ភារកិច្ច​ជាមូលដ្ឋាន នៃ​ការ​លើក​កម្ពស់​គុណធម៌ តាម​រយៈ​ការអប់រំ ការពង្រឹង​ការគាំទ្រ​លើការ​អប់រំ​ក្នុង​ការរីក​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា, ការ​បណ្ដុះ​ទេពកោសល្យ និង​ការ​លើក​កម្ពស់​គុណភាព​នៃ​សេវា​អប់រំ​សាធារណៈ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឌីជីថល នៃ​ការ​អប់រំជាតិ។

ទន្ទឹមនឹង​ការ​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន ដែលមាន​គុណវុឌ្ឍ​ខ្ពស់ ក្នុង​យុគសម័យ​ថ្មី។ អត្ថបទ​នេះ ក៏បាន​ជំរុញ​ឱ្យមាន​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​ថា គ្រូ​បង្រៀន ទទួល​បាន​ការ​ទទួល​ស្គាល់​ពីសង្គម និងត្រូវ​បាន​ចាត់ទុក​ថា ជាវិជ្ជាជីវៈ​មួយ​ក្នុង​ចំណោម​វិជ្ជាជីវៈ​ដែល​គួរឱ្យ​គោរព​បំផុត​នៅ​ក្នុង​សង្គម។

ជាមួយ​នឹង​គោលដៅ នៃ​ការ​កសាង​ប្រទេស​ទៅ​ជា​មជ្ឈមណ្ឌល​អប់រំ​ដ៏សំខាន់​មួយ ដែល​មាន​ឥទ្ធិពល​ជាសាកល អត្ថបទ​របស់​លោក ស៊ី បាន​អំពាវនាវ​បើក​វិស័យ​អប់រំ​ឱ្យកាន់​តែទូលំ​ទូលាយ​ទៅ​ពិភព​ខាងក្រៅ និង​បន្ត​ពង្រឹង​ឥទ្ធិពល ការ​ប្រកួតប្រជែង និង​សំឡេង​របស់​ចិន លើឆាក​អន្តរជាតិ។

អត្ថបទ​នេះ ក៏បាន​អំពាវនាវ​ផងដែរ ឱ្យ​បង្កើន​ប្រសិទ្ធភាព គម្រោង​នៃការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា និង​ការ​កសាង​បុគ្គលិក​ជំនាញ ដែល​មានសារៈសំខាន់​ជាយុទ្ធសាស្ត្រ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....