ក្រសួងអប់រំអាម៉េរិក ប្រកាសប្រមូលប្រាក់កម្ចី ដែលនិស្សិតខកខានសងតាំងពីឆ្នាំ២០២០ឡើងវិញ

ក្រសួងអប់រំអាម៉េរិក បានប្រកាសកាលពីថ្ងៃចន្ទថា ក្រសួងកំពុងចាប់ផ្ដើមប្រមូលប្រាក់កម្ចីរបស់និស្សិតសហព័ន្ធ ដែលសងមិនទាន់អស់ឡើងវិញ ហើយការប្រមូលប្រាក់កម្ចីនេះ នឹងធ្វើឡើង បើទោះជាមិនមានការស្ម័គ្រចិត្ត ពីអ្នកខ្ចីក៏ដោយ, នេះបើយោងតាមសារព័ត៌មាន NBC ។

ការបង់ប្រាក់សងត្រឡប់ត្រូវបានផ្អាកនៅអំឡុងពេលការកាន់ដំណែកជាប្រធានាធិបតីក្នុងអាណត្តិទី១ របស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០២០ ជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងអប់រំអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា «ចាប់ពីថ្ងៃទី៥ ខែឧសភា ក្រសួងនឹងចាប់ផ្ដើមការប្រមូលប្រាក់ជំពាក់ដោយមិនស្ម័គ្រ តាមរយៈកម្មវិធីទូទាត់សងរបស់ក្រសួងរតនាគារ ដែលមិនព្រមបង់ប្រាក់ឱ្យរដ្ឋាភិបាល រួមទាំង ការបង្វិលសងពន្ធ ប្រាក់ខែសហព័ន្ធ និងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន រាប់ចាប់ពី អ្នកដែលមានបំណុលហួសកាលកំណត់ រហូតដល់រដ្ឋាភិបាល»។ សេចក្ដីប្រកាសបន្ថែមថា ការបង់ប្រាក់ប្រចាំខែ នឹងត្រូវរៀបចំឡើង បន្ទាប់ពីការព្រមានរយៈពេល ៣០ថ្ងៃ។

បច្ចុប្បន្ន អ្នកខ្ចីប្រមាណ ៥,៣ លាននាក់ កំពុងស្ថិតក្នុងបញ្ជីខកខានសងប្រាក់កម្ចីនិស្សិតសហព័ន្ធនេះ បើទោះបីជាក្រសួងបានបញ្ជាក់ថា ចំនួនអ្នកខ្ចីអាចកើនដល់ ១០លាននាក់ ក្នុងរយៈពេល ២ ទៅ៣ខែក៏ដោយ។ ក្រសួងអប់រំ បានបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការទូទាត់សងនឹងត្រូវគ្រប់គ្រងដោយក្រសួងរតនាគារសហរដ្ឋអាម៉េរិក ហើយអ្នកខ្ចីដែលមានឈ្មោះត្រូវសងត្រឡប់ទាំងអស់ នឹងទទួលបានការជូនដំណឹងក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ។

រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានបន្តផ្អាកការសងប្រាក់ ក្រោមការសន្យានៃយុទ្ធនាការ ដើម្បីបន្ធូរបន្ថយបំណុលនិស្សិត ប៉ុន្តែតុលាកំពូលរបស់សហរដ្ឋអាម៉េរិកបានសម្រេចនៅឆ្នាំ២០២៣ ថា ផែនការរបស់គាត់ មិនមានក្នុងរដ្ឋធម្មនុញ្ញនោះទេ ព្រោះផែនការនេះមិនស្ថិតនៅក្រោមការយល់ព្រមពីសភា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...