កប៉ាល់ទេសចរណ៍ 5G ដំបូងបង្អស់របស់ពិភពលោកលេចវត្តមានឡើងនៅប្រទេសចិន

នេះជាលើកដំបូងបំផុតដែលក្រុមហ៊ុន China State Shipbuilding Corporation (CSSC) របស់ប្រទេសចិនបានតភ្ជាប់បណ្តាញបច្ចេកវិទ្យា 5G ដាក់ឱ្យប្រើប្រាស់ក្នុងកប៉ាល់ Adora Magic City ជាកប៉ាល់ទេសចរណ៍មានអ៊ីនធឺណេតល្បឿនលឿនបំផុត និងដំណើរការដំបូងគេបង្អស់ក្នុងពិភពលោកនៅឆ្នាំចុង២០២៣ ។ កប៉ាល់ទេសចរណ៍នេះ មានបន្ទប់ទទួលភ្ញៀវចំនួន ២.១២៥ និងមានសមត្ថភាពផ្ទុកអ្នកដំណើរសរុប ៥.២៤៦នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។

លោក Chen Ranfeng នាយកគ្រប់គ្រងក្រុមហ៊ុន CSSC Carnival Cruise Shipping ដែលសហការជាមួយសាជីវកម្ម Carnival ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា តាមការគ្រោងទុកកប៉ាល់ទេសចរណ៍ Adora Magic City នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៣ ។ កប៉ាល់នេះបានបំពាក់ដោយបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែកម្រិតខ្ពស់ ប្រើប្រាស់បណ្តាញ Wi-Fi6 និង 5G ជួយបង្កើនបរិយាកាសបច្ចេកវិទ្យាកាន់តែទំនើបផ្តល់សេវាកម្មឱ្យអ្នកដំណើរប្រៀបដូចជាការរស់នៅលើដី ។

ជាមួយគ្នានេះ លោកនាយកគ្រប់គ្រងក្រុមហ៊ុន CSSC បានបញ្ជាក់ថា ក្រុមហ៊ុនលោកសហការជាមួយក្រុមហ៊ុន China Telecom នាំយកការតភ្ជាប់ 5G ទៅកាន់កប៉ាល់ទេសចរណ៍ដ៏ធំមួយនេះ ។ ការដាក់ឱ្យដំណើរការបច្ចេកវិទ្យាទំនើបនៅលើកាប៉ាល់ទេសចរណ៍ គឺបានបង្ហាញពីការចាប់យកអត្ថប្រយោជន៍ឈានមុខគេនៅក្នុងទីផ្សារ 5G នៃឧស្សាហកម្មនាវា ព្រមទាំងបានបង្ហាញពីរបត់ទំនាក់ទំនងឌីជីថលទំនើបនៅក្នុងវិស័យធ្វើដំណើរតាមសមុទ្រ ។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Adora Cruises មានបំពាក់បរិក្ខាទំនើបស្តង់ដាចុងក្រោយនៃបច្ចេកវិទ្យា ហើយបន្ទប់នីមួយៗបំពាក់ដោយឧបករណ៍ប្រើប្រាស់ឆ្លាតវៃ AR/VR និងទូរទស្សន៍ HDTV (មើលរូបភាព និងបង្ហោះរូបភាពកម្រិត 8K) នៅគ្រប់ទីកន្លែង សម្ភារៈសុវត្ថិភាព បន្ទប់ធ្វើការ ភោជនីដ្ឋាន និងកន្លែងកម្សាន្តជាដើម ។ កប៉ាល់ទេសចរណ៍ Adora Magic City បានអភិវឌ្ឍឡើងនៅឆ្នាំ២០១៩ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...