សិស្សានុសិស្សវៀតណាមជាង ២៣លាននាក់ចាប់ផ្តើមឆ្នាំសិក្សាថ្មី

សិស្សានុសិស្សរៀតណាមប្រមាណជាង ២៣លាននាក់នៅទូទាំងប្រទេស បានអបអរសាទរបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៣ -២០២៤ កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រោមបរិយាកាសរីករាយ និងបង្ហាញស្នាមញញឹមដោយទំនុកចិត្តទៅលើការសិក្សារបស់ពួកគេ ។ បវេសនកាលឆ្នាំសិក្សាថ្មីនេះ បានធ្វើឱ្យសិស្សានុ សិស្ស ម្តាយឪពុក និងអាណាព្យាបាលជាច្រើន បង្ហាញពីអារម្មណ៍រីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអប់រំរបស់កូន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ។

នៅព្រឹកថ្ងៃអង្គារ តាមដងផ្លូវនានានៅទីក្រុងហាណូយ ចាប់ម៉ោង ៦កន្លះព្រឹកមក ចរាចរណ៍ផ្តើមមមាញឹកខ្លាំង ខណៈសិស្សានុសិស្សប្រមាណជាង ២លាននាក់ធ្វើដំណើរយ៉ាងសស្រាក់សស្រាំទៅកាន់សាលារៀនរបស់ខ្លួន ។ គេកត់សម្គាល់ថា បវេសនកាលឆ្នាំសិក្សាថ្មីនេះខុសប្លែងពីឆ្នាំផ្សេងៗ ដោយហេតុថា កុមារនិងយុវជនវៀតណាមចាប់ផ្តើមស្រឡាញ់ការសិក្សាកាន់តែខ្លាំង ។

ជាមួយគ្នានេះដែរ នៅក្នុងសារព័ត៌មាន Saigon News លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បវេសនកាលឆ្នាំសិក្សាថ្មីជាឱកាសដែលសិស្សានុសិស្ស ចាប់ផ្តើមពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរប្រកបដោយគំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ។

លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៣ – ២០២៤ ក្រសួងអប់រំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់ការអប់រំ ១២ចំណុច ដោយរាប់ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ។ កំណែទម្រង់កម្មវិធីអប់រំនេះ គឺឆ្លើយតបនឹងលទ្ធភាពទទួលចំណេះដឹងរបស់សិស្ស លុបបំបាត់របាំងការអប់រំ ព្រមទាំងដើរទាន់ការរីកចម្រើនបច្ចេកវិទ្យា ។

សូមជម្រាបថា រយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ការអប់រំនៅប្រទេសវៀតណាមចាប់ផ្តើមមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ និងក្លាយជាប្រទេសដែលមានការអប់រំជឿនលឿនក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ។ បច្ចុប្បន្នវៀតណាមមានប្រជាជនសរុបជាង ៩៧លាននាក់ ហើយពីមួយឆ្នាំទៅមួយឆ្នាំសិស្សនិងនិស្សិតវៀតណាមមានចំនួនកាន់តែច្រើន កំពុងចាប់យកឱកាសសិក្សានៅក្រៅប្រទេស ដើម្បីពង្រីកចំណេះដឹង និងការប្រកួតប្រជែងទីផ្សារការងារនៅក្នុងតំបន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...