ការកើនឡើងតម្លៃនៃការរស់នៅ តម្រូវឱ្យមនុស្សសម័យថ្មីប្រឹងប្រែងធ្វើការ និងសន្សំសំចៃ

យោងតាម WE Forum បានឱ្យដឹងថា ពិភពលោកកំពុងជួបវិបត្តិតម្លៃនៃការរស់នៅ (Cost of living crisis) ដោយសារអតិផរណាបានកើនឡើង ហើយមនុស្សពិបាករកប្រាក់ចំណូលជាងមុន។ បញ្ហានេះ បានប៉ះពាល់យ៉ាងខ្លាំង លើមនុស្សពេញវ័យនៅទូទាំងពិភពលោក។

អ្នកប្រឹក្សា Deloitte បានធ្វើការសិក្សាលើមនុស្សជំនាន់ Z (Gen Z) និងមនុស្សវ័យកណ្ដាល (Millennial) មកពីប្រទេសចំនួន ៤៤ អំពីឥទ្ធិពលនៃការកើនឡើងយ៉ាងខ្ពស់នៃតម្លៃការរស់នៅរបស់ពួកគេ។ ជាលទ្ធផល គេបានរកឃើញថា កង្វល់ទី១ សម្រាប់មនុស្សទាំងពីរក្រុមនេះ គឺតម្លៃនៃការរស់នៅ ហើយកង្វល់បន្ទាប់មកទៀតមានដូចជា ការបាត់បង់ការងារ បម្រែបម្រួលអាកាសធាតុ និងសុខភាពផ្លូវចិត្ត។

ក្នុងការសិក្សាបានរកឃើញថា មនុស្សជាច្រើនកំពុងមានអារម្មណ៍ថា ពួកគេកំពុងមានការចាយវាយច្រើនជាងមុន ដែលជំរុញឱ្យពួកគេត្រូវសម្រេចចិត្តស្វែងរកការងារទី២ដើម្បីបង្កើនប្រាក់ចំណូល ។ ការងារទី២ ដែលពេញនិយមបំផុតគឺការលក់តាមអ៊ីនធឺណិត និងការដឹកជញ្ជូនអាហារ។ លើសពីនេះ ពួកគេចាប់ផ្ដើមមានការគិតអវិជ្ជមានចំពោះសមត្ថភាពខ្លួនឯង ខណៈមនុស្សជំនាន់មុននៅហាក់ងាយស្រួលទិញផ្ទះ និងមានគ្រួសារជាង។

ស្ត្រីវ័យក្មេងមួយរូបមកពីប្រទេសនូវែលហ្សេឡង់ បាននិយាយជំនួសមនុស្សជាច្រើនដែលរស់នៅក្នុងសម័យកាលរបស់នាងថា «ខ្ញុំមិនមានលទ្ធភាពបង្កើតគ្រួសារនោះទេ ហើយត្រូវទទួលការងារទីពីរ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្ញុំយ៉ាងខ្លាំង»។

របាយការណ៍អំពីអនាគតនៃទីផ្សារការងារឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា ការធា្លក់ចុះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត កូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់បុគ្គលិកវ័យក្មេង។ បញ្ហានេះ តម្រូវឱ្យម្ចាស់អាជីវកម្ម និងមេដឹកនាំតាមបណ្ដាប្រទេស​ ត្រូវវិនិយោគលើការបង្កើតការងារ និងឱកាសឱ្យកាន់តែច្រើន សម្រាប់យុវជន។

ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ និងការលុកលុយរបស់រុស្ស៊ីមកកាន់អ៊ុយក្រែន អតិផរណាបានកើនឡើងជាលំដាប់។ ជាពិសេសតម្លៃម្ហូបអាហារ ដែលឃើញតម្លៃកើនឡើងលើសទំនិញផ្សេងទៀត។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឱ្យដឹងថា នៅក្នុងប្រទេសដែលរងផលប៉ះពាល់នៃវិបត្តិនេះខ្លាំងបំផុត តម្លៃម្ហូបអាហារបានកើនឡើងដល់ទៅ ៣ភាគរយ។

យោងតាមការស្រាវជ្រាវរបស់ Deloitte អំពីប្រភពនៃភាពតានតឹងរបស់យុវជន ពួកគេបានលើកឡើងថា បញ្ហាអនាគតនៃហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រចាំថ្ងៃ បញ្ហាសុខភាព និងសុខុមាលគ្រួសារ គឺជាក្ដីបារម្ភដ៏ធំបំផុតសម្រាប់ពួកគេ។

ស្ត្រីមួយរូបមកពីប្រទេសប្រេស៊ីលបានលើកឡើងថា «តម្លៃ​នៃ​ការ​រស់​នៅ​កាន់​តែ​ខ្ពស់ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​មិន​អាច​បង់​វិក្កយបត្រ​ប្រចាំខែ និង​មិន​ផ្តល់​ការ​អប់រំ ព្រមទាំង​ជីវិតដែលល្អប្រសើរ​ដល់​កូនៗ​របស់​ខ្ញុំ​ឱ្យសមនឹងអ្វីដែលពួកគេត្រូវទទួលបាន។»

ទន្ទឹមនឹងនេះ បុរសជំនាន់ Z (Gen Z) ម្នាក់បាននិយាយដូចនេះថា «កង្វល់ផ្នែកហិរញ្ញវត្ថុចម្បងរបស់ខ្ញុំ គឺធ្វើយ៉ាងណាត្រូវតែធានាថា ខ្ញុំអាចមានតុល្យភាពជីវិតការងារប្រកបដោយផាសុកភាព ព្រោះថាបច្ចុប្បន្នខ្ញុំកំពុងជួបការលំបាកក្នុងការរក្សាតុល្យភាពជីវិត ដោយសារការរកប្រាក់បន្ថែមម៉ោងច្រើន»។

មួយភាគបីនៃអ្នកដែលបានស្ទង់មតិបារម្ភថា ប្រសិនបើបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ននៅតែបន្ត វានឹងកាន់តែពិបាកក្នុងការស្នើសុំភាពបត់បែននៅកន្លែងធ្វើការ ដើម្បីបង្កើនតុល្យភាពជីវិតការងាររបស់ពួកគេ ហើយ ១៥ភាគរយទៀត គិតថាវានឹងមិនអាចទៅរួចនោះទេ។

ដោយសារតែអតិផរណា យុវជនភាគច្រើនក៏កំពុងតែផ្លាស់ប្ដូរទម្លាប់នៃការរស់នៅផងដែរ។ បើយោងតាមក្រុមហ៊ុន Deloitte យុវជន លែងចាប់អារម្មណ៍ទៅនឹងសម្ភារនិយម និងងាកមកប្រើរបស់មួយទឹក មិនទិញឡាន ហើយចាប់ផ្ដើមញ៉ាំអាហារបួសជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)