ម៉ាឡេស៊ីជាប្រទេសមានពិន្ទុ IELTS ខ្ពស់បំផុតនៅអាស៊ានក្នុងឆ្នាំ២០២៤

របាយការណ៍លទ្ធផលអ្នកធ្វើតេស្ត IELTS ឆ្នាំ២០២៣-២០២៤ សម្រាប់ប្រទេសចំនួន ៣៩ ជុំវិញពិភពលោក បានបង្ហាញថា បេក្ខជនមកពីប្រទេសម៉ាឡេស៊ី ទទួលបានពិន្ទុមធ្យមខ្ពស់បំផុត ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសនេះទទួលបានពិន្ទុជាមធ្យម ៧,១ លើពិន្ទុពេញ ៩,០ពិន្ទុ។ លទ្ធផលនេះ តាមពីក្រោយដោយ ហ្វីលីពីន ៦,៨ ពិន្ទុ, ឥណ្ឌូនេស៊ី ៦,៧ ពិន្ទុ, មីយ៉ាន់ម៉ា ៦,៦ ពិន្ទុ និង​វៀតណាម​ ៦,២ពិន្ទុ។

លទ្ធផលបានបង្ហាញថា ពិន្ទុ IELTS របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ គឺខ្ពស់ជាង ប្រទេសចិន និងជប៉ុន ដែលទទួលបានពិន្ទុមធ្យម ៥,៩ ពិន្ទុ។

បេក្ខជនរបស់ម៉ាឡេស៊ីទទួលបានពិន្ទុល្អជាងគេក្នុងវិញ្ញាសាស្ដាប់ ដោយទទួលបានពិន្ទុមធ្យម ៧,៥ ពិន្ទុ, វិញ្ញាសាអាន ៧,២ ពិន្ទុ, វិញ្ញាសានិយាយ ៦,៨ពិន្ទុ និងវិញ្ញាសាសរសេរ ៦,៤ពិន្ទុ។ ដោយឡែក សម្រាប់ពិន្ទុក្នុងវិញ្ញាសានិយាយ ទាំងម៉ាឡេស៊ី និងហ្វីលីពីន ទទួលបានពិន្ទុមធ្យម ៦,៨ ពិន្ទុដូចគ្នា។

ចំពោះលទ្ធផល ជាសកល ម៉ាឡេស៊ី និងអេស្ប៉ាញ ទទួលបានពិន្ទុនាំមុខគេ ដោយប្រទេសទាំង ២នេះ ទទួលបានពិន្ទុ ៧,១ និងតាមពីក្រោយដោយ អ៉ីតាលី ដែលមានពិន្ទុមធ្យម ៧,០ពិន្ទុ។ ប្រទេសទាំង ៣នេះ ក៏មានភាគរយ អ្នកធ្វើតេស្ត បានពិន្ទុ ៨,០ ឬខ្ពស់ជាងនេះ ច្រើនជាងប្រទេសដទៃផងដែរ។ ក្នុងនោះ បេក្ខជនមកពីម៉ាឡេស៊ី មាន ២៥ភាគរយ, បេក្ខជនមកពីអេស្ប៉ាញមាន ២៣ភាគរយ និងបេក្ខជនមកពីអ៉ីតាលីមាន ១៩ភាគរយ។

សម្រាប់កម្ពុជា សន្ទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំរបស់ស្ថាប័ន EF English Proficiency Index ដែលមានប្រទេសចូលរួមចំនួន ១១៣ បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៩៨ ក្នុងចំណោមប្រទេសទាំង ១១៣។ ខណៈក្នុងប្រទេសកម្ពុជា ភាសាអង់គ្លេស ត្រូវបានប្រើប្រាស់ក្នុងការធ្វើអាជីវកម្មសាកល និងត្រូវបានប្រជានជនឱ្យតម្លៃខ្ពស់ ។ ក្រៅពីអង់គ្លេស ភាសាបារាំង និងចិន ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។

រឿងដែលគួរឱ្យចាប់អារម្មណ៍មួយសម្រាប់កម្ពុជាគឺ ទីក្រុងភ្នំពេញ ត្រូវបានគេចាត់ទុកថា ជាទីក្រុង ដែលប្រើប្រាស់ភាសាអង់គ្លេស ក្នុងកម្រិតល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

គួរជម្រាបជូនថា IELTS គឺជាការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស ដែលទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់ស្ថាប័នជាង ១២,៥០០ នៅទូទាំងពិភពលោក ក្នុងនោះរួមទាំងស្ថាប័នអប់រំដ៏មានកិត្យានុភាព និយោជក និងអាជ្ញាធរអន្តោប្រវេសន៍។ ជារៀងរាល់ឆ្នាំ ការធ្វើតេស្ត IELTS មានច្រើនជាង 4 លានដង បានធ្វើឡើងនៅទូទាំងពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *