ម៉ាឡេស៊ី បង្ហាញអ្នកប្រឹក្សាផ្លូវចិត្តនិម្មិត ដើម្បីគាំទ្រសុខភាពផ្លូវចិត្តនិស្សិត

ក្រសួងអប់រំឧត្តមសិក្សាម៉ាឡេស៊ី (MOHE) បានបង្ហាញអ្នកប្រឹក្សាផ្លូវចិត្តនិម្មិត ដែលមានសមត្ថភាពធ្វើអន្តរកម្មជាមួយបុគ្គល ដែលកំពុងប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត ដោយឧបករណ៍នេះ មានឈ្មោះថា AI Menyantuni Insan (AIMI) ។

AIMI ត្រូវបានដាក់ដំណើរការជាលើកដំបូង នៅក្នុងកម្មវិធី Perak Madani Rakyat Program 2025 ដែលធ្វើឡើងនៅ Lumut Waterfront រដ្ឋ Perak សប្ដាហ៍មុន។

អគ្គនាយកដ្ឋានឧត្តមសិក្សា អ្នកស្រី Datuk Dr Azlinda Azman បាននិយាយថា AIMI ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ប្រព័ន្ធថែទាំសុខភាព ក្នុងគោលដៅដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ជាពិសេសក្នុងចំណោមនិស្សិតកំពុងសិក្សានៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។ យ៉ាងណាក៏ដោយ ជំនួយការនិម្មិតនេះ នៅតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

ការបង្ហាញ AIMI ត្រូវបានចាត់ទុកថា ជាវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសម៉ាឡេស៊ីក្នុងការដោះស្រាយភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តក្នុងចំណោមសិស្សដែលកំពុងទទួលការអប់រំកម្រិតឧត្តមសិក្សា។

បច្ចុប្បន្ន មានមនុស្សបីលាននាក់ នៅក្នុងប្រទេសម៉ាឡេស៊ីកំពុងទទួលរងបញ្ហាផ្លូវចិត្ត ប៉ុន្តែវាមានអ្នកប្រឹក្សាយោបល់ ដែលមានការទទួលស្គាល់ ត្រឹមតែ ១៨,០០០ នាក់ប៉ុណ្ណោះ។

លោកស្រីបានសង្កត់ធ្ងន់ថា នៅពេលដែលនរណាម្នាក់កំពុងជួបប្រទះភាពតានតឹង ការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត AIMI ដែលដើរតួជាមនុស្សស្រី មានសមត្ថភាពនិយាយទាំងភាសាម៉ាឡេ និងអង់គ្លេស អាចជួយសម្រួលដល់ការបញ្ចេញអារម្មណ៍របស់អ្នកកំពុងមានបញ្ហាផ្លូវចិត្ត តាមរយៈការប្រាស្រ័យទាក់ទង និងអន្តរកម្មតាមរយៈ AI ដែលបានបង្កើតឡើង។

នៅក្នុងកម្មវិធី Perak PMR ឆ្នាំ២០២៥, MOHE បានបង្ហាញគម្រូ AIMI ដល់សាធារណៈជនសម្រាប់ការធ្វើតេស្ត និងដើម្បីប្រមូលមតិកែលម្អលើតម្រូវការ ឬលក្ខណៈពិសេសមួយ ដែលត្រូវកែលម្អ មុនពេលដាក់ដំណើរការជាផ្លូវការនៅក្នុងវិចិ្ឆកា ខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...