ប្រទេសម៉ាឡេស៊ី មាននិសិ្សតបញ្ចប់ការសិក្សាលើជំនាញ STEM ច្រើនជាងគេលើពិភពលោក

អ្នកជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យបច្ចុប្បន្ន។ ដោយមើលឃើញពីភាពចាំបាច់នេះ ប្រទេសទូទាំងសកលលោកកំពុងជំរុញការផលិតធនធានមនុស្សលើវិស័យនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈជំរុញឱ្យសិស្សចុះឈ្មោះចូលរៀនជំនាញ STEM ឱ្យបានច្រើនដើម្បីឆ្លើយតបនឹងតម្រូវការ ។

បើយោងតាមទិន្នន័យដែលប្រមូលបានដោយវិទ្យាស្ថានស្ថិតិអង្គការយូណេស្កូបានបង្ហាញថា និស្សិតថ្នាក់ឧត្តមសិក្សានៅប្រទេសម៉ាឡេស៊ី និងទុយនេស៊ី មានភាគរយបញ្ចប់ការសិក្សាលើជំនាញ STEM ច្រើនជាងគេក្នុងពិភពលោក ដោយយ៉ាងហោចណាស់មានភាគរយនិស្សិតចន្លោះពី ៤៣,៥% ទៅ ៤០% បានទទួលសញ្ញាបត្រលើជំនាញនេះ ដែលជាភាគរយមួយដ៏ខ្ពស់បំផុត ក្នុងចំណោមប្រទេសកំពុងលើកម្ពស់ការអប់រំលើជំនាញ STEM ដទៃទៀត។ ទន្ទឹមនឹងនេះ ឥណ្ឌា គឺជា​ប្រទេសដែលផលិតធនធានមនុស្សផ្នែក STEM បានច្រើនបំផុតក្នុងពិភពលោក ដោយមានភាគរយនិស្សិតចូលរៀនរហូតដល់ ៣៤% នៃចំនួនប្រជាជនរហូតដល់ ១,៤០០លាននាក់។

យ៉ាងណាមិញ យូណេស្កូមិនបានបង្ហាញទិន្នន័យរបស់ប្រទេសចិននោះទេ។ ខណៈក្នុងឆ្នាំ ២០១៦ WE Forum បានឱ្យដឹងថា ប្រទេសនេះបានផលិតនិស្សិតបញ្ចប់ការសិក្សាលើជំនាញ STEM ចំនួន ៤,៧លាននាក់ ដែលមានចំនួនច្រើនជាងឥណ្ឌានាពេលនោះ។ បើយោងតាមស្ថាប័នមូលនិធិវិទ្យាសាស្ត្រជាតិ របស់អាមេរិក បានឱ្យដឹងថា ប្រទេសចិនបានចាត់ទុកការបណ្ដុះបណ្ដាលជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រជាជំនាញអាទិភាព។ បើទោះជាមិនមានទិន្នន័យជាក់លាក់អំពីចំនួនអ្នកសិក្សា ប៉ុន្តែគេបានដឹងថា និស្សិតចិនចំនួន ១,៦លាននាក់បានបញ្ចប់ការសិក្សាលើជំនាញទាំងពីរក្នុងឆ្នាំ ២០១៤។

ជាមួយគ្នានេះ ប្រទេសអារ៉ាប់រួម អាល្លឺម៉ង់ បេឡារុស្ស និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសដែលបានផលិតនិស្សិតបញ្ចប់ការសិក្សាជំនាញ STEM ច្រើនជាង ៣០ភាគរយនៃចំនួននិស្សិតសរុប ។ ខណៈបច្ចុប្បន្ន គេសង្កេតឃើញប្រទេសដែលមាននិស្សិតរៀនជំនាញ STEM ច្រើនជាងគេ ភាគច្រើនស្ថិតនៅតំបន់អារ៉ាប់ អឺរ៉ុបខាងកើត និងអាស៊ីបូព៌ា។ ចំណែក សហរដ្ឋអាមេរិកមានចំនួននិស្សិតដែលចូលរៀនក្នុងជំនាញនេះ ប្រមាណត្រឹមតែ ១៩,៦% ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៩លើពិភពលោក ក្នុងនាមជាប្រទេសមានអ្នកសិក្សាជំនាញ STEM ច្រើនជាងគេ។

គួរជម្រាបជូនផងដែរថា STEM គឺជាជំនាញដ៏សំខាន់បំផុតសម្រាប់ការជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិបានឆាប់រហ័ស តាមរយៈការផលិតធនធានមនុស្សដែលមានជំនាញបច្ចេកទេសច្បាស់លាស់ ឱ្យបំពេញការងារនៅក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា ផលិតកម្ម និងវិស្វកម្មជាដើម។ ប្រសិនបើប្រទេសមួយមានធនធានមនុស្សលើជំនាញនេះច្រើន សង្គមរបស់គេក៏មានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានខ្លាំងក្លាយ៕

ប្រភព៖ https://www.weforum.org/agenda/2023/03/which-countries-students-are-getting-most-involved-in-stem/




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....