ប្រទេសឧស្សាហកម្មធំៗ ព្រមព្រៀងគ្នាលើការងារគ្រប់គ្រងសុវត្ថិភាពបញ្ញាសិប្បនិម្មិត AI

ប្រមុខដឹកនាំប្រទេស និងតំណាងប្រទេសចំនួន២៥ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (Artificial Intelligence) រួមមាន សហរដ្ឋអាម៉េរិក ប្រទេសចិន និងប្រទេសនៅសហភាពអឺរ៉ុប ដែលមានចក្រភពអង់គ្លេសផងដែរនោះ បានចុះហត្ថលេខាលើសេចក្តីប្រកាស Bletchley ឬ Bletchley Declaration រួមគ្នាបង្កើតវិធីសាស្ត្រគ្រប់គ្រងសុវត្ថិភាព AI ។ ការចុះហត្ថលេខាព្រមព្រៀងគ្នានេះ បានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំនយោបាយ និងតំណាងប្រទេសឧស្សាហកម្មជឿនលឿនបាននាំគ្នាជជែកពិភាក្សាអំពីផលប៉ះពាល់ និងវិធីសាស្ត្រគ្រប់គ្រងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់អនាគត ។

ភាគីដែលបានចូលរួមទាំងអស់សុទ្ធសឹងតែទទួលស្គាល់ពីទំហំនៃផលប៉ះពាល់ដែលនឹងអាចកើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅថ្ងៃអនាគត ។ ប៉ុន្តែវាមិនមែនជារឿងដែលព្រួយបារម្ភចំពោះមុខខ្លាំងពេកនោះទេ ព្រោះគ្រប់យ៉ាងអាចគ្រប់គ្រងបានប្រសិនបើប្រទេសដែលមានវត្តមានចូលរួមកិច្ចប្រជុំកំពូលលើកទី១ ស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត និងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាធំៗរបស់ពិភពលោក ចាប់ផ្តើមគិតគូរពីសុវត្ថិភាពអនាគតបញ្ញាសិប្បនិម្មិត ។

នៅក្នុងកិច្ចប្រជុំបើកកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) លោក Wu Zhaohui អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន បានលើកឡើងថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើសុវត្ថិភាព AI ដើម្បីជួយកសាងក្របខ័ណ្ឌអភិបាលកិច្ចអន្តរជាតិ ។ ប្រទេសទាំងអស់មិនថាតូចឬធំនោះទេ សុទ្ធសឹងតែមានសិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍន៍ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយការគិតគូពីសុវត្ថិភាពបញ្ញាសិប្បនិម្មិតជារឿងសំខាន់បំផុតដែលត្រូវធ្វើរួមគ្នា ។

ចំណែកលោកស្រី Michelle Donelan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ នវានុវត្តន៍ និងបច្ចេកវិទ្យាអង់គ្លេស បាននិយាយថា ការចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាស Bletchley វាជាសមិទ្ធិផលមួយដែលបង្ហាញពីការព្រមព្រៀងគ្នាគិតគូសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យាដែលបញ្ញាសិប្បនិម្មិតជាតួអង្គសំខាន់ ។ ទន្ទឹមគ្នានេះ កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិតចំនួនពីរបន្ថែមទៀតនឹងមានរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសបារាំង ។

ជាមួយគ្នានេះដែរលោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក ក៏បានថ្លែងសុន្ទរកថានៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធដែរថា សហរដ្ឋអាម៉េរិកក៏មានការព្រួយបារម្ភពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះដែរ ។ បញ្ញាសិប្បនិម្មិតក៏អាចការគំរាមកំហែងលើដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងភាពឯកជនរបស់មនុស្ស ហើយសហរដ្ឋអាម៉េរិកនឹងយកចិត្តទុកដាក់លើបញ្ហានេះ ។ ការងារសុវត្ថិភាពបញ្ញាសិប្បនិម្មិតត្រូវធ្វើយ៉ាងឆាប់រហ័ស ព្រោះបច្ចេកវិទ្យានេះរីកចម្រើនយ៉ាងឆាប់រហ័សដូចគ្នា ។

សូមជម្រាបថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងជួយដល់ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម ។ វត្តមានកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបានសម្រួលការងាររបស់មនុស្សជាច្រើន ដូចជា កម្មវិធី OpenAI និងកម្មវិធី ChatGPT ជាដើម ។ យ៉ាងណាក៏ដោយរឿងដែលអ្នកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបារម្ភខ្លាំងបំផុត គឺខ្លាចបញ្ញាសិប្បនិម្មិតអាចមានភាពឆ្លាតវៃរហូតដល់មនុស្សមិនងាចគ្រប់គ្រងបានដោយប្រការណាមួយ ដែលនាំទៅរកផលវិបាកគ្មានដែនកំណត់ និងអចេតនា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...