ការសិក្សា ៖ ការបង្កើតកន្លែងគេងនៅការិយាល័យ ជាចំណែកលើកកម្ពស់សុខុមាលភាពបុគ្គលិក

បច្ចុប្បន្ន ការលើកកម្ពស់សុខុមាលភាពរបស់បុគ្គលិកនៅកន្លែងការងារ ត្រូវបានក្រុមហ៊ុនជាច្រើនបង្កើនការយកចិត្តទុកដាក់។ បើតាមការស្រាវជ្រាវថ្មីៗនេះ បង្ហាញថា មួយភាគបួន នៃបុគ្គលិកជំនាន់ Generation Z (កើតនៅចន្លោះឆ្នាំ ១៩៩៧ ទៅ ២០១២) ចង់ធ្វើការនៅកន្លែងការងារ ដែលជួយឱ្យពួកគេអាចទប់ទល់នឹងភាពតានតឹងបានតាមរយៈការផ្ដល់កន្លែងគេង បន្ទប់សមាធិ និងកៅអីម៉ាស្សាជាដើម។

ការគេងបានស្កប់ស្កល់គឺជារឿងសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលដល់ផលិតភាពការងារ និងសេដ្ឋកិច្ច ។ តាមការវិភាគក្នុងឆ្នាំ២០១៨ ដោយអង្គការស្រាវជ្រាវ RAND Corporation បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយអាចត្រូវបានបាត់បង់រហូតដល់ទៅ ៣ភាគរយឯណោះ ដោយសារតែអ្នកធ្វើការមានបញ្ហាដំណេក។ ក្រុមហ៊ុនមួយចំនួនដឹងពីអត្ថប្រយោជន៍នៃការគេងលក់ស្កប់ ហើយក៏កំពុងតែយកចិត្តទុកដាក់ទៅលើបញ្ហានេះដែរ។ ជាក់ស្ដែងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតសម្ភារកីឡា Nike នៅទីក្រុង Portland រដ្ឋ Oregon ត្រូវបានគេរាយការណ៍ថា មានបន្ទប់ដែលបុគ្គលិកអាចប្រើដើម្បីគេង។ ខណៈក្រុមហ៊ុនខ្លះទៀត បានដំឡើងប្រព័ន្ធភ្លើងដើម្បីគ្រប់គ្រងអរម៉ូនគេង មេឡាតូនីន ជួយឱ្យបុគ្គលិកគេងស្កប់ស្កល់។ យ៉ាងណាមិញ គំនិតដែលអនុញ្ញាតឱ្យគេងនៅកន្លែងធ្វើការ នៅតែជារឿងមួយ ដែលក្រុមហ៊ុនភាគច្រើនយល់ថា មិនគួរមាន ទោះបីជាវាជួយបង្កើនសុខុមាលភាពផ្លូវចិត្ត ឬជួយទាក់ទាញបុគ្គលិកពូកែៗក៏ដោយ។

ការពិសោធន៍បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឱ្យមានបញ្ហាមុខងារ នៃការយល់ដឹងរបស់ខួរក្បាល និងសុខភាពផ្លូវចិត្ត។ ការសិក្សាមួយដែលបានធ្វើឡើង ដោយជំនួយការសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ University of Warwick គឺលោកស្រី Mattie Toma ដោយគាត់បានធ្វើការជាមួយអ្នកសិក្សាមកពីវិទ្យាស្ថាន Masschusetts Institute of Technology, Harvard និងសាកលវិទ្យាល័យ Pennsylvania តាមរយៈការប្រើ actigraphs (ឧបករណ៍វាស់ទម្រង់នៃការគេងលើអ្នកជំងឺដែលមានបញ្ហាដំណេក) ដើម្បីតាមដានការគេងរបស់មនុស្សពេញវ័យប្រហែល ៤៥០ នាក់នៅទីក្រុង Chennai ប្រទេសឥណ្ឌា ។ ជាលទ្ធផលរកឃើញថា ពួកគេគេងបានត្រឹមតែ ៥,៥ ម៉ោងប៉ុណ្ណោះក្នុងមួយយប់ បើទោះជាការគេងលើគ្រែបាន៨ម៉ោងក៏ដោយ។ បញ្ហានេះ ដោយសារតែមានអ្នកខ្លះមានបញ្ហាគេងមិនដកដង្ហើម (apnoea) និងអ្នកខ្លះទៀតគេងមិនលក់(Insomnia) ហើយការគេងមិនលក់ បានប៉ះពាល់ដល់ការយល់ដឹង ផលិតភាពការងារ សមត្ថភាពសម្រេចចិត្ត និងសុខុមាលភាពរបស់ពួកគេ។

បុគ្គលិកសម្រាកនៅក្នុងការិយាល័យ។

ការពិសោធន៍មួយទៀត បានធ្វើលើមនុស្សមួយក្រុម ដោយឱ្យពួកគេគេង ៣០នាទីនៅពេលថ្ងៃ (ចន្លោះពីម៉ោង១ ដល់ម៉ោង៤) ក្នុងបរិយាកាសផាសុកភាព និងស្ងប់ស្ងាត់។ ជាលទ្ធផល បុគ្គលិកក្រុមនេះ មានភាពសុខុមាលភាពផ្លូវចិត្ត ការយល់ដឹងនៃខួរក្បាលប្រសើរឡើង ហើយផលិតភាពការងារ កើនឡើងជាមធ្យមប្រមាណ ២,៣ភាគរយ។ មូលហេតុដែលការគេងថ្ងៃជះឥទ្ធិពលវិជ្ជមាន អាចបណ្ដាលមកពីនៅអំឡុងពេលថ្ងៃ ជាពេលមួយដែលរាងកាយអស់កម្លាំង និងត្រូវការសម្រាក ដើម្បីបង្កើនថាមពលសម្រាប់ធ្វើការបន្ត។ ម្យ៉ាង ការគេងនៅកន្លែងធ្វើការគឺស្កប់ស្កល់ល្អ ព្រោះគ្មានសំឡេងរំខាន។

ក្រុមហ៊ុនក៏អាចធ្វើការពិសោធន៍ក្រៅផ្លូវការអំពីអត្ថប្រយោជន៍នៃការគេងថ្ងៃផងដែរ។ តាមរយៈការកំណត់បុគ្គលិកជាពីរក្រុម ដោយអនុញ្ញាតឱ្យមួយក្រុមគេង ហើយប្រៀបធៀបលទ្ធផលការងារ របស់បុគ្គលិកទាំងពីរក្រុម ថាតើមួយណាមានផលិតភាពការងារខ្ពស់ជាង។ ទន្ទឹមនឹងនេះ កន្លែងគេងរបស់បុគ្គលិក គួរតែជាកន្លែងដែលមានភាពស្ងប់ស្ងាត់ល្អ ព្រោះអាចជះឥទ្ធិពលជាវិជ្ជមានទៅលើផលិតភាព ឬសុខុមាលភាពរបស់និយោជិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...