ផ្លាស់ប្តូរ​របបអាហារ អាច​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ពី២០ ទៅ​៦០ភាគរយ

បរទេស ៖ របបអាហារ ដែល​យើង​តែង​តែ​ជ្រើសរើស និង​ចូលចិត្ត​រាល់ថ្ងៃគឺមាន​ដូចជា សាច់ និងទឹកដោះគោជាដើម ប៉ុន្តែ​យើង​មិន​បាន​ដឹងទេថា របបអាហារទាំងនេះ គឺជា​ផ្នែក​នៃ​ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ ដែល​មាន​​ប្រហែល ១៤.៥% ។ ដូច្នេះ​ការផ្លាស់ប្តូរអ្វីដែលយើងញ៉ាំអាចជួយកាត់បន្ថយការបំភាយកាបូន និងលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ហើយ​របបអាហារដែលគេស្គាល់ថាល្អបំផុតនោះ គឺអាហារបួស ឬ របបអាហារ flexitarian ។

របបអាហារ flexitarian គឺជារបបអាហារដែលមានសាច់ និងទឹកដោះគោប្រហែលបីភាគបួនត្រូវបានជំនួសដោយអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ឬ របបអាហារមេឌីទែរ៉ាណេ ដែលលក្ខណៈរបស់វាគឺមានសាច់បក្សី សាច់ជ្រូក សាច់ចៀម និងសាច់គោក្នុងបរិមាណមធ្យម។ ជាការពិតណាស់ ការ​សម្រេច​ចិត្ត​ជ្រើសរើស​​របប​អាហារ​ប្រភេទ​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ​គឺ​មិន​សាមញ្ញ​ដូច​ដែល​អ្នក​រំពឹង​ទុក​នោះ​ទេ។ របបអាហារថ្មីមួយទៀតដែលមានឈ្មោះថា climatarian diet ត្រូវបានបង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញ ហើយអះអាងថា វាមានប្រយោជន៍ចំពោះសុខភាព អាកាសធាតុ និងធម្មជាតិ។ យោងតាមការផ្សព្វផ្សាយមួយចំនួនបង្ហាញថា “ជាមួយនឹងការផ្លាស់ប្តូររបបអាហារសាមញ្ញ អ្នកអាចសន្សំបានមួយតោនបរិមាណសមមូល នៃកាបូន (CO₂ )សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។

បើនិយាយពីកាបូន CO₂ គេ​បានរកឃើញថា “របបអាហារសាច់សត្វ” គឺជារបបអាហារដែលធ្វើឱ្យអ្នកញ៉ាំបញ្ចេញឧស្ម័នច្រើន ដូចជាត្រី បសុបក្សី ផលិតផលទឹកដោះគោ និងស៊ុត។ របបអាហារសាច់តាមស្តង់ដារលោកខាងលិច គឺវា​បានបញ្ចេញ CO₂ ប្រមាណ ៧.២ គីឡូក្រាមក្នុងមួយថ្ងៃ ខណៈរបបអាហារបួសគឺមាន CO₂  តែ ៣.៨ គីឡូក្រាម។ ដូច្នេះ​ប្រសិនបើពិភពលោកទាំងមូលផ្លាស់ប្តូរ​របបអាហារ​មក​ហូប​បែបលក្ខណៈបួស ឬ vegan វានឹងសន្សំបានជិត ៨ ពាន់លានតោន CO₂ ហើយសូម្បីតែការផ្លាស់ប្តូរទៅរបបអាហារមេឌីទែរ៉ាណេ ក៏​នៅតែអាចសន្សំបាន ៣​ ពាន់លានតោនដែរ។ ដែល​នេះ គឺវាអាចកាត់បន្ថយពី ៦០% ទៅ ២០% នៃការបំភាយការបូន។

ប៉ុន្តែយ៉ាងណាក៏ដោយ សាច់ ទឹកដោះគោ និងត្រី គឺជាប្រភពសំខាន់នៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា កាល់ស្យូម ស័ង្កសី អ៊ីយ៉ូត និងវីតាមីន B12។ ដូចនេះ របបអាហារ vegan ដ៏តឹងរ៉ឹងអាចធ្វើឱ្យមនុស្សប្រឈមនឹងការខ្វះខាតសារធាតុខាងលើនេះ តែការសិក្សាមួយបានបង្ហាញថា របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិសុទ្ធ គឺអាចកាត់បន្ថយការស្លាប់ទូទាំងពិភពលោកបានរហូតដល់ ១០% នៅឆ្នាំ២០៥០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី