ការអភិវឌ្ឍន៍ជំនាញបៃតង អាចការពារការបាត់បង់ការងារ ដោយសារការប្រែប្រួលអាកាសធាតុ

បរទេស – រលកកំដៅ ភ្លើងឆេះព្រៃ អសន្តិសុខស្បៀង កង្វះទឹក ការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ជីវចម្រុះ នឹងបន្តមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងជីវិតការងាររបស់មនុស្ស។  ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គឺបានប៉ះពាល់ដល់ទីផ្សារការងារក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។

វិស័យការងារដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចដែលមានកាបូនទាប ឬសេដ្ឋកិច្ចបៃតង ដោយការផ្លាស់ប្តូរនោះពឹងផ្អែកលើសមត្ថភាពរបស់មនុស្សក្នុងការកំណត់ វាយតម្លៃ និង អភិវឌ្ឍជំនាញ «បៃតង» ។ ដូច្នេះ​អង្គភាពការងារគ្រប់វិស័យគួរចាប់ផ្តើមផ្តល់អាទិភាពដល់បុគ្គលិក ដោយ​ការវិនិយោគលើលទ្ធភាពការងាររបស់ពួកគេ និង ការប្រើប្រាស់ជំនាញ ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

១. ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ជំនាញបៃតង ៖ ការងារជាង ១,៤៧ ពាន់លានកន្លែងនៅទូទាំងពិភពលោកពឹងផ្អែកលើអាកាសធាតុ ហើយ​ប្រសិន​បើ​បញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល វា​ក៏​នឹង​ធ្វើ​ឱ្យ​វិស័យមួយចំនួនរងផលប៉ះពាល់ខ្លាំង ជាពិសេសឧស្សាហកម្មថាមពល និង រថយន្ត។ ដូច្នេះបើគ្មានការអភិវឌ្ឍន៍ជំនាញទេ គេបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកអាចកាត់បន្ថយការងារដល់ទៅ ៧១លានការងារ។ ការអភិវឌ្ឍន៍ក្នុងវិស័យថាមពល អាចជាដំណោះស្រាយ និង អាចបង្កើតការងារបានចំនួន ១៨ លានការងារ។ ដូច្នេះហើយ​ ក្រុមហ៊ុននានា​ត្រូវផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពដល់សង្គម និង បរិស្ថាន ជាពិសេសអ្នកប្រើប្រាស់ និងនិយោជិត គួរតែប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវលើការសម្រេចចិត្ត​ ឬ ការងាររបស់ពួកគេ។

២. ឱកាសនៃការបម្រែបម្រួលបែបបៃតង ៖ បញ្ហាប្រឈមទាំងនេះគួរតែដោះស្រាយឱ្យ​បានត្រឹមត្រូវ ពីព្រោះគោលការណ៍បែបបៃតងឆ្លាតវៃអាចនាំឱ្យមានប្រយោជន៍​ដូចជា កម្លាំងពលកម្មដែលមានជំនាញ និង អនាគតល្អ ទីផ្សារការងារដែលមានមុខងារជាមួយនឹងប្រព័ន្ធអប់រំទំនើប និងការរួមបញ្ចូលប្រព័ន្ធការពារពីសង្គម។ ក្នុងនោះ និយោជក ជាចំណែកមួយនៅក្នុងការផ្លាស់ប្តូរនេះ ដោយពួកគេត្រូវផ្តោតទៅលើ៖ ការចាប់ផ្តើមស្គាល់ពីតម្រូវការនៃជំនាញ និង ការងារ, បង្កើតការងារប្រកបដោយនិរន្តរភាព និង ការវិនិយោគលើជំនាញ, បង្កើតទីផ្សារការងារកាន់តែទូលំទូលាយ និង លើកកម្ពស់ភាពបត់បែននៃជំនាញកម្លាំងពលកម្ម។ ទន្ទឹមនឹងនេះដែរ និយោជិតក៏​ត្រូវបានលើកទឹកចិត្តដូចជា ក្លាយជាអ្នកសកម្ម ការចាប់យកភាពជាម្ចាស់នៃជំនាញផ្ទាល់ខ្លួន និងការយល់ដឹងពីតម្រូវការនៃជំនាញរបស់ខ្លួន។

៣. ការវិនិយោគលើជំនាញសម្រាប់ការផ្លាស់ប្តូរបែបបៃតង ៖ តាមរយៈការរវិនិយោគលើជំនាញ អ្នកចូលរួមទាំងអស់អាចរួមចំណែកក្នុងការធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងគឺត្រឹមត្រូវ ដោយអ្នកចូលរួមទាំងអស់រួមមាន រដ្ឋាភិបាល អ្នកជំនួញ និយោជក និង កម្មករ ដើម្បីសហការគ្នាលើការអភិវឌ្ឍន៍ ហើយធានាថា យើងឈានទៅមុខជាមួយគ្នានាពេលអនាគត។

សូម​បញ្ជាក់ថា សេដ្ឋកិច្ចបៃតង និងធ្វើ​ការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព ហើយ​វា​ក៏​បានជះឥទ្ធិពលដល់តម្រូវការជំនាញក្នុងទីផ្សារការងារផងដែរ។ ម៉្យាងវិញទៀត វាពិតជាសំខាន់ណាស់ដែលត្រូវកត់សម្គាល់ថា បើគ្មានជំនាញបៃតងទេ ដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរបៃតងនឹងមិនអាចទៅរួចទេ។ ដូច្នេះហើយ ជំនាញ និង សេដ្ឋកិច្ចបែបបៃតងពឹងផ្អែកលើគ្នាទៅវិញទៅមក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...