បរទេស – រលកកំដៅ ភ្លើងឆេះព្រៃ អសន្តិសុខស្បៀង កង្វះទឹក ការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ជីវចម្រុះ នឹងបន្តមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងជីវិតការងាររបស់មនុស្ស។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គឺបានប៉ះពាល់ដល់ទីផ្សារការងារក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។
វិស័យការងារដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចដែលមានកាបូនទាប ឬសេដ្ឋកិច្ចបៃតង ដោយការផ្លាស់ប្តូរនោះពឹងផ្អែកលើសមត្ថភាពរបស់មនុស្សក្នុងការកំណត់ វាយតម្លៃ និង អភិវឌ្ឍជំនាញ «បៃតង» ។ ដូច្នេះអង្គភាពការងារគ្រប់វិស័យគួរចាប់ផ្តើមផ្តល់អាទិភាពដល់បុគ្គលិក ដោយការវិនិយោគលើលទ្ធភាពការងាររបស់ពួកគេ និង ការប្រើប្រាស់ជំនាញ ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
១. ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ជំនាញបៃតង ៖ ការងារជាង ១,៤៧ ពាន់លានកន្លែងនៅទូទាំងពិភពលោកពឹងផ្អែកលើអាកាសធាតុ ហើយប្រសិនបើបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល វាក៏នឹងធ្វើឱ្យវិស័យមួយចំនួនរងផលប៉ះពាល់ខ្លាំង ជាពិសេសឧស្សាហកម្មថាមពល និង រថយន្ត។ ដូច្នេះបើគ្មានការអភិវឌ្ឍន៍ជំនាញទេ គេបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកអាចកាត់បន្ថយការងារដល់ទៅ ៧១លានការងារ។ ការអភិវឌ្ឍន៍ក្នុងវិស័យថាមពល អាចជាដំណោះស្រាយ និង អាចបង្កើតការងារបានចំនួន ១៨ លានការងារ។ ដូច្នេះហើយ ក្រុមហ៊ុននានាត្រូវផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពដល់សង្គម និង បរិស្ថាន ជាពិសេសអ្នកប្រើប្រាស់ និងនិយោជិត គួរតែប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវលើការសម្រេចចិត្ត ឬ ការងាររបស់ពួកគេ។

២. ឱកាសនៃការបម្រែបម្រួលបែបបៃតង ៖ បញ្ហាប្រឈមទាំងនេះគួរតែដោះស្រាយឱ្យបានត្រឹមត្រូវ ពីព្រោះគោលការណ៍បែបបៃតងឆ្លាតវៃអាចនាំឱ្យមានប្រយោជន៍ដូចជា កម្លាំងពលកម្មដែលមានជំនាញ និង អនាគតល្អ ទីផ្សារការងារដែលមានមុខងារជាមួយនឹងប្រព័ន្ធអប់រំទំនើប និងការរួមបញ្ចូលប្រព័ន្ធការពារពីសង្គម។ ក្នុងនោះ និយោជក ជាចំណែកមួយនៅក្នុងការផ្លាស់ប្តូរនេះ ដោយពួកគេត្រូវផ្តោតទៅលើ៖ ការចាប់ផ្តើមស្គាល់ពីតម្រូវការនៃជំនាញ និង ការងារ, បង្កើតការងារប្រកបដោយនិរន្តរភាព និង ការវិនិយោគលើជំនាញ, បង្កើតទីផ្សារការងារកាន់តែទូលំទូលាយ និង លើកកម្ពស់ភាពបត់បែននៃជំនាញកម្លាំងពលកម្ម។ ទន្ទឹមនឹងនេះដែរ និយោជិតក៏ត្រូវបានលើកទឹកចិត្តដូចជា ក្លាយជាអ្នកសកម្ម ការចាប់យកភាពជាម្ចាស់នៃជំនាញផ្ទាល់ខ្លួន និងការយល់ដឹងពីតម្រូវការនៃជំនាញរបស់ខ្លួន។

៣. ការវិនិយោគលើជំនាញសម្រាប់ការផ្លាស់ប្តូរបែបបៃតង ៖ តាមរយៈការរវិនិយោគលើជំនាញ អ្នកចូលរួមទាំងអស់អាចរួមចំណែកក្នុងការធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងគឺត្រឹមត្រូវ ដោយអ្នកចូលរួមទាំងអស់រួមមាន រដ្ឋាភិបាល អ្នកជំនួញ និយោជក និង កម្មករ ដើម្បីសហការគ្នាលើការអភិវឌ្ឍន៍ ហើយធានាថា យើងឈានទៅមុខជាមួយគ្នានាពេលអនាគត។
សូមបញ្ជាក់ថា សេដ្ឋកិច្ចបៃតង និងធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព ហើយវាក៏បានជះឥទ្ធិពលដល់តម្រូវការជំនាញក្នុងទីផ្សារការងារផងដែរ។ ម៉្យាងវិញទៀត វាពិតជាសំខាន់ណាស់ដែលត្រូវកត់សម្គាល់ថា បើគ្មានជំនាញបៃតងទេ ដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរបៃតងនឹងមិនអាចទៅរួចទេ។ ដូច្នេះហើយ ជំនាញ និង សេដ្ឋកិច្ចបែបបៃតងពឹងផ្អែកលើគ្នាទៅវិញទៅមក៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ TVET រយៈពេល២ឆ្នាំ ចំនួន៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2026
សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នឹងជ្រើសរើសនិស្សិតឱ្យទទួលអាហារូបករណ៍ ១០០% សរុបចំនួន ៦០កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសរូម៉ានី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2026
ក្រសួងការបរទេសរូម៉ានី នឹងចាប់ផ្តើមបើកការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផង ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2026
សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ប្រទេសចិនផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
ក្រោមកម្មវិធីអាហារូបករណ៍របស់ MFCOM សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































