គន្លឹះទាំង៤ សម្រេចចិត្តជ្រើសរើសជំនាញសិក្សាឱ្យត្រឹមត្រូវសម្រាប់ការអប់រំសម័យទំនើប

ភាពស្រពិចស្រពិលនៃការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវនៅថ្នាក់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ តែងតែកើតមានចំពោះយុវជនដែលទើបបញ្ចប់ការសិក្សានៅថ្នាក់ទី១២ ឬទើបឈានជើងចូលជីវិតមហាវិទ្យាល័យដំបូងៗ ។ វាមិនមែនមានតែនៅប្រទេសកម្ពុជានោះទេ សូម្បីយុវជននៅប្រទេសអភិវឌ្ឍន៍នានាក៏មានបញ្ហានេះដែរ ។ ភាពមិនច្បាស់លាស់លើការជ្រើសរើសជំនាញនេះ បានបង្ហាញថា ៤៦% សិស្សបញ្ចប់ថ្នាក់វិទ្យាល័យ បានសិក្សាបន្តនៅមហាវិទ្យាល័យ, ៤១% មិនទាន់ប្រាកដប្រជាចំពោះការសម្រេចចិត្តរបស់ខ្លួន , និង ១៣% មិនចាប់អារម្មណ៍សិក្សានៅមហាវិទ្យាល័យទាល់តែសោះ ។ នេះបើតាមការសិក្សាស្ទង់មតិខ្លីមួយរបស់ស្ថាប័នវិភាគទិន្នន័យអប់រំ Inside Higher Ed អំពីការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាលក្ខណៈសកល ។

ទន្ទឹមនឹងការបង្ហាញព័ត៌មានដែលជាមូលដ្ឋាន នៃការសម្រេចចិត្តរបស់យុវជនខាងលើនេះ ក្រុមអ្នកសិក្សាបានបង្ហាញពីគន្លឹះសម្រេចចិត្ត ៤ចំណុច ដើម្បីឱ្យយុវជនត្រៀមខ្លួនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវ សម្រាប់ការអប់រំសម័យទំនើបនាសតវត្សទី២១ ដោយពិនិត្យលើចំណង់ចំណូលចិត្តមុខវិជ្ជាសិក្សារបស់ខ្លួន, គោលដៅអាជីព ឬឱកាសការងារនៅថ្ងៃអនាគត, សិក្សាពីសក្តានុពលរបស់ខ្លួន ឬចំណុចខ្លាំងរបស់ខ្លួន, និងប្រមើលមើលពីតម្រូវការទីផ្សារការងារ និងតម្រូវការសង្គម ។ ការត្រួតពិនិត្យខ្លួនឯងលើចំណុចទាំងអស់នេះ នឹងជួយឱ្យយុវជនសម្រេចចិត្តជ្រើសរើសជំនាញសិក្សាត្រឹមត្រូវ ព្រមទាំងពេញចិត្តចំពោះការសិក្សា ។

១. ពិនិត្យចំណង់ចំណូលចិត្តមុខវិជ្ជាសិក្សារបស់ខ្លួន ៖ មុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាសិក្សាទាំងអស់នៅថ្នាក់វិទ្យាល័យ អ្នកសិក្សានឹងពេញចិត្តចំពោះមុខវិជ្ជាណាមួយនោះជាក់ជាពុំខាន ។ ការជ្រើសរើសជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ គួរសំឡឹងមើលលម្អិតអំពីមុខវិជ្ជាដែលខ្លួនពេញចិត្ត និងចូលចិត្តសិក្សា ព្រមទាំងប្រមូលព័ត៌មានជុំវិញការសិក្សាមុខវិជ្ជានោះឱ្យបានច្រើន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ។ ចំណូលចិត្តមុខវិជ្ជាសិក្សាជួយឱ្យសិស្សពេញចិត្តការសិក្សា ។

២. គោលដៅអាជីព ៖ សិក្សាបន្តដើម្បីគោលដៅអាជីព ឬសិក្សាដើម្បីការងារដែលខ្លួនមានក្តីប្រាថ្នាសម្រាប់ថ្ងៃអនាគត ជួយឱ្យយុវជនមានឆន្ទៈសិក្សាកាន់តែខ្ពស់ ។ ការកំណត់គោលដៅសិក្សាផ្ទាល់ខ្លួន ជួយឱ្យសិស្សសម្រេចចិត្តសិក្សាចំជំនាញ និងត្រៀមខ្លួនជានិច្ចចំពោះការសិក្សា និងការងារ ។ នៅសតវត្សទី២១ សង្គមការងារមានតួនាទីថ្មីៗ ឬមុខតំណែងការងារជាច្រើន ដែលតួនាទីទាំងនេះ ទាមទារឱ្យបុគ្គលិកមានចំណេះដឹងជំនាញខ្ពស់ ការប្រាស្រ័យទាក់ទងល្អ ការងារជាក្រុម និងភាពជាអ្នកដឹកនាំជាដើម ។

៣. សិក្សាពីសក្តានុពលរបស់ខ្លួន ឬចំណុចខ្លាំងរបស់ខ្លួន ៖ អន្ទាក់រារែកមួយរបស់និស្សិតជំនាន់ថ្មីនៅមហាវិទ្យាល័យ គឺមើលពុំទាន់ឃើញសក្តានុពលរបស់ខ្លួន ឬរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនមិនឃើញ ។ ភាពមិនច្បាស់លាស់លើខ្លួនឯងនេះ អាចឱ្យសិស្សនិស្សិតរារែកចិត្ត ធុញទ្រាន់ចិត្ត ព្រមទាំងតានតឹងចិត្តរាល់ពេលនឹកគិតគិតដល់ការសិក្សា ។ គន្លឹះដ៏ល្អបំផុតដើម្បីបញ្ជៀសបញ្ហានេះ សិស្សត្រូវរៀនពិនិត្យមើលសក្តានុពលរបស់ខ្លួនជាប្រចាំ និងរកឱ្យឃើញពីចំណុចខ្លាំងរបស់ខ្លួនមុននឹងសម្រេចចិត្តសិក្សាជំនាញអ្វីមួយនៅថ្នាក់មហាវិទ្យាល័យ ។

៤. ប្រមើលមើលតម្រូវការទីផ្សារការងារ និងតម្រូវការសង្គម ៖ គោលដៅសំខាន់នៃការសិក្សានៅមហាវិទ្យាល័យ គឺបញ្ចប់ការសិក្សាក្នុងកម្រិតទទួលស្គាល់ណាមួយ ហើយមានការងារសមរម្យធ្វើ ដើម្បីមានប្រាក់ចំណូលចិញ្ចឹមជីវិត ។ ត្រង់នេះ ការសិក្សា និងព័ត៌មានទីផ្សារការងារត្រូវពិនិត្យពិច័យឱ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តសិក្សាមុខវិជ្ជាណាមួយនៅថ្នាក់មហាវិទ្យាល័យ ។ សិក្សាមុខជំនាញដូចគ្នាច្រើន នោះទីផ្សារការងារនឹងចង្អៀត រីឯជំនាញចង្អៀតនៅពេលអ្នកសិក្សាព្យាយាមរៀនជំនាញដូចៗគ្នា គ្មានភាពចម្រុះ ។

គួរបញ្ជាក់ថា ការអប់រំសម័យទំនើបទាមទារឱ្យសិស្សនិស្សិតត្រៀមខ្លួនឱ្យបានខ្ពស់ ចេះសម្របខ្លួនទៅនឹងការរីកចម្រើនបច្ចេកវិទ្យាថ្មីៗ ចេះបែងចែកនិងគ្រប់គ្រងពេលវេលាឱ្យបានល្អ និងប្រើប្រាស់ធនធានតាមអ៊ីនធឺណិតឱ្យមានប្រសិទ្ធភាព ដើម្បីកសាងភាពជោគជ័យផ្ទាល់ខ្លួន ទាំងការសិក្សានិងការងារ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី